Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ពីបទលួច​ម៉ូតូ

spot_img

(​បន្ទាយមានជ័យ​) ៖ ​នៅវេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ចុះបង្ក្រាប​បាន​ករណី លួច​(​ម៉ូតូ​) ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន 0១​នាក់ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​បញ្ជាកា​រ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ​ឈ្មោះ វូ​ឌី អាន់​តូ ភេទ ប្រុស អាយុ២៦​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី និង​ឈ្មោះ ស៊ូ ហែ​ន​ឌ្រី ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី បច្ចុប្បន្ន​​ស្នាក់នៅ​កាស៊ីណូ​វីន​ស័​រ ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ៖ ពួកខ្លួន​បាន​បាត់​ម៉ូតូ ចំនួន ០២​គ្រឿង ម៉ាក ZOOMER-X ពណ៌​ខ្មៅ ០១​គ្រឿង និង​ពណ៌​ក្រហម ០១​គ្រឿង ដែល​តែងតែ​ចត​ទុក​នៅ​ចំណត​ម៉ូតូ​ខាងមុខ​កាស៊ីណូ​វីន​ស័​រ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្តថា ៖ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត រកមុខ​សញ្ញា​ជនសង្ស័យ ដោយនៅ​កាស៊ីណូ ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព កម្លាំង​ជំនាញ​បាន​ឆែក​មើល​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ទើប​អាច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ យកមក​សាកសួរ និង​ឃាត់ខ្លួន​បាន​ចំនួន ០១​នាក់ ឈ្មោះ នង ​ចាន់ណា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​កាស៊ីណូ​ហ្គោល​ឌិន ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ក្រុង ធ្វើការ​សាកសួរ​រួច ​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថា៖​ដោយបាន​ការអនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត ​និង​ដោយមាន​ការសម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត ​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ ។

​ក្រោយពី​ការសាកសួរ​ចម្លើយ​រួចមក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖ រូបគេ​ពិតជា​បាន​លួច​យក​ម៉ូតូ​នៅមុខ​កាស៊ីណូ​វីន​ស័​រ ​ចំនួន ០២​គ្រឿង ​ពិតប្រាកដ​មែន ហើយ​យកមក​លាក់ទុក​នៅ​គុម្ព​ត​ព្រៃ​ក្នុង​វត្ត​ស្រះ​ត្រាច តែ​រំលង​បាន ០១​យប់ ​គេ​ត្រឡប់​ទៅយក​ម៉ូតូ​ក្នុង​បំណង​យកទៅ​បញ្ចាំ ស្រាប់តែ​បាត់​ម៉ូតូ​ពី​កន្លែង​លាក់ទុក​នោះ មិនដឹងថា​អ្នកណា​យក​ឬ​មាន​គេ​លួច​បន្ត​នោះទេ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បន្តទៀតថា ៖ ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត​តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ គឺមាន​ភាពស៊ីសង្វាក់​គ្នា​បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​(​ម៉ូតូ​) ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×