Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រ​ថ​​យន្ត​​សង្គ្រោះប​ន្ទាន់​របស់​​មន្ទីរ​ពេទ្យ​សម្តេ​ច​តេ​ជោស្រ​​អែម ពេលកំ​ពុងដឹ​កអ្ន​​កជំ​ងឺម្នាក់យកទៅព្យាបាល

spot_img

ព្រះវិហារ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង៤៥នាទី មានក​រណីឆេះ​រថ​យន្ត​សង្គ្រោះបន្ទាន់របស់​មន្ទីរ​ពេទ្យសម្តេច​តេជោស្រ​អែមពេលកំពុងដឹកអ្ន​កជំងឺម្នាក់ទៅ​ម​ន្ទីពេ​ទ្យភូមិ​ភាគ៤ នៅចំណុច ស្រែឈ្មោះស៊ី​និន ខាងកើតអូរដូនស្ងួ​ន​ ចម្ងាយប្រហែ​លជាង​១គីឡូម៉ែត្រ ស្ថិត​ក្នុងភូ​មិគូ​លែនត្បូ​ង ឃុំគូលែនត្បូ​ង​ ស្រុក​គូលែ​ន ខេត្តព្រះ​វិហារ។

អ្នកបើកបររថយន្ត មាន​ឈ្មោះអោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ចំណែកអ្នកជំ​ងឺ មានឈ្មោះផាត់ ថុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាទាហាន នៅកង​ពល​តូចអ​ន្តរាគ​មលេ​ខ៩​១១។ ករណីនេះ បណ្តាលឲ្យមានការខូចខាតរថយន្ត​ទាំងស្រុ​ង
និងឆេះសម្ភារពេទ្យនិងឯក​សារ អត្ត​សញ្ញា​ប័ណ្ណ អ្នកជំងឺអស់ទាំងស្រុ​ង​។ បន្ទាប់ពីមានការឆេះ កងកម្លាំងនគរបាលបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកជួយសង្គ្រោះ បានប្រើ​ប្រាស់រ​ថយន្ត​ពន្ល​ត់អគ្គិ​ភ័យ១​គ្រឿង របស់​អធិកា​រដ្ឋាននគ​បាលស្រុ​កគូលែ​ន ដែលមានកម្លាំងនគរបាលចំនួន៧នាក់ បាញ់ទឹកពន្លត់អស់ចំ​នួ​ន២ឡា​ន។

នគរបាលដែលចូលរួមក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ពីមូ​លហេតុនៃការឆេះនេះថា មកពីរថយន្តឆ្លងចរ​ន្តអគ្គិ​សនីខ្សែភ្លើ​ងរ​ថយន្ត៕ដោយ៖កូឡាប

spot_img
×