Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ថ្នាំ​សម្លាប់ខ្លួន ស្លាប់​ខាង​ស្រី និង​ខាង​ប្រុស​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

spot_img

​កណ្តាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត ចំណែក​បុរស​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដោយសារ​ប្រើ​ថ្នាំ​ប៉ង​សម្លាប់ខ្លួន​។​

​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ចំណុច​បន្ទប់​លេខ A101 ផ្ទះសំណាក់​យីហោ សុខា សម្បត្តិ ផ្លូវ​១១០ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ស្រុកកំណើត ភូមិ​ឱ​ម៉ា​ល ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​វត្ថុតាង​នៅ​កន្លែងកើតហេតុ​មាន ៖ សម្បក​ថ្នាំ TRAUIC ប្រើ​អស់​ចំនួន​៤​បន្ទះ​, សម្បក​ប្រអប់​២ និង​សំបក​ថ្នាំ Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ MIRAL GINE អស់​១៨​គ្រាប់ TRAVIC អស់​៣៩​គ្រាប់ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៤​រសៀល ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ បានមក​មើល​ភ្ញៀវ​នៅផ្ទះ​សំណាក់​ខាងលើ ដោយសារ​ដល់​ម៉ោង​សំអាត​បន្ទប់ និង​ដល់​ម៉ោង​ដើម្បី​ឲ្យ​ភ្ញៀវ​បង់លុយ​ថ្មី​ទៀត បាន​ទៅ​គោះទ្វារ​បន្ទប់​លេខ A 101 តែ​ភ្ញៀវ​មិន​ព្រម​បើក​ក៏​យក​សោរ​បន្ទប់​មកចាក់ ហើយ​ឃើញ​ភ្ញៀវ​ខាង​ប្រុស​ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់​ក៏​សួរនាំ តែ​មិន​និយាយស្តី​អ្វី​ទេ ។ បន្ទាប់មក​ដោយមាន​កា​រ​សង្ស័យ បាន​ហៅ​បុគ្គលិក​ផ្សេងទៀត​មកជួយ​មើល ឃើញ​ជនរងគ្រោះ​ឈ្មោះ មួន ស្រី​នឿន ដេក​បែកពពុះមាត់​នៅលើ​ពូក រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ ។​

​ប្រភព​ដដែល​បញ្ជាក់ថា បន្ទប់​លេខ A 101 ឈ្មោះ យែ​ម នៅ បាន​ចូលមក​សំរាក​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​២០​នាទី បន្ទាប់មក​ខាង​ស្រី​(​ជនរងគ្រោះ​) បាន​ចូលមក​សម្រាក​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក ។ លុះដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៩ ទើប​បានដឹង​ហេតុការណ៍​នេះ​កើតឡើង​ថា មាន​អ្នកស្លាប់​នៅ​បន្ទប់​ផ្ទះសំណាក់ បន្ទប់​លេខ​A101 តែម្តង ។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល និង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ និង​គ្រូពេទ្យ​អនុ​មន្ទីរពេទ្យ​ជ័យជំនះ បានធ្វើ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ការប្រើប្រាស់​ថ្នាំ​ហួសកំណត់ ក្នុង​គោលបំណង​ធ្វើអត្តឃាត ។​

​ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់ សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ ដោយឡែក ឈ្មោះ យ៉ែម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុកកំណើត ស្រុ​កំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ៕​ដោយ​៖​កូ​ឡាប​

spot_img
×