Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និង​និស្សិ​តហុ​ងកុ​ងរាប់​ម៉ឺននាក់​ធ្វើពហិ​ការថ្ងៃ​ចូល​រៀនលើ​កដំ​បូង ដើម្បីសម្តែង​ការ​តវ៉ា

spot_img

សិស្ស និងនិស្សិតរាប់ពាន់នាក់បានធ្វើពហិការ ដោយពួកគេមិន បានចូលរៀនឡើង នៅថ្ងៃទីមួយ នៃការចូលរៀន សម្រាប់ឆ្នាំថ្មីនេះ។

អ្នករៀបចំបានប្រមាណថា មានសិស្សអនុវិទ្យាល័យចំនួន ១០.០០០នាក់មកពីសាលា ២០០ បានធ្វើរួមការធ្វើពហិការនោះ។

ការធ្វើពហិការរបស់សិស្សដ៏ច្រើនបែបនេះ កើតឡើងនៅថ្ងៃជាមួយ ដែលអ្នករៀបចំ បានស្នើឲ្យមានការធ្វើបាតុកម្ម និងការប្រមូលផ្តុំទ្រង់ទ្រាយធំ។

ការតវ៉ាកាលពីចុងសប្តាហ៍ ត្រូវបានគេមើលថាមានអំពើហឹង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ រវាងប៉ូលីស និងក្រុមអ្នកតវ៉ា។

កាលពីថ្ងៃសៅរិ៍ ក្រុមអ្នកតវ៉ា បានធ្វើការចោលគ្រាប់បែកសាំង ដុតភ្លើង បានវាយប្រហារ អគាររដ្ឋសភា​នៅទីក្រុង ខណៈពេលប៉ូលីសបានប្រើប្រាសឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ការបាញ់ទឹក និងការបាញ់គ្រាប់ពិតគំរាម ដើម្បីបំបែកហ្វូងបាតុករ។

សូមបញ្ជាក់ថា ទីក្រុងហុងកុងបានត្រូវញាំញីដោយការតវ៉ាដ៏ធំមិនធ្លាប់មានពីមុនមក អស់រយៈពេល ១៤សប្តាហ៍មកហើយ។ ការផ្ទុះការតវ៉ា កើតឡើងដោយសារតែច្បាប់ធ្វើបត្យាប័ន ដែលអនុញ្ញាតិឲ្យមានការបញ្ជូនអ្នកទោសពីហុងកុង ទៅកាត់ទោសនៅប្រទេសចិនបាន។ ក្រុមបាតុករ ក៏បានទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលច្បាប់នោះ និងឲ្យមេដឹកនាំហុងកុងដែលគាំទ្រដោយរបប ប៉េកាំងចុះចេញពីតំណែង។

ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ត្រឡប់ទៅអោយចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ” ដែលធ្វើឲ្យហុងកុងមានសេរីភាពក្នុងការបញ្ចេញមតិ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×