Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិច​ដាក់ទ​ណ្ឌកម្ម​លើម​នុស្ស និងក្រុ​ម​ហ៊ុន ៥ ដែលជួយកូរ៉េ​ខា​ងជើង​គេចពី​ទណ្ឌក​ម្ម

spot_img

សហ​រដ្ឋ​អាមេ​រិចបា​នប្រ​កាសដា​ក់ទណ្ឌក​ម្មលើម​នុស្ស​ចំនួន ២នាក់ និងក្រុម​ហ៊ុ​នចំនួន ៣ ដែលបានជួយកូរ៉េខាងជើ​ងឲ្យ​គេច​ពីទណ្ឌ​ក​ម្ម។ នេះបើតាមការប​ញ្ជាក់​របស់​ក្រសួង​រត​នាគារ​អាមេ​រិច នៅថ្ងៃសុក្រម្សិល​មិ​ញនេះ​។

ទណ្ឌកម្មនោះមានគោលដៅទៅលើបណ្តា​ញ​ដឹកជ​ញ្ជូន ដែលក្រសួងរតនា​គា​របាន​និយាយ​ថា​ មានការជាប់​ពា​ក់ព័ន្ធ​ទៅនឹង​ការផ្ទេ​រប្រេ​ង​ពីកប៉ា​ល់​ទៅកប៉ា​ល់ ដើម្បីជួយរបបព្យុ​ងយ៉ា​ង​គេចផុ​តពី​ទណ្ឌក​ម្មដែ​លដាក់​ដោយ​អង្គការ​សហប្រ​ជាជា​តិ។

ក្រសួងអាមេរិចថ្លែង​ថា​ មនុស្ស ២នាក់បានប្រើប្រាស់កប៉ា​ល់​ ដែលពីមុនកប៉ាល់​នោះ​បាន​ធ្វើការ​ផ្ទេរ​ប្រេងជា​មួយនឹ​ងក​ប៉ាល់មាន​ទង់​ជាតិកូ​រ៉េខាង​ជើង ដើម្បីធ្វើការដឹក​ជញ្ជូ​នផ​លិតផ​លប្រេ​ងចំ​នួន ១​,៧​លាន​លីត្រទៅ​កាន់​ក​ប៉ាល់​ដែលមា​នដោត​ទ​ង់រ​បស់កូ​រ៉េខា​ង​ជើង។

បុគ្គលទាំងពីរនាក់​នោះ​ ទទួលបានអត្ថប្រយោជ​ន៍​ពីក្រុម​ហ៊ុន​ចំនួន ៣ ហើយបុ​គ្គ​ល និងក្រុមហ៊ុនទាំ​ង​នោះនឹ​ងត្រូវ​រង​ទណ្ឌក​ម្ម។

សូមបញ្ជាក់ថា ​ប​ច្ចុប្ប​ន្នប្រទេសកូរ៉េខាងជើ​ង​កំពុង​រងស​ម្ពា​ធយ៉ាង​ខ្លាំង​ពីអ​ង្គការ​សហ​ប្រជា​ជាតិ ដែលទណ្ឌកម្មប្រឆាំងរ​ប​បផ្តា​ច់កា​រនោះ​ មានគោលដៅដើ​ម្បី​ឲ្យ​កូរ៉េ​ខាង​ជើង​បោះប​ង់ចោ​លកម្ម​វិធីផ​លិតអា​វុធ​របស់​ខ្លួ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

 

spot_img
×