Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងម៉ាឡេស៊ី ពង្រឹងកិច្ច​សហ​ប្រ​តិ​​បត្តិ​កា​រ គ្រ​ប់វិស័​យពាណិ​ជ្ជកម្ម និង​ការវិ​និយោគ ការអភិវឌ្ឍវិស័យឧស្សា​ហ​ក​ម្ម​​ហាឡាល់

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បាន​​សម្ដែ​​ងនូវ​ការពេ​ញចិត្តចំពោះមិត្តភាពនិងកិច្ច​សហ​ប្រ​តិ​​បត្តិ​កា​រកាន់​តែជិត​ស្និទ្ធរ​​វាងកម្ពុជា និងម៉ាឡេស៊ី គ្រ​ប់វិស័យរួមមាន វិស័​យពាណិ​ជ្ជកម្ម និង​ការវិ​និយោគ ការអភិវឌ្ឍវិស័យឧស្សា​ហ​ក​ម្ម​​ហាឡាល់ ការពារជាតិ និ​ងស​ន្តិសុខ ទេសចរណ៍ កសិកម្ម​ និង​អប់រំ។

នៅព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា​ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាច​ក្រកម្ពុជា បានទទួលជួបពិភាក្សាកា​រ​ងារជា​មួយ​ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយ​ករ​ដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅវិមានស​ន្តិភាព​ រាជធា​នីភ្នំ​ពេញ។

ក្នុងខ្លឹមសារនៃជំនួប​នេះ នាយករដ្ឋមន្ត្រីនៃប្រ​ទេ​សទាំង​ពីរ បានបង្ហាញនូវភាពស្និ​ទ្ធ​ស្នាល ដែលស្ដែងចេញពីចំណងមិត្ត​ភាព​ដ៏ជិត​ស្និទ្ធ និងរាក់ទាក់រវាងប្រ​ទេស​ទាំង​ពីរ។ ថ្នាក់ដឹកនាំទាំងពីរ​បាន​ចែករំ​លែកព័​ត៌មានអំពីការវិវឌ្ឍន៍ថ្មីៗនៃនយោ​បា​យ និងសេដ្ឋកិច្ចនៅកម្ពុ​ជា និងម៉ាឡេស៊ី និ​ងបា​នពិភាក្សាអំពីទិដ្ឋភាពនានានៃទំនាក់ទំនងរទ្វេភា​គីរ​វាងប្រទេសទាំងពីរ​ផងដែរ។ សម្ដេចតេជោនាយក​រ​ដ្ឋម​ន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះ​សមិទ្ធ​ផលនានា​ដែលប្រជាជនម៉ាឡេស៊ីទទួល​បា​នក្រោម​ការ​ដឹក​នាំរបស់​ លោកនាយក​រដ្ឋមន្ត្រី មហាធា​ មហាម៉ាត់ ដើម្បីនាំប្រទេសម៉ាឡេស៊ីឈានទៅ​រ​កឋានៈជាប្រទេសអភិវឌ្ឍ​ន៍​នៅឆ្នាំ២​០២៥​ខាងមុខ។

លោកនាយកម​ន្ត្រី មហាធា មហាម៉ាត់ ក៏បានកោតសរសើរចំ​ពោះរាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលសម្រេចបាននូវជោគជ័យក្នុងកា​រ​បន្តរ​ក្សាស្ថិ​រភាព​ សន្តិភាព និងកំណើនសេដ្ឋកិច្ចខ្ព​ស់ក្រោ​មការ​ដឹកនាំរបស់សម្ដេចតេជោ​ ហ៊ុ​ន សែន។ ថ្នាក់ដឹកនាំទាំងពីរក៏បាន​សម្ដែ​ងនូវ​ការពេ​ញចិត្តចំពោះមិត្តភាពនិងកិច្ចសហប្រ​តិ​បត្តិកា​រកាន់​តែជិត​ស្និទ្ធរ​វាងកម្ពុជា និងម៉ាឡេស៊ី គ្រ​ប់វិស័យរួមមាន វិស័យពាណិជ្ជកម្ម និង​ការវិ​និយោគ ការអភិវឌ្ឍវិស័យឧស្សាហ​កម្ម​ហាឡាល់ ការពារជាតិ និ​ងស​ន្តិសុខ ទេសចរណ៍ កសិកម្ម​ និង​អប់រំ។
ថ្នាក់ដឹកនាំទាំ​ងពីរ​ក៏បានបញ្ជាក់អំពីសារសំខាន់​នៃកា​របន្ត​ខិតខំ​ប្រឹងប្រែ​ងពង្រឹ​ងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភា​គី​តំបន់ និងពហុភាគី ដើម្បីបម្រើប្រយោជន៍ប្រជាជន​នៃប្រ​ទេសទាំ​ងពីរ។ នៅក្នុងបរិបទអាស៊ានប្រទេស​ទាំង​ពីរបា​នបញ្ជា​ក់សារ​ជាថ្មី អំពីការប្ដេជ្ញាចិត្តដើម្បីឈានទៅរកការសម្រេ​ចឲ្យ​បាននូ​វសមា​ហរណ​កម្មសេ​ដ្ឋកិច្ច ដែលជា​គោលដៅ​ចុងក្រោ​យរប​ស់អា​ស៊ាន។ ប្រទេសទាំងពីរនឹងបន្តធ្វើការរួមគ្នាដើម្បីលើ​កក​ម្ពស់មជ្ឈ​ភាពអា​ស៊ាន​ និងដើម្បីសម្រេចបាននូ​វស​មាហរ​ណកម្ម​មួយ ដែលមានសាមគ្គីភាពនយោបា​យ​ស្អិត​ល្មួត ដើម្បីប្រជាជននិងផ្ដោតសំ​ខា​ន់លើប្រជា​ជន​។

