Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ​ហ៊ុន​ សែន ទទួលធ្វើបដិសណ្ឋារកិច្ច​ផ្លូវ​ការ លោកនា​យក​រដ្ឋម​ន្ត្រីម៉ាឡេ​ស៊ី

spot_img

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រក​ម្ពុ​ជា និងសម្ដេចកិតិ្តព្រឹ​ទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួល​ធ្វើ​បដិសណ្ឋា​រកិច្ច​ផ្លូវ​ការជូ​នដល់ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋ​មន្ត្រីម៉ា​ឡេ​ស៊ី និង​លោកស្រី អញ្ជើញមកបំពេញទស្សន​កិច្ចផ្លូ​វការ​នៅក្នុ​ងព្រះរា​ជាណាច​ក្រកម្ពុ​ជា​នៅវិមាន​សន្តិភាព រា​ជធានីភ្នំពេញ ព្រឹកថ្ងៃអង្គា​រទី៣ ខែកញ្ញា ឆ្នាំ២០១៩។

សូមបញ្ជាក់ផងដែរថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋ​មន្ត្រីម៉ា​ឡេស៊ី ​និង លោកស្រី បានអ​ញ្ជើញម​កដល់ប្រ​ទេសក​ម្ពុជា នៅវេលាម៉ោងប្រមាណ​៩:​៤០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញ​ទស្សន​កិច្ចផ្លូ​វការ​រយៈពេ​ល៣​ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ។

នៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុ​ជា លោកនាយករដ្ឋម​ន្ត្រី​ម៉ាឡេស៊ី ​Mahathir Mohamad នឹងអញ្ជើញជួបសំដែ​ងការ​គួរ​សមដាច់​ដោយឡែ​កពី​គ្នាជាមួ​យ សម្តេចវិបុលសេនាភ​ក្តី​ សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ​កម្ពុ​ជា និង សម្តេចព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋ​ស​ភា ។

លោកបណ្ឌិត មហា​ធា ​មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំទ្វេភា​គី​ជាមួយ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេ​ង​ៗនៃកិ​ច្ចសហ​ប្រតិប​ត្តិការ​ទ្វេភាគីរ​វាងប្រ​ទេស​ទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ​និង លោក​នាយ​ករដ្ឋ​មន្រ្តីម៉ា​ឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្ស​នៈ​គ្នាលើប​ញ្ហាតំប​ន់ និងអន្តរជាតិ ដែលមា​នផល​ប្រយោជ​ន៍រួម​ផងដែរ។ បន្ទាប់មកនាយក​រដ្ឋម​ន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុង​ពិ​ធីចុះហ​ត្ថលេខាលើ​ឯក​សារមួយ​ចំ​នួន និងធ្វើការប្រកាសព័ត៌​មា​នរួម​គ្នា។

ដំណើរទស្ស​នកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រ​សើរ​ក្នុ ងការពង្រឹង​ ​និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែ​ម​ទៀត នូវចំណងមិ​ត្ត​ភាព និ​ងកិច្ច​សហប្រ​តិបត្តិការជិត​ស្និទ្ធដ៏ល្អ រវាង​កម្ពុ​ជានិង​ម៉ាឡេស៊ី ទាំងនៅ​ក្នុងក្រប​ខ័ណ្ឌ​ទ្វេភាគី ក្នុងកម្រិតតំបន់​ និង​អន្តរជាតិ ៕ដោយ៖កូឡាប

spot_img
×