Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត ហុង ភា​រិ​ន ​ធ្វើអោយ​ប្រទេស​ផ្សេង​ស្គាល់​ពី​កម្ពុជា​កាន់តែខ្លាំង​

spot_img

​ថៃ ​៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​រសៀល​ថ្ងៃទី ៣០ សីហា ២០១៩ លោក​អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​លោកស្រី បានអនុញ្ញាត​អោយ លោក ហុង ភា​រិ​ន និស្សិត​អាហារូបករណ៍​កម្ពុជា​ឆ្នាំ​ទី ៤ ផ្នែក​អភិវឌ្ឍន៍ជនបទ នៅ​សាកលវិទ្យាល័យ​រាជ​ផាត់​ជ័យ​ភូមិ ខេត្ត​ជ័យ​ភូមិ​របស់​ថៃ ចូលជួប​សម្តែង​ការគួរសម នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ។

​ក្នុងឱកាស​ជួប​សំណេះសំណាល​នេះ លោក​ឯកអគ្គរាជទូត​បាន​កោតសរសើរ និង​អបអរសាទរ​ប្អូនប្រុស ចំពោះ​ការបង្ហាញ​សមត្ថភាព​នៃ​ការចងចាំ​របស់​ប្អូន​ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ​របស់​ថៃ ដែល​ធ្វើអោយ​ទទួលបាន​ការ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ពី​សាធារណជន​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។ ទន្ទឹមនេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដែល​ប្អូនប្រុស​ធ្វើអោយ​ប្រទេស​ផ្សេង​ស្គាល់​ពី​កម្ពុជា​កាន់តែខ្លាំង ដែល​ទាំងនេះ​ជា​លទ្ធផល​ចេញពី​ការខិតខំ​ប្រឹងប្រែង​ព្យាយាម​ហ្វឹកហាត់​កន្លងមក​។ ជាងនេះទៅទៀត លោក​បាន​ផ្តាំ​ផ្ញើអោយ​បន្ត​ខិតខំ​រៀនសូត្រ ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ពេល​បញ្ចប់​ការសិក្សា ពីព្រោះ​ជា​ធនធាន​កម្រ​មួយ និង​ជា​ទំពាំង​ដ៏​ល្អ ក្នុងការ​រួមចំណែក​ក​សាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយមាន​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត​។​

ចំណែក​លោកស្រី​បាន ស្រីមុំ សមាជិកសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ជួប​លើកទឹកចិត្ត​និស្សិត​កម្ពុជា ហុង ភា​រិ​ន ដែលមាន​សមត្ថភាព​អច្ឆរិយៈ ៕ ដោយ​៖​កូ​ឡាប​

spot_img
×