Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម កាប់​លើ​យុវជន​ម្នាក់ យ៉ាង​ព្រៃផ្សៃ​

spot_img

សមត្ថកិច្ច​បាន​ស្រាវជ្រាវ អស់​រយ​:​ពេល​៣​ថ្ងៃ លុះដល់​ថ្ងៃទី​៤​តុលា ឆ្នាំ​២០១៧​នេះ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ មក​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិ ក្នុងករណី​ប៉ុនប៉ង​ឃាតកម្ម កាប់​លើ​យុវជន​ម្នាក់​យ៉ាង​ព្រៃផ្សៃ កាលពី​ថ្ងៃ​១ ខែ​តុ​កា ឆ្នាំ​២០១៧​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់ នៅ​ចំណុច​ភូមិ​ជើងព្រៃ​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សល់ សុខ​ឡាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អំពៅព្រៃ​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ ។​ជនសង្ស័យ​២​នាក់​ ១-​ឈ្មោះ​ថុល សុខ​មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប មុខរបរ​នៅផ្ទះ​(​អ្នក​កាប់​ឃាត់ខ្លួន​)​។​២-​ឈ្មោះ​ម៉ៅ ភា​រី ភេទ​ប្រុស រស់នៅ​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប មុខរបរ​នៅផ្ទះ​(​អ្នកបើក​ម៉ូតូ​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖​កាំបិត​បុ័ងតោ​ពណ៌​សដង​ដែក​១-​ម៉ូតូ​next១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 1U-0437​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ពូ​ឈ្មោះ​លី សុខ​ជឿន និង​មីង​ឈ្មោះ​អ៊ឹម ធា​រី ដោយ​ជនរងគ្រោះ នៅ​អង្គុយ​កណ្តាល មក​ទិញ​ម្ហូប​នៅ​ភូមិ​ជើ​ព្រៃ​ទី​៣ ទិញ​រួច​ពេល​ត្រឡប់​មកដល់​ចំណុច​ពី​ខាងកើត​ភូមិ​ជើងព្រៃ​ទី​៣ ជនសង្ស័យ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ហូ​សបាន​១០០​ម៉ែត្រ​ក៏​បក​ត្រឡប់មកវិញ ហើយ​អែប​គៀក​ជនរងគ្រោះ​បន្ទាប់​ជនសង្ស័យ​ឈ្មោះ​ថុល សុខ​មាន ក៏​ដក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​ពីលើ​ថ្ងាស​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​ហើយ​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​គេចខ្លួន តាមរយៈ ការស្រាវជ្រាវ​របស់​ស​ម​ត្ថ​កិច្ច រហូតដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ មក​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​​ដោយ​៖​សំណាង​

spot_img
×