Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​តេ​ក្វាន់​ដូ ITF បាន​មេដាយ​៥​គ្រឿង ពី​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី​

spot_img

ភ្នំពេញ​៖​កីឡាករ កីឡាការិនី​តេ​កវាន់​ដូ​I T F(International Taekwondo Federation)​បាន​ត្រឡប់​មកពី ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១​កញ្ញា ។​

លោក​ប៊ូ ជុំ​សេរីរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​ហង់​ជួន ណា​រ៉ុ​ន​បាន​អញ្ជើញ​ទៅ​ទទួល និង ស្វាគមន៍​ពួកគេ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង​។​លោក​កែវ​រ៉េមី​ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​កម្ពុជា​បាន​ចាត់ទុកថា​នេះ​ជា​ជោគជ័យ​មួយ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​

ការប្រកួត​នេះ​មាន​៧៤​ប្រទេស​ចូលរួម​ដែលមាន​កីឡាករ​កីឡាការិនី​សរុប​១.៤១២​រូប​ចូលរួម​ហើយ​ការប្រកួត​មាន​ចំនួន​១០០​វិញ្ញាសា ។​

កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​២៣​រូប​ទាំង​ប្រតិភូ ដែល​ក្នុងនោះ​មាន​កីឡាករ​
​កីឡាការិនី​ជម្រើសជាតិ និង ថ្នាល​។ នេះ​ជាការ​ប្រកួត​ជើងឯក​ពិភពលោក​សម្រាប់​ថ្នាល់​លើក​ទី​១៤ និង​សម្រាប់​កីឡា​ជម្រើសជាតិ​លើក​ទី​២១ ។​

សម្រាប់​កម្ពុជា​រកបាន​មេដាយមាស​១​គ្រឿង ប្រាក់​២​គ្រឿង និង សំរិទ្ធ​២​គ្រឿង ។​កីឡាករ​ប៉ាល់ ជី​វ័​ន្ដ​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​មេគុន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ ។​កីឡាករ​វ័យក្មេង​បួន ចាន់ថា​រ៉ាត់​ដណ្ដើមបាន​មេដាយប្រាក់​១​គ្រឿង​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម ។​

មេដាយប្រាក់​មួយគ្រឿង​ទៀត​បានមកពី​ការសំដែង​ពិសេស​ជា​ក្រុម​៦​នាក់​ដែលមាន​កីឡាករ​ប៉ាល់ ជី​វ័​ន្ដ​
​តាំង សៀ​សុង ស៊ុំ គង់​ហេង យឿន ប៊ុន​លាង យឿន ប៊ុនឡុង និង​នេ​ត ហាក់​លី​។​

ចំពោះ​មេដាយសំរិទ្ធ​២​គ្រឿង​វិញ​នោះ​១​គ្រឿង​បានមកពី​ការសំដែង​មេគុន​ជា​ក្រុម​៤​រូប​ដែលមាន​កីឡាករ​
​ម៉េ​ត សុខ​មាន សុភ័ក្ត្រ ច័ន្ទ​ឩ​ត្ត​ម បួន ចាន់ថា​រ៉ាត់ និង រឿង វណ្ណៈ ។​មេដាយសំរិទ្ធ​មួយគ្រឿង​ទៀត​បានមកពី​វិ​ញ្ញា​សា​វាយ​បំបែក​ក្ដារ​សម្រាប់​ក្រុម​ប្រភេទ​អាយុ​ពី​៤០​ទឿ​៤៩​ឆ្នាំ ។​

ជាមួយនឹង​ការ​ត្រឡប់មកវិញ​នេះ​ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​រឿប​ចំ​ក្បួន​រថយន្ដ​ដង្ហែរ​ជា​កិត្តិយស​
ដល់​កីឡាករ​ម្ចាស់​មេដាយមាស​ប៉ាល់ ជី​វ័​ន្ដ​និង​ប្រតិភូ​ពី​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​កាត់​តាម​មហាវិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការទទួល​អប​អរ​ពី​សំណាក់​ជនរួមជាតិ ហើយ ក្បួន​ដង្ហែរ​នេះ​​បានបញ្ចប់​នៅ​ទីស្ដីការក្រសួង​អប់រំ​យុវជន​និង​កីឡា​ដោយមាន​លោកស្រី​គឹម​សេដ្ឋា​នី​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​បាន​ស្វាគមន៍ ចំពោះ​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ​អាយ ធី អេ​ហ្វ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×