Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យ​អន្តោប្រវេសន៍ ចាប់​ជនបរទេស ​២​នាក់​គ្មាន​លិខិត​ឆ្លង គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ត​ទិដ្ឋាការ​ស្នាកនៅ និង​គ្មាន​ទីកន្លែង​ស្នាក់​ពិតប្រាកដ​ដើរ​ដេក​អនាថា​តាម​ទីសាធារណៈ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​នឹង​២០​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានទទួល​ជនបរទេស​២​នាក់​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊េ​ី​ប​អង្កេត​និង​អនុវត្ត​នីតិវិធី បានឱ្យដឹងថា​ជនបរទេស​ទី​១.​ឈ្មោះ MATIN ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ​អង់គ្លេស ដោយ​មានការ​សំណូមពរ​ពី​តំណាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់ទឹក ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស ០១​នាក់ ស្ថិតនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុស្សី​) ពីបទ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន និង​មាន​សតិ​មិន​ប្រក្រតី ទី​២.​ឈ្មោះ EDI TIANDRA ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី បានមក​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គោលបំណង់​ចង់​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​រូបគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ព្រោះ​រូបគេ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ជននេះ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១៦.១១.២០១៨ តាម​ច្រក​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​សៀមរាប គោលបំណង​ទេសចរ បច្ចុប្បន្ន​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន ស្នាក់នៅ​លើស​ទិដ្ឋាការ​ស្នាក់នៅ គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ត​ទិដ្ឋាការ​ស្នាកនៅ និង​គ្មាន​ទីកន្លែង​ស្នាក់​ពិតប្រាកដ​ដើរ​ដេក​អនាថា​តាម​ទីសាធារណៈ​។ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×