Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ដែល​យាម​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​ឯកជន​ត្រូវ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​

spot_img

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានចេញ​លិខិត​មួយច្បាប់​ស្តីពី​ការដក​កងកម្លាំង​នគរបាល​ដែល​យាម​នៅតាម​គោលដៅ​ធនាគារ និង​គ្រឹះស្ថាន​ឯកជន​ទាំងអស់​ឲ្យ​វិល​ចូល​អង្គភាព​ដើម​វិញ ។​

​ក្នុង​លិខិត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ លេខ​១៣៤១ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ គឺ​យោងទៅតាម​សេចក្តីណែនាំ​លេខ​០១៩ ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​មធ្យោបាយ និង​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម ប្រធាន​សេនាធិការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លិខិត​ដដែល​បាន​ជម្រាបជូន​លោក​-​លោកស្រី​នាក​ធនាគារឯកជន និង​គ្រឹះស្ថាន​ឯកជន​នានា​ឲ្យ​បាន​ជ្រាបថា ៖

១-​កងកម្លាំង​នករបាល​ដែល​កំពុង​ហាម​នៅតាម​គោលដៅ​ធនាគារឯកជន និង​គ្រឹះស្ថាន​ឯកជន​នានា​អនុញ្ញាត​ទុក​ឲ្យ​យាម​បន្ត​ជា​បណ្តោះអាសន្ន ។​

២-​ម្ចាស់​ធនាគារឯកជន និង​គ្រឹះស្ថាន​ឯកជន​នានា​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ជាមុន​ក្នង​ការជួល​សន្តិសុខ​ឯកជន ដើម្បី​ការពារ​សន្តិសុខ​នៅតាម​គោលដៅ​របស់ខ្លួន ពីព្រោះ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ កម្លាំង​នគរបាល​ដែល​នៅតាម​គោលដៅ​ទាំងនោះ​នឹងត្រូវ​ដក​ចូល​អង្គភាព​ដើម​វិញ​ទាំងអស់ ។​

៣-​កងកម្លាំង​នគរបាល​មាន​ភារកិច្ច​ជួយ​អន្តរាគមន៍​ដោយ​ប្រយោល​ក្នុងករណី​ចាំបាច់​នានា​តែប៉ុណ្ណោះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×