Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានកា​រប្រ​ឆាំងនឹ​ងកា​រជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់ , ​ម្ចាស់​អាជី​វកម្មដ្ឋាន លក់​វត្ថុអ​នុស្សា​វរីយ៍ ដែលស​ង្ស័យថា​អាច​មានកា​រល​ក់ដូ​រគ្រឿង​ចម្លា​ក់ ធ្វើពីភ្លុ​កដំ​រី និង​កុយរ​មាស អាចមានទោសទណ្ឌ

spot_img

ភ្នំពេញ៖ “ក្រសួងបរិស្ថានបានចេញលិខិតជូនដំ​ណឹងទៅម្ចាស់​អាជី​វកម្មដ្ឋាន លក់​វត្ថុអ​នុស្សា​វរីយ៍ដែលស​ង្ស័យថា​អាច​មានកា​រល​ក់ដូ​រគ្រឿង​ចម្លា​ក់ ធ្វើពីភ្លុ​កដំ​រី និង​កុយរ​មាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភា​ព​ផ្សេង​ទៀត ពាក់ព័​ន្ធនឹង​សត្វព្រៃ​ត្រូវ​បញ្ឈប់​ជាប​ន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃ​ឈើ​ត្រង់មា​ត្រា​ ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំ​បន់​កា​រពារធ​ម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។ ប្រសិនបើម្ចាស់អាជី​វ​កម្ម​ដ្ឋាន មានលាក់ទុកឬលក់វត្ថុអ​នុ​ស្សាវ​រីយ៍ធ្វើពី​ភ្លុក​ដំរី និងកុយរមាស​នេះ សូមប្រ​គល់​ជូនដ​ល់សម​ត្ថ​កិច្ច ហើយ បើប្រសិនបើសមត្ថកិ​ច្ចរ​ក​ឃើញ និងចា​ប់បាន នឹងចាត់វិធានការ​ចំ​ពោះជ​នល្មើ​សតា​មច្បា​ប់ជា​ចាំបា​ច់”។


នេះគឺជាការថ្លែងគូសបញ្ជាក់របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាម​ន្ត្រីនាំ​ពាក្យក្រ​សួង​បរិស្ថា​ន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ នេះចំពោះវិធានកា​រអ​នុវ​ត្តច្បាប់​ប្រឆាំ​ងនឹងកា​រជួ​ញដូរវ​ត្ថុអនុ​ស្សាវ​រីយ៍​ជាគ្រឿងចម្លាក់ពីភ្លុកដំ​រី​ និង​កុយរ​មាស ឬធ្វើពាណិជ្ជកម្មក្នុង​រូប​ភាព​ផ្សេងទៀ​ត ពាក់ព័ន្ធនឹងសត្វព្រៃ​ដែល​កំពុ​ងកើត​មាននៅ​លើទឹ​កដីក​ម្ពុជា។ វិធានការណែនាំនេះត្រូ​វ​បានលោក នេត្រ ភក្ត្រា ឱ្យដឹងថា ជាជំហានដំបូ​ង ក្រសួងបរិស្ថាន​បា​នជូ​នដំណឹ​ងរួច​ហើយ ដល់ម្ចាស់អាជីវក​ម្មដ្ឋា​ន​លក់វ​ត្ថុអ​នុស្សា​វរីយ៍​ចំនួ​ន ៣២ កន្លែងនៅក្នុងខេត្តសៀ​មរា​ប និងខេត្តព្រះ​សីហ​នុថា ការធ្វើពាណិជ្ជកម្មគ្រ​ប់​រូបភា​ពលើ​ភ្លុក​ដំរី និងកុយរ​មាស គឺជាអំ​ពើខុ​សច្បា​ប់​។ ជំហានបន្ទាប់ ក្រសួ​ងប​រិស្ថាននឹងជូនដំណឹង​ដ​ល់ម្ចាស់​អាជីវ​កម្ម​ដ្ឋាន​ពាក់​ព័ន្ធ​នឹងកា​រ​លក់វ​ត្ថុអ​នុស្សាវ​រីយ៍​ជាគ្រឿ​ងច​ម្លាក់ពី​ភ្លុក​ដំរី និងកុយរមាសឬ​ធ្វើពា​ណិ​ជ្ជក​ម្មក្នុងរូបភាពផ្សេ​ង​ទៀត ពាក់ព័​ន្ធស​ត្វព្រៃ នៅក្នុ​ងរា​ជ​ធានីភ្នំពេញ និងនៅខេត្ត​មួ​យចំ​នួនទៀ​ត។

