Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចចុះ​បង្ក្រា​បមេ​ខ្លោងជួញដូ​រគ្រឿ​ងញៀនម្នាក់ ដកហូតបានថ្នាំញៀនជាង ​២​គីឡូក្រាម នៅខ​ណ្ឌបឹង​កេង​កង

spot_img

ភ្នំពេញ៖ មេខ្លោងចែកចាយគ្រឿងញៀនម្នាក់​ ត្រូវស​មត្ថ​កិច្ចបង្ក្រាបបាន ដកហូតថ្នាំញៀនជាង ២គី​ឡូក្រា​ម នៅ​ចំណុច​បន្ទ​ប់ជួលលេ​ខ៤​០៣ ផ្ទះលេខ៩AB ផ្លូវ២៨៨ កែងផ្លូវលេខ​១១៣ ក្រុម៤១ ភូមិ៧ សង្កាត់បឹង​កេង​ក​ង២ ខណ្ឌបឹងកេងកង រាជ​ធានីភ្នំពេញ។


មន្ដ្រីជាន់ខ្ពស់មន្ទីរប្រ​ឆាំងគ្រឿ​ងញៀន​ បានថ្លែងប្រាប់បណ្ដាញព័​ត៌មាន កាលពី​រសៀល​ថ្ងៃទី​២ ខែ​សីហា ​ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះត្រូវ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញ​ ក​១ នៃមន្ទីរប្រឆាំងគ្រឿងញៀ​ន។
ប្រតិបត្តិការធ្វើឡើងដោយអនុ​វត្តន៍តាមកា​របញ្ជា​ដឹក​នាំរបស់លោកនាយឧត្តមសេ​នីយ៍​ ​ម៉ក់ ជីតូ អគ្គស្នងការរងនគ​របា​ល​ជាតិ និងលោកឧត្តមសេនីយ៍​ឯ​ក ឡឹក វណ្ណៈ មន្ទីរប្រឆាំងគ្រឿងញៀ​ន និងដឹកនាំផ្ទាល់ដោយលោក​ឧត្តមសេ​នីយ៍ត្រី​ អ៊ិន សុង នាយករងមន្ទីរប្រឆាំង​គ្រឿ​ងញៀន​ សហការជាមួយ​កម្លាំ​ងមូ​លដ្ឋាន​ ស្ថិត​ក្រោម​ការស​ម្របស​ម្រួលដោ​យលោ​ក ប្លង់ សុខផល ព្រះរាជអាជ្ញារង​។
ប្រភ​ពព័ត៌​មានដ​ដែលបញ្ជាក់ថា មេខ្លោងចែកចាយថ្នាំញៀនដែល​សម​ត្ថកិ​ច្ចបង្ក្រា​បបាននេះ ឈ្មោះ សុខ ម៉ាត់លី អាយុ៣១ឆ្នាំ ក្នុងនោះស​មត្ថ​កិច្ច ដ​កហូត​បានវត្ថុ​តាងស​រុបទម្ងន់ ២.៤៨៧,៨២ក្រាម រួមមាន អ៊ិចស្តាស៊ី (ម្សៅ) ១.៥៦៣,៩០ក្រាម, អ៊ិចស្តាស៊ី (គ្រាប់) ២២៤,៩១ក្រាម, កេតាមីន (ម្សៅ) ៤១៩,១៥ក្រាម, មេតំហ្វេតាមីន (ICE) ២៧៦,០៤ក្រាម, នីមេតាហ្សាប៉ាម ៣,៨២ក្រាម, ជញ្ជីងថ្លឹង២គ្រឿង និងទូរស័ព្ទដៃ១គ្រឿ​ង។ បច្ចុប្បន្នជនសង្ស័យស​មត្ថកិ​ច្ចបា​នកសា​ងសំណុំរឿ​ង ដើម្បីចាត់ការបន្ដតា​ម​ច្បាប់៕​ដោយ៖កូឡាប

spot_img
×