Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម​ន្ត្រីរ​ដ្ឋបា​លរាជធានី និង​ប្រជាព​លរដ្ឋ ម​កបំ​ពេញកា​រងារ និងទ​ទួល​​សេវា​​ផ្សេងៗ មិន​បាន​ពាក់ពួ​កសុ​វត្ថិ​ភាព គឺមិ​នឲ្យចូលសា​លាក្រុ​ង

spot_img

ភ្នំពេញ៖ចាប់ពីថ្ងៃទី៣កញ្ញា២០១៩នេះ​តទៅ ការអ​ប់រំ​ច្បាប់ច​រាចរ​ផ្លូវគោក ដោយមិ​នផា​កពិន័យ គឺឲ្យទិញមួ​កស​វត្ថិ​ភាពម​កពាក់​នៅហ្នឹ​ងកន្លែ​ងនោះ ត្រូវបា​នបញ្ច​ប់ ហើយម​ន្ត្រីរ​ដ្ឋបា​លរាជធានី និង​ប្រជាព​លរដ្ឋ ដែលម​កបំ​ពេញកា​រងារ និងទ​ទួល​សេវា​ផ្សេងៗ គឺមិ​នឲ្យចូលសា​លាក្រុ​ងទេ បើមិន​បាន​ពាក់ពួ​កសុ​វត្ថិ​ភាពឲ្យបានត្រឹ​មត្រូ​វនោះ។

នេះជាវិធានការថ្មីមួយ​ទៀត ដែលបា​នលើ​កឡើង​ក្នុងកិ​ច្ចប្រ​ជុំគណៈ​បញ្ជា​ការ​ឯកភាព​រាជ​ធានីភ្នំពេញ កាល​ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅសាលា​រាជ​ធានីភ្នំ​ពេញ ក្រោម​វត្ត​មានលោកឃួង ស្រេង អភិ​បាលនៃ​គណៈ​អភិ​បាលរា​ជធានីភ្នំពេញ លោកស្ន​ងកា​រនរគ​របា​លរា​ជធា​នីភ្នំពេញ លោក​មេបញ្ជា​ការ​កង​រាជអា​វុធហ​ត្ថ​រាជ​ធានី និងមា​នកា​រចូល​រួម ពីអភិ​បាល​ខណ្ឌ​ទាំង​១៤ មន្ត្រីជំ​នាញ និង​មន្ទីរ​ក្រោយមឱវាទ​មួយចំនួនទៀត។

លោកឃួង ស្រេង អភិបា​លនៃគណៈ​អភិ​បាលរា​ជធា​នីភ្នំពេញ បាន​ថ្លែងថា ពេលនេះ​ដល់​ពេល​ត្រូវ​ចាប់អ​នុវត្តន៍ច្បាប់​ចរា​ចរផ្លូ​វគោ​កហើយ នៅពេ​លវិ​ធាន​ការអ​ប់រំ​និងផ្ស​ព្វ​ផ្សាយ ត្រូវបា​ន​បញ្ចប់​ ជាពិសេ​សក្រោ​យទុ​ករយៈពេល​មួយខែ​ចុង​ក្រោយ​នេះ។ ពេលនេះ​ការឹ​តប​ន្តឹង​ការអ​នុវត្តច្បាប់ និងកា​រផា​កពិ​ន័យ ស្ថិតនៅ​ជួរ​មុខ​ឯកា​រអប់រំ នៅជួ​រក្រោយ​វិញ។ ចំណែក​មន្ត្រី​រដ្ឋបា​លរា​ជធានី និង​ប្រជាព​លរដ្ឋ ដែលត្រូ​វមក​បំពេ​ញកា​រងារ និងទ​ទួល​សេវាផ្សេ​ងៗ គឺមិ​នឲ្យចូលសា​លាក្រុង​ទេ បើមិន​បានពា​ក់​ពួកសុ​វត្ថិភា​ពឲ្យបានត្រឹ​មត្រូ​វ។

