Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​មណ្ឌលគិរី កោះហៅ លោក ចាន់ សា​វុ​ឌ្ឍ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ចូល​បំភ្លឺ​ករណី​ផ្តល់​ដី​រដ្ឋ​ជិត​១​ម៉ឺន​ហិកតា ឲ្យ​ក្រុមហ៊ុន​ឯកជន​

spot_img

(​មណ្ឌលគិរី​)៖ លោក ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវបាន​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដីកាកោះ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។​

បើ​យោងតាម​ដីកា កោះអញ្ជើញ​មួយ​របស់ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ចាន់ សា​វុ​ឌ្ឍ ឱ្យចូល​បំភ្លឺ​នៅ​ខែកញ្ញា​ខាងមុខនេះ ពាក់ព័ន្ធ​ការផ្ដល់​ដី​ជិត​១​ម៉ឺន​ហិកតា​ឱ្យ​ក្រុមហ៊ុន​មួយ​។​

​ក្នុង​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ព្រះរាជអាជ្ញា​នៃ​អយ្យ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​លោក ហៀ​ង សុភ​ក្ត្រ ឱ្យដឹងថា អញ្ជើញ លោក ចាន់ សា​វុ​ឌ្ឍ ឱ្យចូល​បំភ្លឺ​នៅ​តុលាការ វេលា​ម៉ោង​៩ ព្រឹក​នៅ​ថ្ងៃទី​១២ ខែកញ្ញា ពាក់ព័ន្ធ​នឹង​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជំហាន​ទី​១ ទៅឱ្យ​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន យ៉​ញ​ស្តុក ខម​ភេ​នី​លី​មី​ធី​ត ស្ថិតនៅ​ខេត្តមណ្ឌលគិរី​។ តាម​លិខិត​ដដែល ដី​ទាំងនោះ​ស្ថិតនៅក្នុង​អនុតំបន់​ចំនួន​៥ ហើយ​ជា​សរុប មាន​ទំហំ​៩៧៤១​ហិកតា​៕​ដោយ​៖​កូ​ឡាប​

spot_img
×