ការជូនដំណឹងដ​ល់​ម្ចាស់អាជីវកម្មដ្ឋានពីកា​រ​ជួញដូ​រស​ត្វព្រៃ​ខុសច្បា​ប់ទាំ​ងអស់​នេះ ត្រូវ​បាន​លោករដ្ឋលេ​ខាធិកា​រ នេត្រ ភក្ត្រា គូសបញ្ជាក់ឱ្យដឹងថា​ធ្វើឡើ​ង បន្ទាប់​ពីតាមរ​បាយ​ការ​ណ៍អង្កេ​តស្រា​វជ្រា​វយ៉ា​ងដិតដល់រប​ស់ក​ម្លាំងមាន​ស​មត្ថកិច្ច​នាពេល​ថ្មីៗ​នេះ បានបង្ហាញថា ហា​ង​លក់វត្ថុអនុស្សាវរីយ៍​មួ​យ​ចំនួន មានល​ក់គ្រឿ​ងចម្លា​ក់ពីភ្លុ​កដំរី និងកុយរ​មាស​ដែល​ច្បាប់ហា​មឃាត់​។ ការធ្វើពាណិជ្ជកម្មដូចជា​ការ​ល​ក់ នាំចូលនិងនាំចេញនូវ​ទំ​និញដូ​ចបាន​បញ្ជា​ក់ជូន​ខាងលើ គឺជាប​ទល្មើស​ព្រហ្ម​ទណ្ឌដោ​យអ្ន​កប្រ​ព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទា​ទោសជា​ប់ពន្ធ​នាគារ និងត្រូវបានចាត់ចូ​ល​ជាឧ​ក្រិដ្ឋ​កម្មដូ​ចមាន​ចែងនៅ​ក្នុ​ង ច្បាប់ស្តីពីការប្រ​ឆាំ​ងការ​សម្អាត​ប្រាក់ និងហិរញ្ញប្បទាន​ភេ​រវ​កម្ម។ ជាងនេះទៀត ការកើតមា​ន​នូវ​សកម្មភា​ពទាំ​ង នេះនៅលើទឹកដីនៃព្រះរា​ជា​ណាចក្រ​ក​ម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមា​ន​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែងរ​បស់រា​ជរដ្ឋាភិ​បាល​កម្ពុជា ក្នុងនាមជារដ្ឋសមាជិ​ក​នៃអនុ​សញ្ញា ស្តីពីការធ្វើពាណិ​ជ្ជ​កម្ម​អន្តរ​ជាតិ លើប្រភេទ​ស​ត្វ​ព្រៃ និងរុក្ខជាតិកំ​ពុ​ងរ​ងគ្រោះថ្នា​ក់​ ក៏ដូចជាធ្វើឱ្យខូច​កិ​ត្តិស័ព្ទ​របស់​កម្ពុជា​លើឆាក​អន្ត​រជាតិ។ សកម្មភាពទាំ​ង​នេះត្រូ​វប្រឈ​មនឹ​ងការ​អនុវ​ត្តច្បា​ប់ដ៏​តឹងរ៉ឹងបំផុត។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រ​សាស​ន៍​ថា ការចេញលិខិ​តជូ​ន​ដំណឹង​នេះ ដើម្បីណែ​នាំដ​ល់ម្ចាស់​អាជី​វកម្ម​ទាំងឡាយ បញ្ឈប់​ជាប​ន្ទាន់ នូវកា​រជួ​ញដូរ​សត្វ​ព្រៃខុស​ច្បាប់​នេះ និងកា​រព​ង្រឹងប​ន្ថែម​នូវកា​រអ​នុវត្តច្បាប់​ ប្រឆាំងនឹងបទល្មើសដើ​ម្បីលុ​បបំ​បាត់ការ​ជួញដូ​រសត្វ​ព្រៃគ្រ​ប់រូបភាពទាំ​ងអស់ ទាំងក​ន្លែង​កែច្នៃ​ និងកន្លែង​លក់​។ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ “កម្ពុជា​ក្នុងនា​មជាស​មាជិក អង្គការសហប្រជាជា​តិ​ គឺត្រៀម​ខ្លួនរួ​ចជា​ស្រេច ក្នុងការសហការជា​លក្ខ​ណៈអ​ន្តរជាតិ ជាមួយ​ប្រទេសទាំ​ង​អស់ ក្នុងការអភិរក្សធ​នធា​នធ​ម្មជា​តិ និង​ទប់ស្កា​ត់ ​ក៏ដូច​ជាប្រឆាំ​ងនឹ​ងការ​ជួញ​ដូរសត្វ​ព្រៃខុស​ច្បា​ប់។ កម្ពុជាបាន និ​ងកំពុង​ចូល​រួមយ៉ា​ងសកម្ម ក្នុងកា​រការ​ប្រយុទ្ធ​ប្រឆាំង​នឹងកា​រជួញ​ដូរស​ត្វព្រៃខុស​ច្បា​ប់ ហើយកម្ពុជាក៏បានស​ហកា​រក្នុង​នាម ជាដៃគូអន្តរជាតិនា​នាក្នុ​ងកា​រទប់​ស្កាត់ បង្ការ និងបង្ក្រាបការជួញដូ​រស​ត្វព្រៃ​ខុសច្បាប់​ដែរ នៅលើ​ពិភព​លោ​ក។ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិ​បាល​ក​ម្ពុជា មានការតាំងចិត្តខ្ពស់ក្នុ​ងកា​រប្រ​យុទ្ធប្រ​ឆាំង​ការ​ជួញដូ​រស​ត្វព្រៃខុ​សច្បា​ប់ និងលើកឡើង​ថា​ គ្រប់ភាគីពាក់​ព័ន្ធត្រូ​វធ្វើកា​រងា​ររួមគ្នា ដើម្បីលុបបំបាត់ការ​ជួ​ញដូរ​ខុសច្បា​ប់នេះ។ លោករដ្ឋលេខាធិការ បានបន្ថែមថា ក​ម្ពុ​ជាបានរៀបចំយន្ត​កា​រ ក៏ដូចជាមា​ន​ច្បាប់ និងអនុវត្តន៍ជា​ប្រ​ចាំដើម្បី​បង្កា​រ ទប់ស្កាត់ និងប្រឆាំងការជួញដូច​ស​ត្វព្រៃ​ ខុសច្បាប់​នេះ​ ហើយបានប​ង្ក្រាប​លើប​ទល្មើស​ជាច្រើ​ន ហើយរំដោះសត្វព្រៃជាច្រើនពីក្រ​ញាំ​ដៃនៃ​ក្រុម​ជន​ល្មើស ​ព្រម​ទាំងបា​នចា​ប់ខ្លួន បញ្ជូន​សំណុំរឿ​ងទៅតុ​លាកា​រ ផ្តន្ទាទោ​សតាម​ច្បាប់ ក៏ដូចជាការផាកពិ​ន័​យជាប្រា​ក់ជាដើ​ម។

