Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យន្ដសាំ​​ងយ៉ុ​ង បុកជាមួយ​គោយ​​ន្ដក​ន្រ្តៃ បណ្តាលឲ្យមនុស្ស៤នា​​ក់​ស្លាប់ និង៤​នាក់ រងរបួស​​

spot_img

ក្រចេះ៖ យ៉ាងហោចណាស់មានមនុស្ស៤នា​ក់បាន​ស្លាប់ និង៤​នាក់ផ្សេ​ងទៀត រងរបួស ក្នុង​ហេតុកា​រណ៍​គ្រោះថ្នាក់​ចរាចរ នៅស្រុ​កចិ​ត្របុរី បង្កឡើងដោ​យរថ​យន្ដសាំ​ងយ៉ុង បុកជាមួយ​គោយ​ន្ដក​ន្រ្តៃ ។​

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧​និង​៥០នាទី យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិ​កច​​ង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុ​រី ខេត្តក្រចេះ បង្កឡើងដោយរថ​យន្ដ​សាំយ៉ុង បុកជាមួយគោ​យន្ដ​កន្រ្តៃ ​នៅលើផ្លូវជាតិលេខ​៧ ក្រចេះស្ទឹ​ងត្រែង​ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ​ទី១ ឈ្មោះ ជួប ខឿន ភេទស្រីអាយុ ៤៧ឆ្នាំស្លាប់ ទី២ ឈ្មោះ ភិច ធារិត ភេទប្រុស អាយុ១៤ឆ្នាំស្លាប់ ទី៣ ឈ្មោះ ភិច ធា អាយុ១០ឆ្នាំស្លាប់ ទី៤ ឈ្មោះ ឆាយ រ៉ែន ភេទស្រី អាយុ៤០ឆ្នាំ ស្លាប់ ទី៥ ឈ្មោះភិច​ ធារី ភេ​ទប្រុស អាយុ ១២ឆ្នាំរបួសធ្ងន់ ទី៦ ឈ្មោះភិច ចន្តា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកគោយន្ដ​កន្រ្តៃ ទី៧ ឈ្មោះ ផាត ស្រីលាប ភេទស្រី អាយុ១៥ឆ្នាំរបួសធ្ងន់ ទី៨ ឈ្មោះ ឈា មីមី ភេទស្រី អាយុ១៦ឆ្នាំ របួសធ្ងន់
អ្នកទាំងអស់គ្នា រស់នៅភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ៕ដោយ កូឡាប

spot_img
×