Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការបង្ក្រា​បប​ទល្មើសព្រៃឈើរយៈពេល​២ថ្ងៃស​មត្ថ​កិច្ច​រកឃើ​ញរថ​យន្តបា​កុង​កើនដ​ល់១០​គ្រឿង​

spot_img

បាត់ដំបង៖ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរយះពេល២ថ្ងៃ​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង រុករកឃើញរថយន្តបាកុងជាប្រភេទ រថយន្តដឹកជញ្ជូនឈើ កើនដល់ចំនួន១០គ្រឿងហើយ។

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើដែល​ ធ្វើឡើងជាបន្តបន្ទាប់ និងរហូតដល់វេលា ជិតថ្ងៃត្រង់ថ្ងៃនេះ កម្លាំងបង្ក្រាបចម្រុះជាមួយកម្លាំងមូលដ្ឋាន បានប្រទះឃើញរថយន្តប្រភេទ ដឹកឈើធុនធ្ងន់ខុសច្បាប់ សរុបចំនួន១០គ្រឿង ហើយខណៈប្រតិបត្តិការខាងលើ នៅតែបន្តរុករកបន្ថែមទៀត នៅក្នុងព្រៃ ។

ការងាររុករក និងបង្ក្រាបនេះអនុវត្តលើគោលដៅសង្ស័យ មួយចំនួន ដូចជានៅចំណុចក្នុងព្រៃជ្រៅជាប់ព្រំប្រទល់ ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រភូមិកញ្ជាំង ឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រតិបត្តិការបង្ក្រាបចុះឆ្មក់ផ្ទាល់ខាងលើនេះ កម្លាំងជំនាញរកឃើញ តែរថយន្តដឹកប៉ុណ្ណោះ ដោយមិនបានរកឃើញឈើច្រើន ដែលជនល្មើសលាក់ទុក នៅក្នុងព្រៃនោះឡើយ ការប្រទះឃើញរថយន្តបាកុង ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១ រហូតដល់វេលា ម៉ោង១១.៣៥នាទី ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានប្រទះឃើញ រថយន្តបាកុង១គ្រឿងទៀត សរុបទាំងអស់ចំនួន១០គ្រឿង ហើយ។

វិធានការបង្ក្រាបដ៏ម៉ឺងមាត់ដំណាក់កាលថ្មីនេះ អនុវត្តស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅទប់ស្កាត់បទល្មើសព្រៃឈើ ដែលបំផ្លាញដល់ ធនធានធម្មជាតិ និងជម្រកសត្វគ្រប់ប្រភេទ ហើយស្រាវជ្រាវរកមុខ សញ្ញាបទល្មើស ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសតាមនីតិវិធី៕ដោយ៖កូឡាប

 

spot_img
×