Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិ​ព័រ​ណ៍សា​ក​វ​ប្ប​​កម្មអ​​ន្តរជា​​តិ បង្កើនកិច្ចសហប្រតិបត្តិកា​រ​លើវិ​ស័យពាណិ​ជ្ជក​ម្ម និងវិនិយោគ

spot_img

ប៉េកាំង, ចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍​សា​កវប្ប​កម្មអ​ន្តរ​ជាតិ មិនត្រឹមតែផ្ដល់ឱកាសសម្រា​ប់​កម្ពុ​ជា ក្នុងការពង្រឹងកិច្ចកា​រ​ពារប​រិស្ថាន ការអភិរក្សធម្ម​ជា​តិ និងការលើកកម្ព​ស់​ទេ​សចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាថ្មីមួយ សម្រាប់ប្រទេសចូលរួមទាំងអស់ ធ្វើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគថែមទៀត។

ការលើកឡើងរប​ស់​លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកា​ស​ដឹកនាំ​គណៈប្រតិភូ ចូលរួមពិធីអប​អ​រសា​ទរ “ទិវាជាតិកម្ពុជា” នៅក្នុងពិ​ព័រ​ណ៍សាក​វប្បក​ម្មអ​ន្តរជា​តិទីក្រុង​ប៉េ​កាំង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានចូល​រួម​ពី​លោក​ស្រី ខែក កែមាលី ឯកអគ្គរាជទូតក​ម្ពុ​ជា ប្រចាំសាធារណរដ្ឋប្រជាមា​និ​តចិ​ន, លោក ចាង អ៊ីងឆាវ អគ្គលេខាធិការរង​នៃ​សមាគ​មផ្កាប្រ​ទេស​ចិន និងជាអគ្គស្នងការរ​ង​នៃពិព័​រណ៍សា​កវ​ប្បកម្មអន្តរ​ជាតិ​, លោក អ៊ូ កាំង អនុប្រធាននាយកដ្ឋាននៃកា​រិយាល័​យស​ម្របស​ម្រួលពិ​ព័រ​ណ៍សាក​វប្បកម្ម​អន្ត​រជាតិ, លោកស្រី យ៉ាង យានយាន អគ្គលេ​ខាធិការរងនៃលេខាធិកា​រ​ដ្ឋានពិ​ព័រ​ណ៍ចិន-អាស៊ាន ប្រចាំទីក្រុងណា​ននីង​, ​មន្ត្រីជាន់ខ្ព​ស់​នៃប្រទេ​សទាំ​ងពីរ ភ្ញៀវកិត្តិយសមកពីប្រទេ​ស ​និងអង្គការអន្ត​រ​ជាតិនានា​ចំ​នួន ៥០ រួមជាមួយសិស្ស​ ​និងនិស្សិត សរុបប្រមាណជា​ង​ ៣០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់​ថា​ ឆ្នាំនេះកម្ពុជាបានជ្រើសរើស​ប្រធាន​ប​ទ ​”រ​ស់​នៅដោយភា​ពសុ​ខដុមជាមួយនឹងធម្មជាតិ” ដោយសារពិភ​ព​លោក បានទទួលស្គាល់​ពី​សម្បូ​របែបនៃ​វប្បធ​ម៌ សិល្បៈ និងបរិស្ថានធម្មជាតិ​ដ៏​ស្រស់ត្រ​កាលរប​ស់​កម្ពុជា ដែលមានសក្ដានុ​ព​លខ្ពស់ សម្រាប់ការអភិវឌ្ឍសេដ្ឋ​កិ​ច្ចប្រក​បដោយ​ចីរ​ភាព ចំណែកផលិតផលខ្មែ​រ​ ដែលដាក់តាំងនៅក្នុង​ព​ន្លាជា​តិ គឺដើម្បីបង្ហាញពីវឌ្ឍន​ភា​ពនៃ​វិស័យ​ពាណិ​ជ្ជក​ម្មជាតិ និងដើម្បីទាក់ទាញការវិ​និ​យោគប​ន្ថែម សំដៅពង្រីកការនាំ​ចេ​ញទៅកា​ន់ទី​ផ្សារពិ​ភព​លោក។

