Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុ​ស្ស ៥នាក់ស្លាប់ បន្ទាប់ពីខ្យល់ព្យុះដូ​រៀ​ន បោក​បក់លើ​ប្រទេ​សបាហា​ម៉ាស​

spot_img

មនុស្សយ៉ាងហោចណាស់ចំនួ​ន​ ៥នាក់​បានស្លាប់​បាត់​បង់ជី​វិត បន្ទាប់ពីខ្យល់ព្យុះដែ​លមា​នឥទ្ធិ​ពល​ដ៏ខ្លាំង​ក្លាឈ្មោះ ​ដូរៀន (Dorian) បានបោកបក់​មកលើ​ប្រទេស​បាហា​ម៉ាស​ (Bahamas)។

ខ្យល់ព្យុះកំពុងតែបន្ត​វាយប្រ​ហារនៅ​លើប្រ​ទេសខា​ងលើ។

ផ្ទះសម្បែងចំនួនជាង ​១៣.០០០ខ្នងត្រូវគេព្រួយបារម្ភថារ​ងផ​លប៉ះពា​ល់ ឬបំផ្លាញ។ នេះបើតាមការបញ្ជាក់របស់​កាក​បាទក្រ​ហម​អន្តរ​ជាតិ។

នាយករដ្ឋមន្រ្តីប្រទេសបា​ហាម៉ាស​ លោក Hubert Minnis បានថ្លែងថា ខ្យល់ព្យុះ Dorian នៅតែមាន​គ្រោះថ្នាក់​ខ្លាំង​នៅឡើយ​។

ខ្យល់ព្យុះបាហាម៉ាសគឺជាព្យុះដ៏​មាន​ឥទ្ធិ​ពលខ្លាំង​បំផុត​ដែលបា​នវាយ​ប្រហារ​លើប្រទេ​សបាហាម៉ា​ស ហើយវានឹងធ្វើដំណើរដ៏គ្រោះ​ថ្នាក់​ទៅកាន់​សមុ​ទ្រភាគខា​ងកើត​របស់​អាមេរិច។ នេះបើតាមការ​ព្យា​ករណ៍​។

ព្យុះនេះធ្វើដំណើរក្នុងរយៈ​ចំងា​យ ២៤០គីឡូម៉ែត្រក្នុង​មួ​យម៉ោ​ង។ វានឹងនៅតែមាន​ឥទ្ធិ​ពល​ខ្លាំង​ដដែល​ក្នុងអំឡុងរ​យៈពេល​ ២ ឬ ៣ថ្ងៃខាងមុខទៀត៕

អត្ថ​បទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×