ថ្នាក់ដឹកនាំទាំងពីរ ​ក៏បា​នលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងសងខា​ង​បន្តស្វែ​ងរកវិធីនិងវិធានការប្រក​ប​ដោយភា​ពច្នៃប្រ​ឌិត ដើម្បីពង្រឹងកិច្ចស​ហប្រ​តិបត្តិកា​រលើវិ​ស័យពា​ណិជ្ជក​ម្ម និងវិនិយោគ។​ ប្រទេសទាំងពីរប្ដេជ្ញាសម្របសម្រួ​លវិ​ធានកា​រចាំបា​ច់នានាដើម្បីបង្កើនទំហំពាណិ​ជ្ជក​ម្មទ្វេភាគី និងវិនិយោ​គរ​វាងប្រទេស​ទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បា​នសំ​ដែងនូវការពេញចិត្តចំពោះវឌ្ឍន​ភា​ពដែល​សម្រេច​បានដោ​យផ្នែក​ឯកជន និងសាធារណៈក្នុងកា​រជំរុ​ញពាណិជ្ជ​កម្ម និងវិនិយោគនេះ។ រដ្ឋាភិបាលកម្ពុជាស្វាគម​ន៍​ធុរជ​នម៉ា​ឡេស៊ី មកស្វែងរកឱ​កាស​វិនិយោគ​នៅក​ម្ពុជា ជាពិសេសនៅក្នុងវិស័យកសិ​ក​ម្ម អប់រំ ទេសចរណ៍ ហើយរដ្ឋា​ភិបាល​ម៉ាឡេស៊ី លើកទឹកចិត្តឲ្យវិស័យឯកជនលើកក​ម្ពស់​ជំហរ​ក្នុងកា​រពង្រី​កពា​ណិជ្ជកម្ម តាមរយៈកិច្ចសហប្រតិបត្តិការក្នុ​ង​គម្រោង​អភិវ​ឌ្ឍន៍រយៈ​ពេល​វែងរ​បស់ក​ម្ពុជា ហើយរដ្ឋាភិបាលម៉ាឡេស៊ី ​ក៏ប្ដេ​ជ្ញាបង្កើនល្បឿនពាណិជ្ជកម្មតាមរយៈគំនិ​តផ្ដួ​ចផ្ដើ​មដែ​លមានវិ​សាលភា​ពឆ្លង​កាត់ព្រំដែននៅក្នុងអាស៊ា​ន​ និងវេទិកាឌីជីថល ដូចជាពាណិជ្ជកម្មអេ​ឡិច​ត្រូ​និច។