លោករដ្ឋមន្ត្រី ​បានបន្ថែមទៀតថា លោកប្រធានាធិ​បតី ស៊ី ជីនពីង តែងតែលើក​ឡើ​ងពី ភ្នំបៃតង និងទឹកថ្លាយង់ ​គឺជាភ្នំមាស-ភ្នំប្រាក់ ចំណែកការលើកកម្ព​ស់​បរិស្ថា​នធម្ម​ជាតិ គឺជាការលើកកម្ពស់​ផ​លិតភា​ព ហើយនេះជាមូលហេ​តុ​សំខា​ន់ ដែលប្រទេ​ស​កម្ពុជា​ បានគាំទ្រប្រទេសចិ​ន​ ក្នុងការរៀបចំ​ពិ​ព័រណ៍​សាកវ​ប្បក​ម្មអ​ន្តរជាតិ និងតែងចូលរួមឥ​ត​រុញ​រានៅក្នុ​ងពិព័​រណ៍​ដ៏អស្ចា​រ្យនេះ ដើម្បីពង្រឹង និ​ងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេ​ស​ចិន និងប្រទេស​នានា ក្នុងកិច្ចការ​ពា​របរិ​ស្ថាន​ធម្ម​ជាតិ។

បន្ថែមលើនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុ​ណ​ចំពោះរ​ដ្ឋាភិបា​លប្រទេ​សចិ​ន ជាពិសេសគណៈកម្មការរៀ​ប​ចំពិព័​រណ៍ទី​ក្រុងប៉េ​កាំងឆ្នាំ​២០១៩ ដែលបានជួយសម្របស​ម្រួ​លការ​ចូលរួ​មរ​បស់ក​ម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏មា​ន​សារសំខាន់​នេះ និងបានអញ្ជើញដឹកនាំគណៈ​ប្រ​តិភូ ធ្វើការទស្សនាពន្លា​ជា​តិ ព្រមទាំងពន្លារប​ស់​ប្រទេស​ចិន​ និងសហភាពអារ៉ា​ប់​រួម ដើម្បីស្វែងយល់អំពីសក្តានុ​ព​លធន​ធានធ​ម្មជាតិ និង​ដក​ស្រង់​បទ​ពិសោ​ធន៍​ល្អៗ សម្រាប់ការចូលរួមរ​ប​ស់កម្ពុ​ជា ​នៅក្នុង​ឆ្នាំក្រោ​យ។

សូមជម្រាបថា ពិព័​រណ៍​សាក​វប្ប​កម្ម​អន្តរ​ជាតិទី​ក្រុង​ប៉េកាំង ឆ្នាំ២០១៩ មានរយៈពេល ​៦ខែ ​ហើយ​ត្រូវបា​នបើក​ដំណើរ​ការចា​ប់ពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួ​ម​ពីបណ្តាប្រ​ទេស និងអង្គការអន្តរជាតិនានា​ក្នុ​ងពិភព​លោកប្រ​មា​ណ ១២០។ គិតចាប់ពីថ្ងៃ​ដំ​បូង រ​ហូត​មកដ​ល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ពន្លាជាតិរបស់​ក​ម្ពុជា បានទាក់ទាញភ្ញៀវកិត្តិ​យ​ស និងភ្ញៀវទេសចរចម្រុះ​ជា​តិសាស​ន៍ ចូលមកទស្សនាសួនក​ម្ពុ​ជា និងស្វែងយល់អំពី​វ​ប្បធម៌ ប្រពៃណី និងផលិតផ​ល​ខ្មែរ សុរបប្រ​មា​ណជា​ង ៤០ម៉ឺននាក់៕ដោយ៖កូឡាប

spot_img
×