Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ កើត​ជម្លោះ ដេញតាម​ចាក់​ស្លាប់​ម្នាក់ សមត្ថកិច្ច​ចាប់​ឃាតករ​ ៣​នាក់​

spot_img

​ភ្នំពេញ ៖ ក្រោយពី​កើត​ទំនាស់​ទាស់សម្តី​ក្នុង​វង់​ផឹក​សុី អ្នក​រួម​ការងារ​ជាមួយគ្នា ហើយ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ចេញ​មក​​តាមផ្លូវ ត្រូវបាន​ជនដៃដល់ ប្រដាប់​ដោយ​កាំបិត តាម​ចាក់​រហូតដល់​ស្លា​ប់​ក្នុង​ថ្លុកឈាម នៅតាម​ផ្លូវ ។​

សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​មនុស្ស​៤​នាក់​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅតាម​ផ្លូវលំ​ក្នុងភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ស្រាវជ្រាវ​រកឃើញ​ជនដៃដល់​៣​នាក់ ជា​អ្នក​ចាក់​សម្លាប់​ជនរងគ្រោះ ។​

​ជនរងគ្រោះ ឈ្មោះ យឿន ជឿន អាយុ​២៣​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ក្រាំង​ព្រៃ​ផ្តៅ ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ។

​បុរស​ឈ្មោះ​រិច ចាន់ណា អាយុ​៣៨​ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ជាមួយ​ជនរងគ្រោះ​មាន​ស្រុកកំណើត ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​សមត្ថកិច្ច​ហៅ​នាំទៅ​សាកសួរ ក្នុងចំណោម​គ្នា​៤​នាក់​នោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​ក៏​នៅក្នុង​វង់​ផឹក​សុី​ដែរ សរុបគ្នា​៦​នាក់ រួមទាំង​ជនរងគ្រោះ​ផង ទៅ​ផឹកស្រា​ថ្នាំ ក្លែម​សាច់​ឆ្កែ នៅ​តូប​អ្នកលក់ ក្នុងភូមិ​ព្រៃ​ល្វា តាំងពី​វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​៣១ ខែសីហា លុះដល់​វេលា​ម៉ោង​៥​ល្ងាច ជជែក​លេង​ក្នុង​វង់​ផឹក ក៏មាន​គង​ពាក្យសម្តី​គ្នា ជនរងគ្រោះ យឿន ជឿន បញ្ចេញ​កម្លាំងបាយ វាយ កម្មករ​ម្នាក់​ក្នុង​វង់ ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ នៅតែ​ផឹក​បន្ត លុះដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ចែកផ្លូវ​គ្នា ចាកចេញ​រៀងៗ​ខ្លួន​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង មក​តាមផ្លូវ​ភូមិ​ចោមចៅ​២ ត្រូវបាន​ជនដៃដល់ ជា​អ្នក​ផឹក​ក្នុង​វង់​ជាមួយគ្នា​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ មកដល់​ចំណុច​ខាងលើ ក៏​ទាញ​កាំបិត ចាក់​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។

​ក្រោយពី​ហៅ​មនុស្ស​ក្នុង​វង់​ផឹក​សុី​៤​នាក់ មក​សួរនាំ នៅ​ប៉ុស្តិ៍​ចោមចៅ​២ ឈានដល់​រកឃើញ​មុខ​ជនដៃដល់ និង​បក្ខពួក ៣​នាក់ ចំណែក​ម្នាក់ទៀត​មិន​ពាក់ព័ន្ធ​ទេ គឺ ទី​១ ឈ្មោះ ខឹម សុផល ហៅ ងុ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ជនដៃដល់​ចាក់​ផ្ទាល់ដៃ ។ ទី​២ ឈ្មោះ លត សារិទ្ធ ហៅ​តុញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ សំណង់ ស្នាក់នៅ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៣ ឈ្មោះ ចាប លាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕ ដោយ​៖​កូ​ឡាប​

spot_img
×