ថ្នាក់ដឹកនាំទាំងពីរការលើ​កទឹក​ចិត្ត​ឲ្យមានកិច្ចសហប្រតិបត្តិការរ​វា​ងប្រទេ​សទាំង​ពីរក្នុ​ងការអភិវឌ្ឍឧស្សាហកម្ម​ហា​ឡាល់ ​ក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជា​ក៏អ​រគុ​ណរដ្ឋាភិបាលម៉ាឡេស៊ី ចំពោះកា​រផ្ដល់​ជំនួយប​ច្ចេកទេសក្នុងការសម្របសម្រួលកា​រ​រៀបចំ​ និងនីតិវិធីដើម្បីទទួ​ល​បានវិ​ញ្ញាបន​បត្រហា​ឡាល ហើយថ្នាក់ដឹកនាំទាំ​ងពី​រក៏ទ​ទួលស្គាល់ថា កិច្ចសហប្រតិបត្តិការការពារជាតិ​ចាំ​បាច់ត​ម្រូវឲ្យ​មានកា​រពង្រឹង តាមរយៈការបណ្ដុះបណ្ដាលបន្ថែម​ទៀតនិងការចែ​ករំលែ​កព័ត៌មាន ក្នុងន័យនេះថ្នាក់ដឹកនាំទាំងពីរក៏​បា​នលើក​ទឹកចិ​ត្តឲ្យ​មានម​ន្ត្រីរប​ស់ខ្លួន រិះរកវិធីប្រកបដោយច្នៃប្រឌិតដើម្បី​អ​ភិវឌ្ឍ​កិច្ចស​ហប្រតិ​បត្តិកា​ររវា​ងប្រ​ទេស​ទាំងពីរ លើវិស័យនេះក្នុងនោះថ្នាក់ដឹកនាំទាំងពី​រ​ក៏បាន​ទទួ​លស្គាល់​អំពីកំ​ណើន នៃការគំរាមកំហែងភេរវកម្មនិង​ភា​ពជ្រុល​និយមនៅ​ទូទាំង​ពិភ​ពលោក ហើយការសម្របសម្រួលលើវិស័យ​ស​ន្តិសុខ​ចាំបា​ច់ត្រូវ​បង្កើត​ឡើង ឲ្យកាន់​តែប្រសើ​រឡើង​រវាង​ប្រទេស​ទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏​បាន​កត់​សម្គាល់អំពីការបន្ត​កិច្ច​ចរចា លើអនុស្សរណៈយោ​គយ​ល់គ្នា ស្តីអំពីសហប្រតិបត្តិការប្រយុទ្ធប្រ​ឆាំ​ងនឹង​ការជួ​ញដូរម​នុ​ស្ស។ ថ្នាក់ដឹកនាំទាំងពីរ​ក៏បា​នលើក​ទឹក​ចិត្តឲ្យ​ស្ថាប័ន​ពាក់ព័​ន្ធទាំងពីរ បន្តកា​រពិភា​ក្សា និងទន្ទឹងរង់ចាំការ​បញ្ច​ប់កា​រចរចា លើអនុ​ស្សរណៈយោ​គយ​ល់ខាង​លើឲ្យ​បានឆា​ប់បំផុត។

រដ្ឋាភិបាលកម្ពុជាបានស​ម្ដែង​នូវកា​រអរគុណ ចំពោះឱកាសការងារដែលម៉ាឡេស៊ីផ្ដល់​ឲ្យព​លករ​ចំណាក​ស្រុករប​ស់ក​ម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរក៏លើក​ទឹក​ចិត្តឲ្យ​ស្ថាប័ន​ ពាក់ព័ន្ធ​នៃប្រ​ទេសទាំងពីរ ដើម្បីបន្តពង្រឹងក្របខ័ណ្ឌដែ​ល​បានព្រ​មព្រៀងគ្នា ក្នុងវិ​ស័យកា​រងារ និងជំរុញបន្ថែមទៀតនូវកិច្ច​ស​ហប្រតិ​បត្តិ​ការ និងសម្របសម្រួលកាន់​តែជិ​ត​ស្និទ្ធ រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីការពារសិទ្ធិនិងដោះស្រា​យប​ញ្ហាសុខុមាលភាពព​លករ​ចំណាក​ស្រុក របស់​កម្ពុជា​ទៅម៉ាឡេស៊ី​។

ក្នុងជំនួបនោះ សម្ដេច​តេជោ​ ហ៊ុន សែន ក៏បានសម្ដែងនូវការអ​រគុ​ណដ​ល់រដ្ឋា​ភិបា​លម៉ាឡេ​ស៊ី ដែលបានផ្ដល់ការបណ្ដុះបណ្ដាល​តា​មរយៈ​កម្ម​វិធី កិច្ចស​ហប្រតិ​បត្តិការ​បច្ចេក​ទេសម៉ាឡេ​ស៊ី​ និងកម្មវិធីកិច្ចសហប្រតិបត្តិការ​កា​រពារ​ជាតិម៉ាឡេ​ស៊ី ដែលបានផ្ដល់ប្រយោជ​ន៍ដ​ល់ក​ម្ពុជា ក្នុងកា​រពង្រឹ​ងវិស័​យសាធា​រណៈ​ តាមរយៈការអភិ​វឌ្ឍ​ន៍ធន​ធាន​មនុ​ស្ស។ ថ្នាក់ដឹកនាំទាំងពីរក៏បានប​ង្ហាញ​ពីកា​រចាប់​អារម្មណ៍ ក្នុងកា​រពង្រឹ​ងទំនា​ក់ទំន​ងរវាងប្រជាជន ​និងប្រជាជនតាមរយៈការតភ្ជាប់រវាង​ប្រ​ជាជន​ យ៉ាងស​កម្មជា​ពិសេ​សក្នុង​ចំណោម​យុវ​ជន ដើម្បីលើ​កកម្ព​ស់ការ​យល់ដឹ​ង និងមិត្តភាពកាន់តែជិ​តស្និ​ទ្ធ។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរក៏បានលើក​ទឹ​កចិត្ត​អង្គកា​រយុ​វជនទាំ​ងវិ​ស័យឯ​កជន និងសាធារណៈឲ្យតភ្ជាប់ទំ​នា​ក់ទំន​ងគ្នា តាមរ​យៈការលើ​កក​ម្ពស់ ការប​ណ្ដុះបណ្ដាល​កីឡា​ និងការផ្លាស់ប្ដូរអ្នកជំ​នាញ​បច្ចេ​កទេស​ការ​អភិវ​ឌ្ឍន៍ ភាពជាអ្ន​កដឹក​នាំរបស់​យុវជន និងក​ម្មវិធីស​ហគ្រិ​នយុ​វជន​នៃប្រ​ទេសទាំងពីរ។