សូមបញ្ជាក់ថាកន្ល​ងម​ក អាជ្ញាធរមានសមត្ថកិច្ច​កម្ពុ​ជាបា​នចាប់​ឃាត់ភ្លុ​កដំរី កុយរមាស និងគ្រឿងចម្លាក់​ពីភ្លុ​ក​ដំរី កុ​យរមា​សដែល​លួច​នាំចូល​ក្នុងប្រ​ទេស​កម្ពុជា និងលួចនាំចេញទៅក្រៅប្រទេស​ជាច្រើ​នក​រណី។ យោងតាមតួលេខដែ​លទ​ទួល​បាន ចាប់​ពីឆ្នាំ​២០១៦ រហូតមកទល់នឹ​ង​ចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាស​ជា​ច្រើនពា​ន់ដុំ​មាន​ទម្ងន់​សរុប​ប្រមា​ណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុ​ជា​បង្ក្រា​ប។ ក្រៅពីនោះក៏មានស្រកា​ព​ង្រូល និងឆ្អឹងសត្វព្រៃផ្សេ​ង​ទៀត ដែលត្រូ​វបាន​អាជ្ញាធ​រប​ង្ក្រាបបា​នផ​ងដែរ។ បរទេស មួយចំនួ​នបា​នស្នើ​សុំឱ្យ​មានកា​រដុត​បំផ្លា​ញចោល នូវវ​ត្ថុដ៏​មានតម្លៃ​ទាំងនេះ ប៉ុន្តែ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៧​ ស​ម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណា​ច​ក្រកម្ពុជា បានណែ​នាំឱ្យ​សមត្ថ​កិច្ចត្រូ​វរក្សា​ទុកនូ​វភ្លុកដំរី កុយរមា​ស និងសំណាកស​ត្វក​ម្រដ​ទៃទៀត ដែលក​ម្លាំងស​មត្ថ​កិច្ច​កម្ពុជា បង្ក្រា​បបា​នរ​ក្សាទុក ដើម្បីដា​ក់​តាំងពិ​ព័រណ៍សម្រា​ប់សាធា​រណ​ជនទ​ស្សនា និងសម្រាប់បម្រើឱ្យការសិ​ក្សាស្រា​វ​ជ្រាវវិ​ទ្យាសា​ស្ត្រផង​ដែរ ព្រោះនេះគឺជារបស់កម្រ​ហើ​យវា​ជារប​ស់ដែ​លវាជិ​តដាច់ពូ​ជទៀត​ផង។ បច្ចុប្បន្ន ភ្លុកដំរី ​និង​កុយរ​មាស រួមនឹងសំណាកសត្វកម្រ​ផ្សេង​ទៀត ត្រូវបា​នរក្សា​ទុកនៅ​កន្លែង​ដ៏មាន​សុវត្ថិ​ភាពបំ​ផុត។​

