Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ដែល​ពាក់​ស្លាក​លេខ ន​.​ប ខ​.​ម និង​ស្លាក​លេខ​រដ្ឋ ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ឈប់ ឬ​ចត​នៅ​ទីកន្លែង​ដែលមាន​ស្លាក​សញ្ញា​ហាម​

spot_img

​ភ្នំពេញ ​៖ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២​ខែកញ្ញា​នេះ បាន​សេចក្តីជូនដំណឹង​លើ​ការចត ឬ​ឈប់​រថយន្ត​ដោយ​ល្មើ​សនឹង​ស្លាក​សញ្ញា​ហាមឃាត់ ជាពិសេស​ឡាន​របស់​អង្គភាព​មួយចំនួន​ដូចជា ឡាន​ដែល​ពាក់​ស្លាក​លេខ ន​.​ប ខ​.​ម និង​ស្លាក​លេខ​រដ្ឋ​ជាដើម ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ឈប់ ឬ​ចត​នៅ​ទីកន្លែង​ដែលមាន​ស្លាក​សញ្ញា​ហាម​ឡើយ កម្លាំង​នគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់ នឹងធ្វើ​ការ​ស្ទូច​រថយន្ត​ដែល​ឈប់ ឬ ចត ល្មើស​នឹង​ស្លាក​សញ្ញា យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផាកពិន័យ​តាមច្បាប់​កំណត់​តែម្តង​។​

​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស ថេត បាន​ថ្លែងថា ដោយ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍ រីកចម្រើន​កាន់តែខ្លាំង ទទួលបាន​ការជឿទុកចិត្ត​ជាច្រើន​ពី​សំណាក់​អ្នក​វិយោគ​ទុន​បរទេស ជាពិសេស​កំណើន​ប្រជាពលរដ្ឋ​ចូលមក​រស់នៅក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើនឡើង ក៏ដូចជា​កំណើន​នៃ​ការប្រើប្រាស់ ម៉ូតូ និង​រថយន្ត នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​កត្តា​ចម្បង​បណ្តាល​ឲ្យ​មានការ​កកស្ទះ​តាម​បណ្តោយ​ផ្លូវ​មួយចំនួន ហើយ​ម្យ៉ាងវិញទៀត​ការកកស្ទះ ក៏​បណ្តាលមកពី​ការឈប់ ឬក៏​ចត​រថយន្ត​ដោយ​គ្មាន​សណ្តាប់ធ្នាប់ ជាពិសេស​គឺ​ឈប់ ឬ​ចត​នៅ​កន្លែង​ទីតាំង​ដែលមាន​ស្លាក​សញ្ញា​ហាមឃាត់​។​

​លោកស្នងការ បាន​បន្ថែមថា ដូច្នេះ​ដើម្បី​ជួយ​សហការ​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ ក៏ដូចជា​ធ្វ​ល​ឲ្យ​ទីក្រុង​មាន​សោភ័ណ​ភាពល្អ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​មេត្តាជួយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស​ឡាន​របស់​អង្គភាព​មួយចំនួន​ដូចជា ឡាន​ដែល​ពាក់​ស្លាក​លេខ ន​.​ប ខ​.​ម និង​ស្លាក​លេខ​រដ្ឋ​ជាដើម ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ឈប់ ឬ​ចត​នៅ​ទីកន្លែង​ដែលមាន​ស្លាក​សញ្ញា​ហាម​ឡើយ​

​ដើម្បី​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់ នឹងធ្វើ​ការ​ស្ទូច​រថយន្ត​ដែល​ឈប់ ឬ ចត ល្មើស​នឹង​ស្លាក​សញ្ញា យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផាកពិន័យ​តាមច្បាប់​កំណត់​តែម្តង​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​នឹង​ចូលរួម​សហការ ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ ជាពិសេស​ធ្វើ​ឲ្យ​ទីក្រុង​មាន​សណ្តាប់ធ្នាប់​ល្អ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×