Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា Vodka ថ្លៃ​បំផុត​ពិភពលោក ត្រូវបាន​គេ​លួច​បាត់​

spot_img

​ប៉ូលិស​ដា​ណឺ​ម៉ាក កំពុង​ស៊ើបអង្កេត​ករណី​លួច​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក​” ព្រោះ​វា​មាន​តម្លៃ​ដល់ ១,៣​លាន​ដុល្លារ​។​

​តាម​កាសែត Daily Mail ដប​ស្រាវ vodka នេះ ធ្វើ​ពី​មាស​ទម្ងន់ ៣​គី​ឡូ និង​ប្រាក់ ៣​គី​ឡូ ។ ដប​ស្រា​នោះ​មាន​ឆ្លាក់​រូប​ឥន្ទ្រី ភ្ជាប់​ដោយ​ត្បូង​ពេជ្រ​។​

​ករណី​ចោរ​កម្មនេះ​កើតឡើង​នៅ​ថ្ងៃ ២/១/២០១៨ គ្រា​ដែល​ដប​ស្រា vodka នេះ​ត្រូវបាន​ដាក់​តាំង​នៅ​តៀមស្រា កាហ្វេ​៣៣ នៅ​រដ្ឋធានី Copenhagen របស់​ដា​ណឺ​ម៉ាក​។​

​រូបភាព​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ស្រា កន្លែង​ដែល​កំពុង​ដាក់តាំង​ដប​ស្រា vodka ១.២០០​ប្រភេទ គេ​បាន​ឃើញ​មនុស្ស​ម្នាក់​បិទមុខ ហើយ​ស្រ​វ៉ា​ទាញ​យក​ដប​ស្រា vodka ដ៏​ថ្លៃ​ខាងលើ​។​

​ប៉ូលិស​ឲ្យដឹងថា គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ចោរ​រូប​នេះ បាន​បំផ្លាញ​សោរ​ចោល ឬ​មាន​មាន​សោរ​ដើម្បី​ចាក់​ចូល​លួច​។ លោក Brian Ingberg ដែល​ជា​ម្ចាស់​ហាង​ស្រា​កាហ្វេ ៣៣ ឲ្យដឹងថា លោក​បាន​ខ្ចី​ដប​ស្រា​ខាងលើ ពី​ពាណិជ្ជករ​រុស្ស៊ី​ម្នាក់​មក​ដើម្បី​ដាក់​តាំង លោក Brian Ingberg ស្រែកថ្ងូ​រថា ៖ វា​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ការ​សន្សំ​ប្រមូល​ស្រា​របស់ខ្ញុំ ប្រើពេល​អស់​៦​ខែ ឥឡូវ​លែងមានទៀតហើយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​របស់​រុស្ស៊ី Russo-Baltique បាន​កុម្មង់​ឲ្យធ្វើ​ដប​ស្រា​ខាងលើ នា​ឱកាស​ខួប​លើក​ទី ១០០​ឆ្នាំ ថ្ងៃ​បង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន​។​

​ដប​ស្រា vodka ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រថយន្ត Russo-Baltique​។​

spot_img
×