Friday, September 17, 2021

លោក​ហេង រតនា​៖ គិតគូរ​ទុក្ខវេទនា​បំផុត​របស់​ប្រជាជន​នៅពេល​ចលាចល​សង្គម​និង​សង្គ្រាម រាំងជល់​កេី​ត​ឡេី​ង​ផង

​លោក​សម រង្ស៊ី​ឆ្លើយតប​នឹង​សារ​របស់លោក សម រង្ស៊ី ដែល​លើកឡើងថា នៅពេល​លោក សម រង្ស៊ី ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សូម​ប្រជារាស្ត្រ​ខ្មែរ យក​គម្រូ តាម​ប្រជារាស្ត្រ​ហ្វីលីពីន ដែល​បាន​បណ្តេញ​ជន​ផ្តាច់ការ​ពី​តំណែង ដោយ​សន្តិវិធី ត្រូវបាន​លោក​អគ្គនាយក​ស៊ីម៉ាក់ ចេញ​ប្រតិកម្ម​ថា ស្មានថា​អ្នក​ជឿ​និង​ចាញ់បោក​ក៏​ចេះតែ​ជឿ​និង​ចាញ់បោក​រហូត គួរ​គិតគូរ​ទុក្ខវេទនា​បំផុត​របស់​ប្រជាជន​នៅពេល​ចលាចល​សង្គម​និង​សង្គ្រាម​រាំងជល់​កេី​ត​ឡេី​ង​ផង​លោក​។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១​កញ្ញា​ថា “​ម្តង​ប្រកាស​និង​បបួល​អ្នកគាំទ្រ​ខ្លួន​យកតាម​គំរូ​បាតុកម្ម​អហឹ​ង្សា​ដូច​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ជិត​១០០​ឆ្នាំមុន ម្តង​បបួល​ធ្វេី​គំរូ​ដូច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ម្តង​បបួល​ធ្វេី​គំរូ​ដូច​ប្រទេស​ស៊េី​ប​ប៊ី ម្តង​ធ្វេី​គំរូ​ដូច​ប្រទេស​ហ្វីលីពីន តេី​យក​គំរូ​មួយណា​ឱ្យ​ច្បាស់​បន្តិច​មេី​ល​! ស្មានថា​អ្នក​ជឿ​និង​ចាញ់បោក​ក៏​ចេះតែ​ជឿ​និង​ចាញ់បោក​រហូត​ហ្ន​ង​! គួរ​គិតគូរ​ទុក្ខវេទនា​បំផុត​របស់​ប្រជាជន​នៅពេល​ចលាចល​សង្គម​និង​សង្គ្រាម​រាំងជល់​កេី​ត​ឡេី​ង​ផង​លោក​”​។​

​លោក​អគ្គនាយក បាន​ថ្លែង​បន្តទៀតថា “​ចុះ​ចំនួន​កម្មករ​-​ពលករ​ជាង​២​លាន​នាក់​អម​ដំណេី​រ​ពី​ប្រទេស​កូរ៉េខាងត្បូង ម៉ា​ឡេ​សុី ជប៉ុន​និង​ថៃ​នៅ​ថ្ងៃទី​០៩ វិ​ចិ្ឆ​កា​នោះ ទៅណា​អស់​ហេី​យ​! គ្រាន់តែ​យន្តហោះ​រាប់​មុឺ​ន​គ្រឿង​ត្រូវ​ដឹកជញ្ជូន​មក​គឺ​ងងឹត​មេឃ​ហ្ន​ង ហេី​យ​ប្រហែល​ពេញ​ដី​ពេញ​ទឹក​ទាំងអស់​គ្មាន​កន្លែង​ដេី​រ​នោះទេ​! យុទ្ធសាស្ត្រ​សត្វ​ឆ្មា​ញ៉ាម​សុី​ត្រីអាំង​! ធ្លាប់​ប្រមូល​ធ្វេី​បាតុកម្ម​ធំ​ក្នុង​ឆ្នាំ​២០១៣ យល់ថា​អាច​ប្រ​ព្រឹ​តិ្ត​បាន​ដោយ​ងាយស្រួល​ទៀត​! សូម​ចងចាំ​ថា​ព្រឹ​តិ្ត​ការណ៍​អនាធិបតេយ្យ​ចលាចល​សង្គម​ក្នុង​ឆ្នាំ​២០១៣​នោះ បាន​ក្លាយជា​បទពិសោធ​ន៍​ជូរចត់​សម្រាប់​ប្រជារាស្ត្រ​ខែ្មរ និង​ធ្វេី​ឱ្យ​សមត្ថកិច្ច​កាន់តែ​មា​នស​ម​ត្ថ​ភាព​ទប់ទល់​និង​ចាត់វិធានការ​រឹងមាំ​និង​ខ្លាំងក្លា​ថែមទៀត​! “​។​

​លោក​បន្តថា យុទ្ធសាស្ត្រ​ងេី​ប​មួយ បង្ក្រាប​មួយ នឹងមាន​ប្រសិទ្ធភាព​និង​ស្របច្បាប់ ព្រោះ​វា​ជាការ​អំពាវនាវ​បែប​ឧទ្ទាម ឱ្យ​ប្រជាជន​និង​កងទ័ព​បះបោរ​យក​កាំ​ភ្លេី​ង​បាញ់ប្រហារ​មក​លេី​មេដឹកនាំ​រាជរដ្ឋាភិបាល​!​។​

​លោក សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន​នៅ​បរទេស បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​០១ កញ្ញា ២០១៩ ថា អំណាច​ប្រជាពលរដ្ឋ ។ នៅពេល​លោក សម រង្ស៊ី ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សូម​ប្រជារាស្ត្រ​ខ្មែរ យក​គម្រូ តាម​ប្រជារាស្ត្រ​ហ្វីលីពីន ដែល​បាន​បណ្តេញ​ជន​ផ្តាច់ការ​ពី​តំណែង ដោយ​សន្តិវិធី ក្នុង​ឆ្នាំ ១៩៨៦ តាមរយៈ​ចលនា​មួយ​ជា​ប្រវត្តិសាស្ត្រ ហៅថា “​អំណាច​ប្រជាពលរដ្ឋ​”​។ របប​ផ្តាច់ការ​មួយ​ដ៏​សាហាវ ត្រូវបាន​បញ្ចប់ ដោយ​គ្មាន​ការបង្ហូរ​ឈាម​ឡើយ​៕ ដោយ​៖​កូ​ឡាប​