Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ចំនួន ​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​

spot_img

​សៀមរាប ​៖ ជនបរទេស​ចំនួន​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​១០​នាទី​។​

​មន្ត្រីនគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា​ជនបរទេស​ទាំង​០៥​នាក់​នោះ​មាន​៖១-​ឈ្មោះ AMANPREET sINGH ភេទ​ប្រុស កើត​ថ្ងៃទី​០៣-០៧-១៩៩១ ជនជាតិ​ឥណ្ឌា មុខរបរ​ទិញ​លក់​ខោអាវ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

២-​ឈ្មោះ ANKUSH ភេទ​ប្រុស កើត​ថ្ងៃទី​១០-០៥-១៩៩៧ ជនជាតិ​ឥណ្ឌា មុខរបរ​ទិញ​លក់​ខោអាវ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

៣-​ឈ្មោះ DASS GOPAL ភេទ​ប្រុស កើត​ថ្ងៃទី​១៨-០១-១៩៨៤ ជនជាតិ ឥណ្ឌា ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

៤-​ឈ្មោះ SUKHDEEP SINGH ភេទ​ប្រុស កើត​ថ្ងៃទី​០៣-១២-១៩៨០ ជនជាតិ​ឥណ្ឌា ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

៥-​ឈ្មោះ SINGH TARSEM ភេទ​ប្រុស កើត​ថ្ងៃទី​៣០-០៣-១៩៨០ ជនជាតិ ឥណ្ឌា សញ្ជាតិ​អា​ហ្ស​ង់​ទីន ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ទេសចរណ៍​(​ផុត​សុពលភាព​ថ្ងៃទី​៣០-០៦-២០១៩)​ស្នាក់នៅ​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ MASIH KASHIF ភេទ​ប្រុស ជនជាតិ​ប៉ា​គី​ស្ថាន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះសំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

​ក្រោយពី​ការសាកសួរ​របស់​សម​ត្ថ​កិច្ច ជនសង្ស័យ​បាន​សារភាពថា នៅវេលា​ម៉ោង​ប្រហែល​១៤និង៣០​នាទី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​សណ្ឋាគារ​តាណី ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ជនសង្ស័យ​ទាំង​០៥​នាក់​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដៃ រួច​យក​ខ្សែក្រវ៉ាត់​ចងដៃ​ជនរងគ្រោះ​ទៅក្រោយ លើកដាក់​លើ​រ៉ឺម៉ក​ម៉ូតូ តែ​ត្រូវបាន​សមត្ថកិច្ច​យើង​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​បញ្ជូនមក​សាកសួ​រ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការសាកសួរ​នឹង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×