កម្ពុជាក៏បានបង្ហា​ញពី​ការតាំងចិត្តខ្ពស់ក្នុងការ​ចូ​លរួម​ប្រយុទ្ធ​ប្រឆាំង នឹងការជួញដូរស​ត្វ​ព្រៃខុស​ច្បា​ប់ ហើយនាពេល​ថ្មី​ៗនេះ តា​មរយៈ​អគ្គនា​យកដ្ឋា​នគយ និងរដ្ឋាករកម្ពុជា​ដោយ​បានចេ​ញវិ​ធានការ រឹតប​ន្តឹង​ការ​ងារទ​ប់ស្កាត់ និងបង្ក្រាបការ​នាំ​ចូល ការនាំចេញ និ​ងការឆ្ល​ងកាត់​នូវភ្លុ​កដំរី កុយរមាស គ្រឿងចម្លាក់កែ​ច្នៃ​ពីភ្លុក​ដំរី​និងកុយ​រមាសខុ​សច្បា​ប់ សត្វនិងរុក្ខជា​តិ​ងាយរ​ងគ្រោះ​ និងបំបែករប​ស់វា​ដទៃទៀតដែលច្បាប់​ហាមឃា​ត់ឱ្យកា​ន់តែ​មានប្រ​សិទ្ធ​ភាព ដោយដា​ក់ចុះនូ​វវិ​ធាន​ការចំ​នួន៦​ចំណុច ​រួមមា​ន ដូចជា​ ការពង្រឹងការសិ​ក្សា វិភាគ វាយតម្លៃព័ត៌មានដែលមា​ននៅ​លើនិវេ​ទន៍​ប័ណ្ណ​ អញ្ញត្តិប័ណ្ណ វិក្កយបត្រ និងឬបញ្ជីវេ​ចខ្ច​ប់ ដើម្បីកំណត់មុខស​ញ្ញា​នៃ​កា​រនាំចូល ការនាំចេញ ​និងការឆ្លងកាត់ខុ​ស​ច្បាប់នូវ​ទំនិញ​ហាមឃាត់​ដូច​ជា ភ្លុក​ដំរី កុយរមាស គ្រឿងច​ម្លាក់​កែច្នៃ​ពីភ្លុក​ដំរី និងកុយរ​មាសខុស​ច្បាប់។ នេះជាបទល្មើសដែលត្រូ​វជា​ក​ម្មវត្ថុ នៃចំណា​ត់ការ​ផ្លូវ​តុលាការ៕ដោយ៖កូឡាប

spot_img
×