Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចោរលួច​គោ​ឆ្លងខេត្ត​ចំនួន ​៤​នាក់​ ត្រូវបាន​សមត្ថកិច្ច​កសា្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​​លា​ការ​

spot_img

​សៀមរាប​ ៖ ក្រុម​ចោរលួច​គោ​ឆ្លងខេត្ត​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ និង​អ្នក​ភូម​ឃាត់ខ្លួន​ជាក់ស្តែង នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​នឹង​២០​នាទី​។ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​។​

បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា មាន​ឡាន​កូរ៉េ​ពណ៌​ស ចំណុះ​បី​តោន​កន្លះ ថា​មាន​ដឹកគោ​ឆ្លងកាត់​តាមផ្លូវ​ភូមិ​ស្ទឹង​ទ្បើង​តាមផ្លូវ​ជាតិ​លេខ ៦A ឆ្ពោះទៅ​ទិស​ខាងលិច​។ ក្រោយពី​ទទួល​ព័ត៌មាន​បាន​ហើយ​កម្លាំង​សម​តិ្ត​កិច្ច​ដែល​ល្បាត​កាក់​ត្រួតពិនិត្យ​នៅ​ចំណុច ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ដោយ​ក្នុង​ឡាន​មាន​គោ​ចំនួន​បី​ក្បាល និង​មនុស្ស​បួន​នាក់​។​

​ពេល​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច តែ​ត្រូវបាន​កម្លាំង​នគរបាល​ហ៊ុំ​ព័ទ្ធចាប់​ហើយក៏​បាន​យកមក​សួរនាំ​។ តាម​ចម្លើយសារភាព​របស់​ឈ្មោះ ឆន ចាន់​រ៉ា ភេទ​ប្រុស ភូមិ​ដើម​រកា ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​សារភាពថា​ធ្លាប់ធ្វើ​សារភាព​លួច​ក្នុង​ខេត្តសៀមរាប​ចំនួន​៤​លើក នៅ​ស្រុក​ពួក​មួយ​លើក និង​ស្រុក​ប្រាសាទបាគង ចំនួន​បី​លើក ដោយឡែក​ឈ្មោះ កុ លី​សា ភេទ​ប្រុស រស់នៅ​ភូមិ​ចំការ​តា​ពង ឃុំ​ស្រែ​ស្ដុក ស្រុក​ក​ន្ដៀ​ង ខេត្តពោធិ៍សាត់ ជា​ម្ចាស់​ឡាន ឈ្មោះ ម៉ន ចាន់ថា ភេទ​ប្រុស និង ឈ្មោះ​ឌី សៅ​រ៉ា​ន់ (​ហៅ​ក្ដាម​)​នៅ​ខេត្តពោធិ៍សាត់ ក៏​ធ្វើ​សកម្មភាព​លួច​ដែរ​។​

​រាល់​សកម្ម​លួច​មានការ​បញ្ជា​ផ្ទា​ល់ពីឈ្មោះ ទ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ តែ​បាន​ប្រពន្ធ​នៅ​ម្ដុំ​ផ្សារ​រលួស​។ ចំណែក​ឈ្មោះ​ណាត ភេទ​ប្រុស ម្ចាស់​ឡាន​កូរ៉េ​ក្បាល​ពណ៌​ខៀវ​ទ្រូង​ពណ៌​ស​ដែលមាន​ស្លាក​លេខ ៣A-៨២៨៤ ជា​អ្នក​ខេត្តពោធិ៍សាត់ ក៏​ធ្លាប់​ចូលរួម​ធ្វើ​សកម្មភាព​ដឹកគោ​ពេលយប់​ដែរ​។ ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​បានក​ចបា​នក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​បន្ត ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×