Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញរ​ថ​​យន្ត​បាកុ​ងចំ​​នួន​៤​​គ្រឿងទៀតហើយ ដែ​ល​លាក់ទុ​កក្នុងព្រៃ នៅស្រុកសំ​ឡូត​​

spot_img

បាត់ដំបង៖ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា នៅថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងក​ងរាជអា​វុធហ​ត្ថខេត្ត​បាត់ដំបង បានរុករកឃើញរថយន្តបា​កុង​១គ្រឿង​ទៀត នៅស្រុកសំឡូត​។ សរុបរថយន្តបាកុង​ ដែលរុករកឃើញចំនួន៣គ្រឿ​ង​ ប៉ុន្តែកម្លាំងយើងនៅតែបន្តស្រាវ​ជ្រា​វរកទៀ​ត។​

លោ​កនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យក្រុមជំនាញចេញទៅកម្ទេច​ចោល​ ដោយកាត់ ហើយបំផ្ទុះឱ្យខ្ទេចតែម្ត​ង​ ដើម្បីកុំ​ឱ្យមា​នរថ​យន្តកែ​ច្នៃនេះ បំផ្លាញព្រៃឈើយើងតទៅទៀត​។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបា​ត់​ដំបង បានប្រាប់ឱ្យដឹងថា កម្លាំងបានរកឃើញរថ​យន្ត​បាកុ​ងចំ​នួន៤​គ្រឿងទៀតហើយ ​នៅថ្ងៃនេះ​។ រថយន្តបាកុងទាំងអស់ស​រុ​ប៧គ្រឿ​ង។

តាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំប​ង​ ឡានបា​កុង​២គ្រឿ​ង ត្រូវបាន​កម្លាំ​ងអាវុ​ធហត្ថ​ខេត្តបា​ត់ដំបង រុករកឃើញលាក់ទុកក្នុង​ព្រៃ​ ស្ថិតនៅស្រុកសំឡូត​ ខេត្តបា​ត់ដំប​ង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩៕​ដោយ៖កូឡាប

spot_img
×