Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុ​នចា​ប់ផ្តើ​មរ​ដូវប​របាញ់​ត្រីដូ​ហ្វីន ហើយត្រីដូហ្វីន​ជិ​ត ២.០០០ក្បាលនឹងត្រូវ​គេ​សម្លា​ប់ ឬ​ចាប់

spot_img

ប្រទេសជប៉ុនបានចាប់ផ្តើមធ្វើការបរបាញ់ត្រីដូហ្វីនដែលជាការបរបាញ់ប្រចាំ​ឆ្នាំដ៏ចម្រូងចម្រាស់ នៅទីក្រុង Taiji។

ការបរបាញ់ធ្វើតាមរយៈការដេញត្រីដូហ្វីនឲ្យចូលក្នុងឆក។ ត្រីដូហ្វីនភាគច្រើន​ដែលត្រូវបានជប៉ុនបរបាញ់បាន ត្រូវគេភ្លះយកសាច់លក់ ខណៈត្រីដូហ្វីនផ្សេងទៀតត្រូវបានគេលក់ទៅអោយអាង និងឧទ្យានសត្វសមុទ្រជាដើម។

ការបរបាញ់ត្រីដូហ្វីននៅទីក្រុង Taiji បានធ្វើឡើងអស់ជាច្រើនទសវត្សន៍មកហើយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ នៅពេលការបរបាញ់នោះត្រូវបានគេដាក់ជាប្រធានបទក្នុងឯកសាឈ្នះពាន់រង្វាន់អូស្កា ឈ្មោះ The Cove ក្នុងឆ្នាំ ២០០៩។

នៅឆ្នាំនេះដែរ ជប៉ុនក៍បានបន្តធ្វើការបរបាញ់ត្រីបាឡែនផងដែរ ដើម្បីធ្វើពាណិជ្ជកម្ម និងមិនអើពើទៅនឹងការរិះគន់របស់អន្តរជាតិ។

ការប្រមាញ់ត្រីដូហ្វីនបានចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានឲ្យដឹងថា ទូកដែលចេញទៅបរបាញ់ បានត្រឡប់មកវិញដោយគ្មានត្រីដូហ្វីនមួយក្បាលសោះ។

បើតាមក្រុមអ្នកអភិរក្សបរិស្ថាន បានឲ្យដឹងថា ត្រីដូហ្វីនចំនួន ៥ក្បាលត្រូវគេសម្លាប់នៅថ្ងៃច័ន្ទនេះ។

សម្រាប់កូឡានៃការអនុញ្ញាតិឲ្យមានការសម្លាប់ ឬចាប់ត្រីដូហ្វីននៅរដូវនេះ គឺមានជាង ១.៧០០ក្បាល។

អ្នកបរិស្ថានបាននិយាយថា ការបរបាញ់នោះមានលក្ខណៈឃោរឃៅខ្លាំងណាស់ ហើយត្រីដូហ្វីននោះត្រូវគេទុករយៈពេល ៣០នាទីដើម្បីឲ្យងាប់ដោយសារថបដង្ហើម ឬលង់ងាប់។

សូមបញ្ជាក់ថា ការបរបាញ់ត្រីដូហ្វីននៅរដូវនេះ អាចនឹងមានរយៈពេល ៦ខែ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×