Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ប្រយុទ្ធ​ទំនើប​ច្រើន​គ្រឿង​របស់​រុស្ស៊ី ត្រូវ​ទ័ព​បះបោរ​បាញ់​កម្ទេច​ដោយ​កាំភ្លើង​ផ្លោង​

spot_img

​យ៉ាងតិច​យន្តហោះ​រុស្ស៊ី ៧​គ្រឿង ត្រូវ​បាន​ខូចខាត ព្រោះ​ត្រូវ​គ្រាប់ផ្លោងរ​បស់ទ័ព​បះបោរ នៅ​មូលដ្ឋាន Hmeymim កាលពី​ថ្ងៃ​ទី ៣១/១២​។​

​ប្រភព​ព័ត៌មាន​ខាងលើ ទើប​ត្រូវបាន​កាសែត​រុស្ស៊ី Kommersant ទម្លាយ​ចេញ​នៅ​ថ្ងៃ​ទី ៣/១ ដោយ​ដកស្រង់​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​២​រូប​។​

​តាម Kommersant នេះ​ជា​ការខាតបង់​ធំ​បំផុត​របស់​រស្ស៊ី អំពី​យោធភ័​ណ្ឌ ចាប់តាំងពី​ប្រទេស​នេះ អនុវត្ត​យុទ្ធនាការ​វាយប្រហារ​ពី​ដែនអាកាស​នៅ​ស៊ី​រី តាំង​ពី​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ២០១៥​។​

​កាសែត​នេះ​ឲ្យដឹង​ទៀត​ថា មាន​ទាហាន​ជាង​១០​នាក់ ស្លាប់ និង​រងរបួស​ក្នុង​ការវាយប្រហារ​ពី “​ពួក​អ៊ីស្លាម​និយម​ជ្រុល​”​។​

Kommersant បាន​ដកស្រង់​ប្រភព​២ “​ការទូត​-​យោធា​” ដែល​លើក​ជាក់ស្តែង​ថា ៖ យ៉ាងតិច​យន្តហោះ​ទម្លាក់​គ្រាប់ Su-24 ៤​គ្រឿង យន្តហោះ​ប្រយុទ្ធ​ទំនើប Su-35S ២​គ្រឿង ព្រមទាំង​ឃ្លាំង​គ្រាប់​បាន​ត្រូវកម្ទេច​ដោយ​សមរភូមិ​គ្រាប់ផ្លោង​។​

​រីឯ​ក្រសួងការពារជាតិ​រុស្ស៊ី ពុំ​ទាន់​ឃើញ​មាន​ថ្លែងការណ៍​អ្វី​ទេ​។​

​មុននេះ នៅ​ថ្ងៃ​ទី ៣/១ ក្រសួង​នេះ​បានប្រកាសថា មាន​យន្តហោះ ឧទ្ធម្ភាចក្រ Mi-24 ១​គ្រឿង​បាន​ជួប​គ្រោះថ្នាក់ នៅ​ថ្ងៃ​ទី ៣១/១២ ដោយ​មូលហេតុ​បច្ចេកទេស ហើយ​អ្នកបើកបរ ២​រូប​បាន​ស្លាប់​!៕​

spot_img
×