Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សហ​គ្រិនវ័​យក្មេង​ខេ​ត្តព្រះសីហ​នុ នាំយកអំពូ​លសូ​ឡា និងសង់បង្គន់អនាម័​យជូ​នសា​លាប​ឋមសិ​ក្សា-វិទ្យាល័យហ៊ុនសែន​ឃ្លាំ​ងលើ

spot_img

ខេត្តព្រះសីហនុ៖ សប្បុរសជន ឬសហគ្រិនវ័យក្មេងមួយក្រុម​ ​ប្រចាំខេត្តព្រះសីហនុ នៅព្រឹ​ក​ថ្ងៃ​ចន្ទទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំ​ពូល​សូឡា និងភ្លើងហ្វាបំភ្លឺ យកទៅ​ផ្ត​ល់ជូន​សា​លាប​ឋមសិ​ក្សា-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ដើម្បីផ្តល់ជូនសិ​ស្សានុ​សិស្សប្រើ​ប្រាស់ជា​ប្រយោ​ជន៍​រួម។

នាឱកាសផ្តល់សម្ភារៈភ្លើង​បំភ្លឺ​កាលពី​ព្រឹក​មិញនេះ ប្រធានធនាគារ​ R​HB ប្រចាំខេត្តព្រះសីហនុ លោ​ក ឈឹម ចាន់ភិរម្យ មានប្រសាសន៍ថា ​ដោយ​ពិនិត្យ​ឃើញ​នៅក្នុង​បរិ​វេណសា​លាប​ឋមសិ​ក្សា-វិទ្យាល័យ​ឃ្លាំ​ងលើ​ មិនទាន់មានភ្លើង​បំ​ភ្លឺឲ្យបា​នគ្រប់​គ្រាន់​នៅពេល​រាត្រី សម្រាប់ផ្តល់ជូ​ន​សិ​ស្សានុសិ​ស្សម​កស្រាវ​ជ្រាវឯ​កសារ​លើមុ​ខវិ​ជ្ជាផ្សេងៗ នៅក្រៅម៉ោងសិក្សារដ្ឋនោះ ​ទើប​រូបលោ​កបាន​កែនគរ ដ​ល់ក្រុ​មការ​ងា​រខាង​វិស័​យឯ​កជន ចូលរួមជា​ថ​វិកា ដើម្បីទិញស​ម្ភា​រៈ ឬអំ​ពូល​សូឡា និងភ្លើង​ហ្វាចំនួន ១០កំប្លេ យកទៅប្រគល់ជូ​ន​លោកនាយ​ក និងក្រុមគ្រូប​ង្រៀន​នៅសា​លាបឋ​មសិ​ក្សា-វិទ្យាល័យ ហ៊ុន​ សែន ឃ្លាំងលើ បានប្រើប្រាស់ជាប្រយោជ​ន៍​រួម នៅក្នុងបរិ​វេណ​សាលា​នេះ។​

លោក ឈឹម ចាន់ភិរ​ម្យ​ ដែលជាតំណាងឲ្យស​ហ​គ្រិនវ័​យក្មេ​ងប្រចាំ​ខេត្តព្រះ​សីហនុផ​ងនោះ។ លោក មានប្រសាសន៍​បន្ត​ថា នឹងបន្តសហការ​គ្នាប្រ​មូល​ថវិកា ដើម្បីជួយសង់បង្គ​ន់អ​នាម័យ​យ៉ាងហោ​ចឲ្យ​បាន ៦បន្ទប់ ដើម្បីផ្តល់ជូនសិស្សានុ​សិស្ស​ក្នុង​សាលាប​ឋមសិ​ក្សា-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ជាបន្តទៀតក្នុងពេល​ដ៏ឆា​ប់ខាងមុ​ខនេះ​។

នាយកសាលាបឋម​សិ​ក្សា-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ និងលោកគ្រូអ្នកគ្រូបង្រៀន​នៅវិ​ទ្យាល័​យនេះ​ បានថ្លែងអំគុណ​ដល់​ដល់​សប្បុរស​ជន ឬក្រុមសហ​គ្រិ​នវ័យ​ក្មេង ប្រចាំខេត្តព្រះ​សី​ហនុ ដែលបានផ្ត​ល់​អំពូល​សូ​ឡា និ​ងភ្លើ​ងហ្វា ព្រម​ទាំងមានគម្រោងសាងស​ង់​បង្គន់​អនា​ម័យផ្តល់​ជូន​ក្នុងប​រិវេណ​សាលានេះ​៕ ដោយ៖ ដែន សីមា

spot_img
×