Sunday, September 19, 2021

ហោរាសាស្រ្តសម្រាប់ថ្ងៃពុធ ទី ៤ ខែកញ្ញា ឆ្នាំ២០១៩

ឆ្នាំជូត

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបកិច្ចការងារអ្វីមួយឃើញថាជឿនលឿនទៅមុខគួរសម ហើយធ្វើអ្វីក៏មានភាពរល្អប្រសើរគួរសមផងដែរ។សម្រាប់ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងខាងការប្រកបជំនួញតូចធំអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕

ឆ្នាំឆ្លូវ

រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើធ្វើអ្វីចូរប្រយ័ត្ននាំឱ្យប៉ះទង្គិចដល់ថ្ងៃក្រោយថែមទៀត។លោកអ្នកត្រូវអត់ធ្មត់តស៊ូបន្តិចទើបឆ្លងផលលំបាកទាំងនេះទៅរួច។ក្រៅពីនេះបើលោកអ្នកប្រកបរបររកស៊ីជួញដូរតែងជួបបញ្ហារាំងស្ទះ ហើយបើចង់លេងហ៊ុនអ្វីមួយក៏តែងផ្តល់ផលមិនល្អច្រើនផងដែរ។

រីឯបញ្ហាមនោសញ្ចេតនាស្នេហាកំលោះក្រមុំងាយកើតមានបញ្ហាចម្រូងចម្រាសនិងងាយកើតជម្លោះវិវាទណាស់៕

ឆ្នាំខាល

រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារឬបញ្ហាប្រាក់កាសលោកអ្នកនៅអាចដំណើរការទៅមុខដដែលទេ ប៉ុន្តែយ៉ាងណាត្រូវប្រឹងប្រែងបន្តិចទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតរឿងពីតូចទៅធំឈានដល់ការបែកបាក់៕

ឆ្នាំថោះ

រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើឱ្យងាយជួបនូវបញ្ហាជម្លោះវវិាទជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកចូរចេះមានចិត្តត្រង់ទៅត្រង់មកមិនត្រូវមើលឃើញតែផលប្រយោជន៍បើពុំនោះនឹងជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យមិនមានការរីកលូតលាស់ទៅមុខ៕

ឆ្នាំរោង

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះកិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថា ផលល្អៗតែងផ្តល់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញ​ទំនិញ​អ្វីមួយហើយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។

រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើទោះបីធ្វើអ្វីក៏មានតែការចម្រើនលូតលាស់សន្សឹមៗទៅមុខ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុន។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសបន្តិចដូចនេះគប្បីមានការប្រយ័ត្នប្រយែង។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕

ឆ្នាំមមី

រាសីល្អជាធម្យម។ នៅថ្ងៃនេះបើទោះបីកិច្ចការងារនានាជួបការលំបាកក្តីតែបើលោកអ្នកប្រឹងប្រែងពុះពារតែងសម្រេចមួយចំនួនគួរជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

ឆ្នាំមមែ

រាសីស្រុតចុះ។ នាថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែសន្សឹមៗនិងប្រយ័ត្នប្រយែងបើពុំនោះទេផលអាក្រក់ពិតជាយាយីទៀតហើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវស្បើយនោះឡើយ៕

ឆ្នាំវក

រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែរក្សាភាពភ្លឺថ្លា ហើយទោះធ្វើអ្វីក៏តែងសម្រេចជោគជ័យមកវិញដែរ។ក្រៅពីនេះលោកអ្នកធ្វើអ្វីតែងមានសញ្ញាភ្លើងបៃតងបើករង់ចាំនិងមានការចម្រើន​លូតលាស់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្តៅ ៕

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះអាចសម្រេចចិត្តរឿងសំខាន់បានពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕

ឆ្នាំច

រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាប្រទាំងប្រទើសនិងមានរឿងរាវណាស់គប្បីមានការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ក្រៅពីនេះបើមានការប្រកបការងារអ្វីក៏តែងមិនសម្រេចដល់គោលដៅប៉ុន្មាននោះឡើយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងចាប់ពុំសូវជាប់ឡើយ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតហើយក៏ងាយថយក្រោយវិញណាស់៕

ឆ្នាំកុរ

រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តដោយក្នុងនេះត្រូវប្រយ័ត្នក្រុមមនុស្សទាំងនៅពីចម្ងាយនិងនៅក្បែរខ្លួនផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។

រីឯមនោសញ្ចេតនា បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