Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការប្រ​កាស​សាល​ក្រមសំ​ណុំរឿ​ងឃាត​កម្មលើ នាង ចេវ សុវឌ្ឍនា ផ្តន្ទាទោសអតីតចៅហ្វាយខេត្តតាកែវ ឡា​យ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និង ឡាយ ណារិទ្ធ ជាប់១០ឆ្នាំ ​

spot_img

ភ្នំពេញ ៖ តុលាការបានប្រកាសសាលក្រម​ផ្តន្ទាទោស​ជន​ជាប់​ចោទ​​​ទាំង៤នា​ក់​នេះ​ ទី១-​ឈ្មោះ ឡាយ វណ្ណ​: (ដាក់ពន្ធនាគារ​១៣​ឆ្នាំ) ​២-ឈ្មោះ​ឡាយ ណា​រិ​ទ្ធ ​(ដា​ក់​​ពន្ធ​​នាគារ១០ឆ្នាំ), ៣-​ឈ្មោះម៉េ​ន សា​ម៉ៃ (ដាក់ពន្ធនាគារ២ឆ្នាំ​)​និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត (ដាក់ពន្ធនា​គារ២​ឆ្នាំ) ដែល​ការប្រកាសនេះ ​ធ្វើ​ឡើងនាព្រឹ​កថ្ងៃ​ទី២ កញ្ញា នេះ​ ពាក់ព័ន្ធ​ការសំណុំរឿ​ង​​​ឃាតកម្ម​ ​លើ​អ្នកស្រី​មេម៉ាយ​​​កូន​៣​រូប​ស្រស់ នាង ចេ​វ​ សុ​​វ​​ឌ្ឍ​នា​ ។

ការប្រកាសសាលក្រមរបស់ប្រធាន​ក្រុ​មប្រឹក្សា​រជំនុំ​ជម្រះ និងជាអនុប្រធានសាលា​ដំ​បូងរា​ជធានីភ្នំ​ពេ​ញ លោក ហម ម៉េងសែ បានប្រកាសសាលក្រ​មដោយ​សម្រេ​ច ធ្វើឡើងនៅព្រឹកថ្ងៃទី២​ ​ខែកញ្ញា ​ឆ្នាំ២០​១៩ នៅចំពោះមុខជនត្រូវចោទទាំង​៤នាក់ ទី១៖ ឈ្មោះ ឡាយ វណ្ណ: ដាក់ពន្ធនាគារ១៣ឆ្នាំ ​ចំណែក ​ឡាយ ណារិទ្ធ ដាក់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្ម តាមប​ញ្ញត្តិ​មា​ត្រា១៩៩ នៃក្រម ឈ្មោះ ម៉េន ​សាម៉ៃ និង ជឹម វុធ ដាក់ពន្ធនាគារម្នា​ក់ៗ២​ឆ្នាំ ពីបទលាក់កំបាំងតម្រុយ​ ​តាមបញ្ញត្តិមាត្រា​៥​៣២ នៃក្រមព្រហ្មទណ្ឌ​។

សូមជំរាបថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លា​ប់ក្នុង​បន្ទ​ប់គេង​របស់​នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែល​លោក​ ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតា​កោ​រ សង្កា​ត់រ​ការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃ​ទី២​៦ ខែមករា ឆ្នាំ២០១៨។ ភ្លាមៗករណីឃាត​ក​ម្មនេះ ត្រូវសមត្ថកិច្ចស​ន្និ​ដ្ឋានថា ជារឿងអត្តឃាត ព្រោះ​តែវិប​ត្តិស្នេហា​ ប៉ុន្ដែក្រោយពីបើកកា​រ​ស្រាវជ្រា​វសម​ត្ថកិ​ច្ចជំនាញ របស់នាយកដ្ឋា​ន​ព្រហ្មទ​ណ្ឌក្រសួង​មហាផ្ទៃ បានរកឃើញថា ករណីខាង​លើ​ មិនមែនជារឿងអ​ត្ត​ឃាត​ឡើ​យ គឺជារឿងឃាតកម្មដោ​យ​​មា​នអ្នក​បញ្ជា និងរៀបចំទុកសម្លា​ប់ជ​នរង​គ្រោះ។​ ក្រោយពីបើកការស៊ើបអង្កេ​ត​សមត្ដ​កិច្ច​ជំនាញ បានឃាត់ខ្លួនក្រុមជន​ជា​ប់ចោទ​ទាំង៤​នាក់ ខាងលើបញ្ជូនទៅតុលា​កា​រចាត់​ការតា​មច្បា​ប់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×