Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​-​រក្សាទុក​-​ប្រេី​ប្រាស់​សារធាតុ​ញៀន​ឃាត់ខ្លួន ១៣​នាក់​

spot_img

​កំពង់ស្ពឺ ៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុង​ខេត្តកំពង់ស្ពឺ នគរបាល​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​-​រក្សាទុក​-​ប្រេី​ប្រាស់​សារធាតុ​ញៀន​ជា​បន្ដបន្ទាប់​ឃាត់ខ្លួន​សរុប ១៣​នាក់​។​

​អនុវត្តន៍​តាម​ប្រសាសន៍​ដឹកនាំ​ចង្អុល​ការ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ផែន​ប្រឆាំង​គ្រឿងញៀន អធិការដ្ឋាន​នគរបាល​ក្រុង​.​ស្រុក សម្រេច​លទ្ធផល​បាន​ដូចខាងក្រោម ៖

-​ថ្ងៃទី​២៥ សីហា ២០១៩ វេលា​ម៉ោង​៩និង៣០​នាទី នៅ​ចំណុច​ភូមិ​សូរគង ឃុំ​ស្នំ​ក្រពើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​បាន​ចំនួន ៤​នាក់ ៖ ឈ្មោះ សែម បូរី ប្រុស អាយុ ២៦​ឆ្នាំ​-​ឈ្មោះ អាន់ កក្កដា ប្រុស អាយុ ២៥​ឆ្នាំ​-​ឈ្មោះ សួន វាសនា ប្រុស អាយុ ២០​ឆ្នាំ​-​ឈ្មោះ គិ​ន សត្យា ប្រុស អាយុ ១៩​ឆ្នាំ ទាំង​៤​នាក់​នៅ​ភូមិ​សូរគង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ០១​កញ្ចប់​-​ម៉ូតូ ១ គ្រឿង​-​ទូរស័ព្ទដៃ ៣ គ្រឿង​រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

-​ថ្ងៃទី​២៥ សីហា ២០១៩ វេលា​ម៉ោង​១០និង៣០​នាទី នៅ​ចំណុច​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រេ​ី​ប្រាស់​បាន​ចំនួន ២​នាក់​-​ឈ្មោះ សុខ ប៊ុនថន ហៅ ប៉េ​កូ ប្រុស អាយុ ៣១​ឆ្នាំ​-​ឈ្មោះ កុយ សំណាង ហៅ យ៉ុង ប្រុស អាយុ ១៩​ឆ្នាំ ទាំង​២​នាក់​នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន សមត្ថកិច្ច​ដកហូត​បា​ន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ចម្លើយ​-​លទ្ធផល​ទឹកនោម​(+)​។

-​ថ្ងៃទី​២៨ សីហា ២០១៩ វេលា​ម៉ោង ១៣:៣០​នាទី នៅ​ចំណុច​ភូមិ​វាល ឃុំ​រលាំងចក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​បាន​ចំនួន ៦​នាក់​-​ឈ្មោះ សេង វ៉ាន់ដា ប្រុស អាយុ ៣០​ឆ្នាំ​-​ឈ្មោះ ឆក ដា​រ៉ា ប្រុស អាយុ ២៨​ឆ្នាំ​-​ឈ្មោះ សួន ប្រឹម​ប្រិ​យ៍ ប្រុស អាយុ ២៤​ឆ្នាំ​-​ឈ្មោះ ម៉ន សា​វិ​ន ប្រុស អាយុ ១៩​ឆ្នាំ​-​ឈ្មោះ កែវ លី ប្រុស អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ជា គឹម​ហួរ ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​វាល​,​ភូមិ​អំពិល​ផ្អែម ឃុំ​រលាំងចក​។ សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​០២​កញ្ចប់​,​ទូរស័ព្ទដៃ ៤​គ្រឿង រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

-​ថ្ងៃទី​២៩ សីហា ២០១៩ វេលា​ម៉ោង​២:០០ រំលង​អា​ធ្រា​ត នៅ​ចំណុច​ភូមិ​ច្រក ឃុំ​ព្រៃ​ក្រសាំង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​បាន​ចំនួន ១​នាក់ ឈ្មោះ ហ៊​ន រ៉ា ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទ​ទុយ ឃុំ​យាអង្គ ស្រុក​ថ្ពង ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១​កញ្ចប់ ។​

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី ជួញដូ រក្សាទុក ប្រេ​ី​ប្រាស់​សារធាតុ​ញៀន ក្រោយ​សាកសួរ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​បន្ដ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×