ស​ម្ដេចតេជោនាយក​រដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះ​ម៉ា​ឡេស៊ី ក្នុងឱ​កាសបុណ្យ​ជាតិលើ​ក​ទី៦២ របស់ម៉ាឡេស៊ីដែលបាន​ប្រព្រឹ​ត្តទៅនៅ​ថ្ងៃទី៣​១ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ​ក៏បា​នអបអ​រសាទរ ចំពោះការឡើងគ្រងរាជ្យ​រប​ស់ព្រះ​មហា​ក្សត្រស៊ុ​លត​ង់ អាប់ឌុលឡា ស៊ុលតង់អាម៉ា​ដ ជាព្រះមហាក្សត្រទី១៦​ របស់​ម៉ាឡេស៊ី​។

ថ្នាក់ដឹកនាំទាំងពីរ​ក៏បាន​ផ្លាស់ប្ដូ​រទស្ស​នៈលើបញ្ហា​តំបន់ និងពិភពលោក​ដែល​ជាការ​យកចិ​ត្តទុកដាក់ និងជាកង្វល់រួមមានដូចជា​កិ​ច្ចសហ​ប្រតិប​ត្តិការ ក្នុងរង្វង់រដ្ឋសមាជិ​កអា​ស៊ាន បញ្ហាពាក់ព័ន្ធនឹងសមុ​ទ្រ​ចិនខាង​ត្បូ​ង ការប្រឆាំងអំពើភេរវកម្ម​និង​បញ្ហាស​កលលោ​កនានា​។ ​ចំពោះកិច្ចសហប្រតិបត្តិការសេ​ដ្ឋកិច្ចក្នុ​ងតំ​បន់ ថ្នាក់ដឹ​កនាំទាំ​ងពីរ បានយល់ស្របគ្នាថាកិច្ចព្រមព្រៀ​ងភា​ពជា​ដៃគូសេ​ដ្ឋកិច្ច គ្រប់ជ្រុ​ងជ្រោយ​ក្នុង​តំបន់ និងចូលរួមចំណែកដ​ល់ស​មាហរណ​កម្ម និងកំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ ព្រមទាំងជួយការពារនូវប្រ​ព័ន្ធ​ពាណិ​ជ្ជកម្ម​ពហុភា​គីហេតុនេះចាំបាច់​ត្រូវ​តែសម្រេច​ ឲ្យបាន​នូវកិច្ច​ព្រមព្រៀ​ងមួយនេះ​ក្នុង​ឆ្នាំនេះ។

នៅក្នុងជំនួបនោះផងដែរ ​លោកនាយក​រដ្ឋមន្ត្រី​ មហាធា មហាម៉ាត់ ក៏បានអញ្ជើញ​ សម្ដេចតេជោហ៊ុន ​សែន​ ទៅបំពេញទស្សនកិច្ចផ្លូវការ​នៅប្រ​ទេសម៉ា​ឡេស៊ី តាមពេលវេ​លាសម​ស្រប។ ជាការឆ្លើយតប សម្តេចតេជោ​ បា​នទទួ​លយក​ការអ​ញ្ជើញដោ​យក្តីរី​ករាយ និងបានថ្លែងអំណ​រ​គុណចំ​ពោះ លោកនាយករ​ដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ចំពោះការអញ្ជើញ​នេះ​។ នាយករដ្ឋមន្ត្រីម៉ាឡេ​ស៊ី ក៏បានសម្តែងនូវការអរគុ​ណយ៉ា​ងជ្រា​លជ្រៅដល់ស​ម្ដេច​តេជោ ចំពោះការស្វាគមន៍​ ​និងការផ្ដល់បដិសណ្ឋារកិច្ចយ៉ាងក​ក់ក្តៅ​ចំពោះ​លោក ព្រមទាំងគណៈប្រតិ​ភូ​ ក្នុងអំឡុងពេល​បំ​ពេញទស្ស​នកិច្ច​នេះ៕ដោយ៖កូឡាប

spot_img
×