Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេ​ជោ លើកឡើ​ងពី​បញ្ហា​សំខា​ន់ៗ នយោបាយ និងសង្គម នាពេ​លប​ច្ចុប្ប​ន្ន

spot_img

ភ្នំពេញ៖ ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានប្រកាសយល់ព្រមទទួលការភ្នាល់ជាមួយ សម រង្សី ដោយសម្តេចបានមានប្រសាសន៍ថា «ខ្ញុំយល់ព្រម
ទទួលការភ្នាល់ជាមួយម្សៀ រង្សី ប្រសិនបើអ្នកឯង ជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយ
ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង ។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯង
បានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណាដែលអ្នកឯង
បានបង្កើតឡើង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឯង មិនហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់
ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការ
ភ្នាល់នេះ? ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់ មិនគោលើការសន្យានៃការភ្នាល់នេះ
ខ្ញុំសូមឱ្យវត្ថុសក្តិសិទ្ធិលើលោក ផ្តាច់ជីវិត អ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ? ខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់
និងសូមឱ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយ លើការភ្នាល់នេះ»។

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា៖
ទាក់ទិននឹងបញ្ហាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចំពោះការដាក់
ទណ្ឌកម្មលើសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍ ក្រុងព្រះសីហនុ ឱ្យទៅជាប៉ុន់សេដ្ឋកិច្ចពិសេសគំរូ
ពហុបំណង ដែលនឹងអាចក្លាយជាទីតាំងហិរញ្ញវត្ថុ នៅតាមឆ្នេរសមុទ្រកម្ពុជា ដោយផ្តល់អាទិភាពលើកាត
អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមានផ្លូវថ្នល់ និងប្រព័ន្ធលូជាដើម។

រាល់អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធើណេតអនឡាញក្នុងនិង ក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើខុសច្បាប់ និងត្រូវបញ្ឈប់
សកម្មភាពអាជីវកម្មទាំងនេះ ឱ្យអស់នៅដំណាច់ឆ្នាំ២០១៥នេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ត្រូវអភិវឌ្ឍសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន នៃសេវាទេសចរណ៍វប្បធម៌ និងធម្មជាតិ ជាជាង
ការពឹងផ្អែកលើចំណូលពីអាជីវកម្មល្បែងភ្នាល់អនឡាញ។

មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ដែលរួមមាន កងយោធពលខេមរភូមិន្ទ នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះឡើយ។ សម្តេចតេជោ បានបញ្ហា ឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ត្រូវសម្រេចចិត្តជាបន្ទាន់ ជ្រើសរើសយកតែមួយ
រវាងងារជា «ឧកញ៉ា» ឬតួនាទីក្នុងក្របខ័ណ្ឌ ជាកងកម្លាំងប្រដាប់អាវុធ។

រាជរដ្ឋាភិបាលនឹងបន្តពង្រឹង ការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការផ្តល់សេវា
សាធារណៈ ដើម្បីជាផ្នែកមួយក្នុងការចូលរួម ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

រាជរដ្ឋាភិបាលបានសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំបន្ថែមទៀត ជូនដល់ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ព.ស.២៥៦៣ នេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល ក្នុងម្នាក់
ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីចូលនិវត្តន៍៕ដោយ៖កូឡាប

spot_img
×