Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​១៤ ព្រែក​តា​មុត​(​ស្ពាន​១៨) កំពុង​រង​ផលប៉ះពាល់​ដោយ​ការបាក់​ច្រាំងទន្លេ

spot_img

​កណ្ដាល​៖ ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៣០​សីហា​នេះ បាន​បានចេញ​សេចក្តីជូនដំណឹង​ថា ​ដោយសារ​ផ្លូវជាតិ​លេខ​១៤ ក្នុងស្រុក​លេ​ី​ក​ដែក ចំណុច​ស្ពាន​ព្រែក​តា​មុត​(​ស្ពាន​១៨) ក​កំពុង​រង​ផលប៉ះពាល់​ដោយ​ការបាក់​ច្រាំងទន្លេ​។​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​វាង​ទៅ​ផ្លូវ​ផ្សេង ជាពិសេស​រថយន្ត​ដឹកជញ្ជូន​ធំៗ សូមមេត្តា​កុំ​ចរាចរណ៍​ឆ្លងកាត់​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កេ​ី​ត​មាន​ឡើងជា​យថាហេតុ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×