Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធា​រណ​ការ ចេញសេចក្តី​ជូនដំ​ណឹ​ងពី​កា​​រលក់​​លេខចុះ​​បញ្ជី​ពិ​សេ​ស​ផ្ទា​ល់ខ្លួន នៅអំឡុងពេល​៣ខែ​​ ខាងមុ​​ខនេះ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ការចុះ​បញ្ជីផ្ត​ល់ប័​ណ្ណសម្គា​ល់យាន​ជំនិះ និងបំពាក់សម្គាល់​យាន​ជំ​និះ រាជរដ្ឋាល​កម្ពុ​​ជា បានអនុញ្ញាតមានការចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួ​ន ដែលមានលេខ /និងអក្សឡាតាំងមិនលើសពី​៨(​ប្រាំបី)ខ្ទ​ង់​ដើម្បីបំពេញតម្រូវការរបស់ម្ចា​ស់យា​នជំនិះឱ្យ​កាន់តែទូ​លំទូលា​យ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់​សាធា​រណជ​ន​ទាំងអ​ស់ឱ្យ​បានជ្រា​បថា៖ យោងអនុក្រឹត្យលេខ៧៣ អ​នក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់ប័ណ្ណសម្គា​ល់យាន​ជំនិះ និងបំពាក់ផ្លាកលេខសម្គាល់​យានជំ​និះ រាជរដ្ឋាភិបាលកម្ពុជាបា​នអនុញ្ញា​តឱ្យមា​នលេខ​ចុះបញ្ជីពិសេ​ស​ផ្ទាល់ខ្លួន ដែលមានលេខ ឬ/និងអក្សរឡាតាំងមិនលើ​សពី​៨(ប្រាំបី​ខ្ទង់ ដើម្បីបំពេញតម្រូវការរបស់​ម្ចា​​ស់យាន​​ជំនិះ​ឱ្យកា​​ន់តែទូលំ​​ទូលាយ​ប​ន្ថែ​​ម​ទៀត។ ដើម្បីត្រៀម​ខ្លួនជា​ស្រេច​ សម្រាប់ការដាក់លក់លេខ​ចុះប​ញ្ជីពិ​សេស​ផ្ទាល់ខ្លួ​ន​នេះ គណៈក​ម្មកា​រអន្តរ​ក្រសួ​ង ដើម្បីគ្រប់គ្រងការល​ក់​លេខចុះ​បញ្ជី​រថយន្ត​គ្រួសារ និងរថយន្តធុនស្រាល​បាន​សិក្សា​
និងដកស្រង់បទ​ពិសោ​ធន៍ អំពីការងារគ្រប់គ្រងការល​ក់លេ​ខចុះ​បញ្ជីយា​នយ​ន្តតា​មប្រ​ព័ន្ធ​បច្ចេ​កវិទ្យា និងទ​ទួលយក​បទ​ពិសោ​ធន៍ ពី​បណ្តា​ប្រទេ​សនានា នៅក្នុង​តំបន់​រួមមាន ព្រះរាជាណាចក្រថៃ ទី​ក្រុងហុងកុង ប្រទេសចិ​ន និង​ប្រទេស​សិង្ហ​បុរី។ បន្ទាប់ពីទទួលបានបទពិសោ​ធន៍​ទាំង​នេះ ក្រសួ​ងមា​នជំនឿចិ​ត្តយ៉ា​ងមុត​មាំថា ការអនុវត្តការងារលក់​លេខ​ចុះបញ្ជីពិ​សេសផ្ទា​ល់ខ្លួននា​ពេលខាង​មុខ​នេះ នឹងទទួ​លបាននូ​វប្រ​សិទ្ធភាព និងតម្លាភាពជូនប្រជា​ពល​រដ្ឋ។

ក្រសួង​នឹងដា​ក់ឱ្យដំណើរការនូវប្រព័ន្ធលក់លេខចុះប​ញ្ជីពិ​សេសផ្ទា​ល់ខ្លួន នៅអំឡុងពេល៣ខែ​ ខាងមុ​ខនេះ ដោ​យនឹង​ធ្វើការ​ជូនដំ​ណឹង​ជាមុន យ៉ាងតិ​ច ១ខែ ដើម្បីធ្វើការផ្សព្វផ្សា​យ​ឱ្យបា​នទូលំទូ​លាយនៅ​ទូទាំង​ប្រទេ​ស៕ដោយ៖កូឡាប

សូមអានសេចក្តីជូនដំណឹងស្តីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់ ក្រសួងសាធារណការ និងដឹកជញ្ជួន នៅខាងក្រោមនេះ៖

spot_img
×