Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​អង្គស្នួល ឃាត់​ជនសង្ស័យ ០៦​នាក់​ជក់​ថ្នាំញៀន ក្នុង​បន្ទប់ទឹក​រោងចក្រ​ក្នុង​បរិវេណ​តំបន់ឧស្សាហកម្ម ឈុន ហុង

spot_img

​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) នគរបាល​ស្រុក​អង្គស្នួល ឃាត់​ជនសង្ស័យ ០៦​នាក់ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ទឹក (​បង្គន់​) ក្រុមហ៊ុន ខេ​ម អេ ភី អាយ (​កាត់ដេរ​សម្លៀកបំពាក់ ពេទ្យ​) នៅក្នុង​បរិវេណ​តំបន់ឧស្សាហកម្ម ឈុន ហុង ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត កណ្តាល ។​

​ជនសង្ស័យ ០៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន ​៖

១-​ឈ្មោះ វ៉េង រាជ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ាស៊ីន នៅ​ភូមិ​ព្រៃ​តា​រូង ឃុំ ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ (​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។​

២-​ឈ្មោះ តាក់ ផេ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ផ្នែក​អ៊ុត នៅ​ភូមិ​ត្រពាំង​កេះ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ។​

៣-​ឈ្មោះ គីម គារ ហៅ​ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​វេច​ខ្ចប់ នៅ​ភូមិ​ថ​ល់ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ (​ប្រើប្រាស់​) ។​

៤-​ឈ្មោះ ឡេង ផាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករប​ត់​ខោអាវ នៅ​ភូមិ ត្រពាំង​ខ្យា ឃុំ​ស្វាយ​អំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ប្រើប្រាស់​)​។​

៥-​ឈ្មោះ ប៊ិ ពិសី ភេទ​ប្រុស អាយ​យុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ផ្នែក​បត់​ខោអាវ នៅ​ភូមិ ពន្លឺ​ខែ ឃុំ​ពេជ្រ​មុន្នី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ (​ប្រើប្រាស់​) ។​

៦-​ឈ្មោះ ជន់ ចិត្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករប​ត់​ខោអាវ នៅ​ភូមិ​សួស្តី ឃុំ ពាំង​ល្វា ស្រុក​ឧដុង្គ​ខេត្ត កំពង់ស្ពឺ (​ប្រើប្រាស់​)​។​

​វត្ថុតាង​ដកហូត​៖ ១-​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន ២-​ទូរ​សព្ទ័​ដៃ ០៣​គ្រឿង (​ម៉ាក​OPPO ០១​គ្រឿង​ពណ៌​ក្រហម ម៉ាក​SAMSUNG ០១​គ្រឿង​ពណ៌​ស និង ម៉ាក​អិន​ចុច​ពិល ពណ៌​ក្រហម​)​។​

​សភាព​នៃ​រឿងហេតុ គឺ​នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បែក​ចាន បានទទួលព័ត៌មាន​ពី​កម្លាំង​មហាជន​ល្អ​ថា​មានមុខ​សញ្ញា កំពុង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​(​បង្គន់​)​។ ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ ឃើញ​មុខសញ្ញា​០៤​នាក់​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​បន្ទប់ទឹក ឃើញ​ដូច្នេះ កម្លាំង​សមត្ថកិច្ច​យើង​ក៏បាន​ឃាត់ខ្លួន​សួរនាំ​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស​យ័​ឈ្មោះ វ៉េង រាជ បាន ឆ្លើយថា​ថ្នាំញៀន​ដែល​ពួកខ្លួន​ប្រើប្រាស់​នេះ​ឈ្មោះ តាក់ ផេ​ន ជា​អ្នក​ឲ្យ​លុយ​ចំនួន​២០០០០​រៀល ដើម្បី​ទៅ​ទិញ តែ​មិន​គ្រប់​តម្លៃ ខ្លួន​(​វ៉េង​រាជ​)​ក៏បាន​ថែម​ចំនួន​៥០០០​រៀល​ទៀត​បង្គ្រប់ រួចហើយ​បាន​តេ​ទូរ​សព្ទ័​ទៅ​ទិញ​ថ្នាំញៀន ពី​ឈ្មោះ ពឿ​ន គារ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមាន​ទូរ​សព្ទ័ ០៨៦៥០៣៣៦៧ ។ ក្រោយពី​ទាក់ទង​ទិញ​ថ្នាំ​ហើយ​ម៉ោង​ប្រហែល​១១​ថ្ងៃ ឈ្មោះ ពឿ​ន គារ បាន​តេ​ទូរ​សព្ទ័ មក​ខ្លួន​(​វ៉ង​រាជ​)​ឲ្យ​ចេញមក​យក​ថ្នាំញៀន​នៅតាម​របង​រោងចក្រ ពេល​បាន​ថ្នាំញៀន​ហើយ​ខ្លួន​បាន​បបួល ឈ្មោះ តាក់ ផេ​ន និង​ឈ្មោះ លីម គារ ហៅ​ជា នាំគ្នា​ចូលទៅ​ជក់​ថ្នាំ​ញឿ​ន​នៅក្នុង​បន្ទប់ទឹក​(​បង្គន់​) ពេល ដែល​កម្មករ​ចេញ​ក្រៅ​អគារ​ទៅ​ហូបបាយ ។ ពេល​ជក់​បាន​ម្នាក់​ពីរ​ហឺត ខ្លួន​(​វ៉េង​រាជ​)​និង​ឈ្មោះ លីម គារ ហៅ​ជា ក៏បាន​ចេញ​មុន ចំណែក​ឈ្មោះ តាក់ ផេ​ន មិនទាន់​ចេញពី​បន្ទប់ទឹក​ទេ ហើយក៏​បាន​ទូរ​សព្ទ័​ហៅ ឈ្មោះ ឡេង ផាត់ ,​ឈ្មោះ ប៊ិ ពិសី និង​ឈ្មោះ ជន់ ចិត្ត ដែលជា​អ្នក​ចូល​លុយ​ទិញ​ថ្នាំញៀន​ដែរនោះ ឲ្យ​ចូល មក​ជក់​ថ្នាំញៀន​ជាមួយ ។ ពេល​ឈ្មោះ​ទាំង​៣​នាក់​ចូលទៅ​ដល់​ក្នុង​បន្ទប់ទឹក ក៏បាន​ចាប់ផ្តើម​ជក់​រួចហើយ ឈ្មោះ តាក់ ផេ​ន បាន​ចេញពី​បន្ទប់ទឹក​មុន ស្រាប់តែ​ឃើញ​សន្តិសុខ​រោងចក្រ​មកដល់ បន្ទាប់មក​សមត្ថកិច្ច នគរបាល​ក៏បាន​មកដល់​ដែរ ហើយ​ឃាត់ខ្លួន​ពួកខ្លួន​តែម្តង​។

​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ ៖ កូឡាប

spot_img
×