Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ​០៧នាក់ ដែល​ជួញដូរ​សារធាតុ​ញៀន

spot_img

​ ​ខេត្តកំពង់ចាម ​៖​ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៦​នាក់ ។​

​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម សហការ​ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ​នៅវេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​មន្ត្រីនគរបាល​បាល​ឲ្យ​ដឹងថា​៖ បក្ខជន​សង្ស័យ​ទាំង​០៧​រួមមាន ១-​ឈ្មោះ មួន ហាក់​ឡេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជាតិខ្មែរ​រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ២-​ឈ្មោះ គាន់ ម៉េង​រ៉ុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​កោះគល់ ​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ៣-​ឈ្មោះ ម៉ូ​វ ម៉ៅ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​ព្រៃ​គុយ ឃុំ​ស្រក ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ៤-​ឈ្មោះ រ៉េ​ន ពុទ្ធិ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។ ៥-​ឈ្មោះ ញ៉ ទូច ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ។ ៦-​ឈ្មោះ ឡូញ ឡាញ់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​តា​ខុង ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ៧-​ឈ្មោះ អាន វណ្ឌី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ រឹបអូស​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០៤​កញ្ចប់ ម៉ូតូ​ចំនួន ០៥​គ្រឿង ទូរ​សព្ទ​ដៃ ០៩​គ្រឿង ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ​សេង​រស់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៦​នាក់​ស្រី ២​នាក់ ក្នុងនោះ​ក៏មាន​មុខសញ្ញា​ម្នាក់ មាន​ដីកា​ចំនួន​ពីរ​ដីកា​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×