Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំ​នាញថា ម្ចាស់សំណង់សង់ខ្វះគុណ​ភាព​១៤​ទីតាំង នៅក្រុងព្រះសី​ហ​នុ ត្រូវរុះរើ​ជា​បន្ទា​ន់

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែន​ដី​នគរូ​បនី​យកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ​រដ្ឋបា​លខេត្ត​ព្រះសីហ​នុ បានអំពាវនាវ​ដល់ម្ចា​ស់ការ​ដ្ឋានសំ​ណង់​ចំនួន ១៤កន្លែង ដែលសំណង់គ្មា​នគុណ​ភាព និងសង់អត់​មា​នច្បាប់​អនុ​ញ្ញាត។

ទាក់ទិនបញ្ហានេះ លោក ​ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង​រៀ​បចំដែ​នដី នគរូបនីយកម្ម និងសំណ​ង់ និ​ងជាប្រធានគណៈកម្មការ​ត្រួ​តពិ​និត្យគុ​ណភាព​សំណង់ នៅខេត្តព្រះសីហនុ​។​ លោកបង្ហាញការសោក​ស្តា​យ ​ជាមួយម្ចាស់ការដ្ឋានសំណ​ង់​ទាំង ១៤ទីតាំង ដែលបានខាតប​ង់​នូវថ​វិកាចំ​ណាយលើ​ការសា​ងសង់​អស់ជា​ច្រើន ប៉ុន្តែពេលនេះ​ត​ម្រូវ​ឲ្យរុះរើ ព្រោះសំណង់គ្មាន​គុ​ណភា​ព។

លោកបន្តថា ដើម្បីកុំឲ្យមានគ្រោះថ្នាក់​ ​ម្ចាស់សំណ​ង់ទាំង​១៤ទីតាំង ចាំបាច់ត្រូវតែរុះរើ​ចេ​ញជាប​ន្ទាន់។ ហើយថា ម្ចាស់សំណង់ទាំង​នោះ​ មិន​ចាំបាច់ដើ​ររក​អ្នកអ​ន្តរាគ​មន៍ ដើម្បីទប់ស្កាត់ ឬការ​ពារសំ​ណង់ខ្វះ​គុណភាព របស់ខ្លួនទៀ​ត​ទេ។

​ត្រង់​ចំណុចនេះទាំង លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀ​ប​ចំដែនដី និ​ងលោក​ គួច ចំរើន អភិបាលនៃគណៈអ​ភិបា​លខេ​ត្តព្រះសី​ហនុ ព្រមានថា បើម្ចាស់ការដ្ឋា​ន ​ឬសំណ​ង់ទាំង​១៤ទី​តាំង មិនព្រមរុះរើ តាមការណែ​នាំ​ រប​ស់មន្ត្រីជំ​នាញទេ អាជ្ញាធរមានសមត្ថកិច្ចនឹ​ង​ចាត់វិ​ធាន​ការតាម​ផ្លូ​វច្បាប់ ឲ្យបានធ្ងន់ធ្ងរ​បំផុ​ត​។

លោក ឡៅ ទិព្វសីហា ​ប​ន្តថា បន្ទាប់ពីម្ចាស់សំណ​ង់​ទាំង​នោះ បានរុះរើរួចរា​ល់​ហើយ​ គឺអាជ្ញាធរនិង​ម​ន្ត្រីជំនា​ញនឹ​ងជួយស​ម្រួលកា​រគូរ​ប្លង់ ពិនិត្យលក្ខណៈ​ប​ច្ចេក​ទេស និងចេញលិខិតអ​នុញ្ញា​តច្បា​ប់សាង​សង់​ជូនឲ្យ​បានឆា​ប់ ដើម្បីជាការប៉ះប៉ូវ ​នូ​វការខូ​ចខា​ត។

ការអះអាងខាងលើនេះ ​ធ្វើឡើ​ងនៅកិ​ច្ចប្រ​ជុំ កាលពីរសៀលថ្ងៃ​ច​ន្ទ ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០១៩ ក្រោមអធិបតី លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង​រៀប​ចំដែ​នដី នគរូប​នី​យកម្ម​ និងសំ​ណង់​ និង​ជាប្រធា​នគណៈ​កម្ម​ការត្រួត​ពិនិត្យ​គុណភា​ពសំ​ណង់នៅ​ខេ​ត្តព្រះសីហនុ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបា​លខេ​ត្ត​ព្រះសី​ហនុ ក្រោមវត្តមានតំណាងម្ចា​ស់​សំណ​ង់ និងម្ចាស់ទីតាំងជួល​ដី​ចំនួ​ន​១៤ទី​តាំង​ ដែល​គណៈ​កម្មការត្រួតពិនិត្យគុណភាពសំ​ណ​ង់ បានពិនិត្យឃើញថាសំណង់​ទាំ​ងនោះ​ សង់មិនមាន​គុណ​ភាព​ ហើយអាចប្រឈមនឹងហា​និ​ភ័យដ​ល់អ្នក​រស់នៅ​ក្នុង​អគារ និងប្រជាពលរដ្ឋដែ​ល​មានលំ​នៅដ្ឋា​ននៅជុំ​វិញ​អគារ​ទាំងនោះ​ផង​ដែរ។

ផ្តើមពីបញ្ហានេះ ទើប​រ​ដ្ឋបាលខេ​ត្តព្រះសី​ហនុ និងគណៈកម្មការត្រួតពិនិ​ត្យ​គុណភា​ពសំណ​ង់ស​ម្រេច ឲ្យម្ចាស់សំណង់រុះរើដោយខ្លួ​ន​ឯង​។ ហើយថា ក្នុងនោះមាន​ម្ចា​ស់សំណង់​ចំនួន ៤ទីតាំងរួចហើយ ត្រូវបានម្ចាស់កំពុ​ង​រុះរើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត៕ ដោយ៖ ដែន សីមា

spot_img
×