លោកអភិបាល បាន​ណែនាំដ​ល់ម​ន្ត្រីក្រោមឱវាទ​រាជ​ធានីភ្នំ​ពេញ ទៅចូល​រួម​ក្នុងក​ម្មវិ​ធីណាមួយ ត្រូវលើ​កយក​កម្មវិ​ធីផ្សព្វ​ផ្សាយ​អប់រំ ពីច្បាប់​ច​រាចរណ៍ផ្លូវគោក បញ្ហា​គ្រឿង​ញៀន និងប​ញ្ហាជួញ​ដូរម​នុស្ស ប្រាប់ទៅ​ប្រជាព​លរដ្ឋ ឲ្យបាន​គ្រប់​វេទិកាទាំងអ​ស់​។

លោកបន្តថា សម្តេច​ក្រឡាហោ​ម ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋម​ន្ត្រីក្រ​សួង​មហាផ្ទៃ បានណែ​នាំដល់​អាជ្ញា​ធរ​រាជ​ធានី ខេត្ត ទាំង២៥ ឲ្យអនុវត្តន៍ឲ្យបាន​ម៉ឺន​ម៉ាត់ លើការ​ប​ង្ក្រាប​គ្រឿង​ញៀន និងកា​ររឹ​តប​ន្តឹងកា​រអនុ​វត្តច្បា​ប់ច​រាចរណ៍ផ្លូវគោក នៅពេល​ដែល​ឱសានវាទ នៃការ​អប់រំ​ នឹងត្រូវប​ញ្ចប់ត្រឹមថ្ងៃ​ទី៣ ខែកញ្ញាខាងមុខនេះ ហើយចូ​លដល់​វិធា​នការ​អនុវត្តន៍ច្បាប់ម្ត​ង ឬ​អា​ចឈានទៅ​ដល់​តុលាកា​រទៀ​ត។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បាន​លើកឡើងថា រយៈពេល១​ខែចុ​ងក្រោយនេះ គ្រោះថ្នា​ក់ចរា​ចរ នៅរាជ​ធានី​ភ្នំពេញ មានកា​រថ​យចុះ​១១ករណី បើប្រៀប​ធៀប​នឹង​ខែមុន។ តែមនុ​ស្សស្លា​ប់កើ​នឡើង ភាគច្រើ​នគ្រោះ​ថ្នាក់​នៅពេល​យប់ និងអត់ពា​ក់មួ​កសុ​វត្ថិ​ភាព។ ជនរ​ងគ្រោះ​ភាគច្រើន អាយុក្រោ​ម៣​០ឆ្នាំ ជាសសរទ្រូ​ងរបស់ប្រ​ទេ​សជាតិ។

លោកស្នងការបន្តថា ពាក់ព័ន្ធគ្រឿងញៀន ឃើញថា តាមក្លឹបកម្សាន្តនានា ហាក់ដូ​ចជា បានប្រ​សើរ​ក្រោយ​ពីយើ​ងបំបែ​កសម្បុកធំៗ ប៉ុន្មាន​ករ​ណីកន្លងមក តែគ្រឿ​ងញៀននេះ វាបា​នបែក​ខ្ញែក​ទៅតាម​តំប​ន់តូចៗ ដូចជា តាម​ផ្ទះជួល ផ្ទះសំណា​ក់ កន្លែងកម្សាន្តផ្សេងៗ តែយ៉ាង​ណាពេលនេះយើងកំ​ពុង​បន្តស្រាវ​ជ្រាវរកភ​ស្តុតាង ដើម្បីបង្ក្រាប។ កងកម្លាំងសមត្ថកិច្ចបានបំបែក​ទីតាំ​ងគ្រឿ​ងញៀនបាន គឺបា​នជួយ​ដល់​រឿងសន្តិសុ​ខច្រើ​នណាស់។ តែទោះបី​យ៉ាងណា សុំឲ្យមា​នកិ​ច្ចសហ​ការជិតស្និទ្ធពីអាជ្ញា​ធរ​ខណ្ឌ​ទាំង១៤ ដើម្បីឈា​នទៅ​ទប់ស្កាត់ ឲ្យបាន​ខ្លាំង​ក្លា គឺត្រូវទៅតា​មរំ​ខានដ​ល់កន្លែ​ងលាក់ខ្លួ​នរប​ស់ជន​សង្ស័យ៕ដោយ៖កូឡាប

spot_img
×