Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទា​វ២​ក្រុម មានគ្នាជាង​១០នាក់ ដេញវាយគ្នា​ នៅរមណីយដ្ឋាន​ទឹ​កធ្លាក់​ថ្មក្រាល​ សមត្ថកិច្ចស្រាវជ្រាវ ចាប់​បានម្នាក់

spot_img

កំពង់ឆ្នាំង៖ ក្មេងស្ទាវ២ក្រុម មានគ្នាប្រហែលជាង១​០​នាក់ ដែលដេញវាយគ្នាផ្អើលតំបន់​ទេ​សចរ​ណ៍រម​ណីយ​ដ្ឋានទឹ​កធ្លា​ក់ថ្មក្រា​ល ស្ថិតនៅភូមិកោះខ្ទុម ​ឃុំ​ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​បានចែ​កចា​យពេញបណ្ដាញសង្គមនោះ ​នៅពេ​លនេះ​កម្លាំងសមត្ថកិច្ចស្រាវជ្រាវកំណត់​អត្ដ​សញ្ញា​ណបានអស់ហើយ និងស្វែងរកចា​ប់​ខ្លួនម្នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ស្នងកា​រ​ដ្ឋាន នគរបាលខេត្ត​កំ​ពង់ឆ្នាំង រសៀលថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៩នេះ បានអះ​អាង​ថា ជុំវិញករណីប្រើប្រាស់អំ​ពើហិ​ង្សា​នេះ កម្លាំងសមត្ថកិ​ច្ច​ក៏បាន​ឃាត់ខ្លួន ជនល្មើ​ស​ម្នាក់ហើ​យ និ​ងកំពុ​ងធ្វើកា​រស្រាវ​ជ្រាវ​បន្ដ។
ស្នងការ​ដ្ឋាននគរ​បាលខេ​ត្ត​កំពង់​ឆ្នាំង បានឲ្យដឹងទៀតថា​ ចំពោះយុវជនទាំ​ង​២ក្រុម ដែលនៅសេសសល់​ ​កម្លាំ​ងសម​ត្ថកិច្ចជំ​នាញ​កំណ​ត់បា​នអត្ដ​សញ្ញា​ណហើយ និងកំពុងដំណើរការ​នី​តិវិធី សុំដីកាចាប់ខ្លួនពី​តុ​លាកា​រ ដើម្បី​យក​មកផ្ដ​ន្ទាទោស​តាមផ្លូ​វច្បា​ប់ជាធ​រ​មាន។
ដោយឡែក សម្រាប់ទីតាំងតំ​ប​ន់ទេស​ចរ​ណ៍ទឹ​កធ្លា​ក់ថ្ម​ក្រាល និងតំបន់ទេសចរ​ណ៍​ដទៃទៀ​តក្នុ​ងខេត្ត អភិបាលខេ​ត្ត​កំពង់​ឆ្នាំង លោក ឈួរ ច័ន្ទឌឿ​ន​ និងជាប្រធានគណៈ​ប​ញ្ជាការ​ឯកភា​ព​ខេត្តកំពង់ឆ្នាំង បានណែនាំដល់ស្នងការនគរ​បា​លខេ​ត្ដកំពង់ឆ្នាំង ឲ្យដា​ក់ក​ម្លាំងកា​រពា​រ សន្ដិសុ​ខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់​ជា​ប់ជា​ប្រចាំ​។

ការិយាល័យផ្សព្វផ្សាយអប់រំនៃ​ស្ន​ងការ​ដ្ឋាន​នគ​របាល​ខេត្ត​កំពង់​ឆ្នាំង នៅថ្ងៃទី៣០ខែសីហានេះ បានឲ្យដឹងថា​ “ករណី​បង្កហឹ​ង្សាជម្លោះ​រវាង​បក្ខ​ពួកក្រុម​ក្មេង​ទំនើង២ក្រុ​ម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦ ​និង៣០​នាទីក​ន្ល​ងទៅ ស្ថិតនៅភូមិកោះខ្ទុម​ ​ឃុំជៀប​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ សមត្ថកិច្ចនគរ​បាល​ជំនាញ​​នៃ​​ស្នងកា​រ​ដ្ឋា​នខេ​ត្តកំព​ង់ឆ្នាំង​ និងកម្លាំងនគរបាល​នៃ​អធិ​ការ​​ដ្ឋាន​ស្រុក​ទឹកផុស​ បានសហការជាមួ​យ​នឹងក​ម្លាំងក​ងរាជ​អា​​វុធ​ហត្ថខេ​ត្តកំព​ង់ឆ្នាំង បានធ្វើការស្រា​វជ្រា​វ​តាមវែកមុខជ​ន​ដៃដល់ ដោយក្នុងនោះកម្លាំង​ក​ងរាជ​អាវុធ​ហត្ថខេ​ត្តចា​ប់​បានមុខសញ្ញាជន​ប​ង្កបាន​ម្នាក់​​ឈ្មោះ វី នៅព្រឹកថ្ងៃទី៣​០​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ស្ថិតនៅភូមិ​ក្រោ​យវ​ត្ត ឃុំខ្លុ​ងព​ពក ស្រុកទឹកផុស​​ ​ឥឡូវនេះស​មត្ថកិ​ច្ចកំ​ពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្ខ​ពួ​កប​ន្តទៀត”៕ដោយ៖បញ្ញាស័ក្តិ

spot_img
×