Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ឆ្នោត​៥​លាន​ដុល្លារ ព្រោះ​អ្នក​លក់​ឲ្យ​ច្រឡំ​ប្រភេទ​ឆ្នោត​

spot_img

​ស្ត្រី​ម្នាក់​រស់នៅ​រដ្ឋ New Jersey អាមេរិក បាន​ត្រូវ​ឆ្នោត​កោស​ដែល​មាន​ទឹកប្រាក់ ៥​លាន​ដុល្លារ ដោយសារ​តែ​អ្នក​លក់​ឆ្នោត​បាន​ស្តាប់​ពុំ​ច្បាស់ ហើយ​លក់​សន្លឹកឆ្នោត​តម្លៃ ១០​ដុល្លារ​ឲ្យ​នាង ខណៈពេល​អ្នកទិញ​បាន​សួរ​ទិញ​សន្លឹកឆ្នោត​តែ​១​ដុល្លារ​ប៉ុណ្ណោះ​។​

​តាម USA Today, នាង Oksana Zaharov, អាយុ ៤៦​ឆ្នាំ នៅ New Jersey, បាន​សំណូមពរ​ឲ្យ​អ្នកល​ក់​ឆ្នោត​នៅ Manhattan, New York លក់​សន្លឹកឆ្នោត​កោស​តម្លៃ​១​ដុល្លារ ឲ្យ​ខ្លួន ប៉ុន្តែ​បុគ្គលិក​រូបនេះ​បាន​ស្តាប់​ច្រឡំ រួច​ហុច​ឲ្យ​នាង​សន្លឹកឆ្នោត​តម្លៃ​១០​ដុល្លារ​។​

Zaharov និយាយថា ៖ ពេល​អ្នក​លក់​ឆ្នោត​ហុច​ឲ្យ​ខ្ញុំ​នូវ​សន្លឹកឆ្នោត​ខុស​សំណូមពរ ទោះ​មាន​អារម្មណ៍​ពុំ​ស្រណុកចិត្ត​តែ​នៅ​សម្រេច​ទិញ​វា​។ Zaharov និយាយ​បន្តថា ការភ័ន្តច្រឡំ​របស់​អ្នកលក់ បាន​នាំ​ឲ្យ​អ្នក​ស្រី​នូវរ​ង្វាន់ ៥​លាន​ដុល្លារ​។ Zaharov ត្រូវ​ប្រកាសថា ជា​អ្នកឈ្នះ​នៅ​ថ្ងៃ​ទី 1/11/2017​។​

​ជាមួយនឹង​ទឹកប្រាក់​ទទួលបាន នាង​នឹង​ប្រើ​វា​ទូទាត់​ថ្លៃ​រៀន នៅ​សកល​វិទ្យាល័យ​របស់​កូនៗ ហើយ​នាំ​គ្រួសារ​ធ្វើ​ទេសចរណ៍​ទៅកាន់​តំបន់ Caribe៕ អាទិត្យ​

spot_img
×