Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ,​លួច​កាច់ក​ម៉ូតូ យកលុយ​ទិញ​គ្រឿងញៀន​ជក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ទាំង​អ្នក​លួច និង​អ្នក​ជក់​ចូល​គុក ជាមួយគ្នា

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ក្នុងនោះ​ពីរ​នាក់ ជា​ក្រុម​ចោរលួច​គាស់​ផ្ទះ ,​កាច់ ក ម៉ូតូ របស់​ប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយ​ថែមទាំង​ធ្លាប់​ជាប់ពន្ធនា​គារ​​ព្រៃ​ស ជាច្រើនលើក​ផងដែរ ០២​នាក់​ទៀត គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​ ។​

​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង៣០​នាទី នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឆ្មក់​បង្ក្រាបបាន ជនសង្ស័យ ០៤​នាក់ កំពុង​ជក់​គ្រឿងញៀន ហើយ​ជា​មុខ​ស​ញ្ញ៉ា​លួច​មិន​រៀងចាល ទោះបី​ធ្លាប់​ជាប់ពន្ធនាគារ​ជាច្រើនលើក​យ៉ាងណាក៏ដោយ យកមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរចម្លើយ។​

១/ ឈ្មោះ ភាន់ សុខា ហៅ​ផាន់ ឌី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​

២/ ឈ្មោះ ធី រឹទ្ធ ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​

៣/ ឈ្មោះ ម៉ៅ សុខ ហៅ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​

៤/ ឈ្មោះ សាន្ត ភារៈ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០៤​នាក់ បាន​សារភាព​ឲ្យ​ដឹង រៀងៗ​ខ្លួន​ថា ​៖

​ឈ្មោះ ភាន់ សុខា ហៅ​ផាន់ ឌី បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ រយៈពេល ០២​ឆ្នាំ ករណី​ប្រើប្រាស់​គ្រឿងញៀន ចេញ​មកវិញ​កាលពី​ថ្ងៃទី​០៨ មករា ឆ្នាំ​២០១៩​។ លុះ​រហូតដល់​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ រូបគេ​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ យក្ស នៅ​កន្លែង​លេង​ហ្គេម ក្រោយមក​រូបគេ​បាន​បបួលគ្នា​ដើរ​លួច បន្ទាប់ពី​លេង​ហ្គេម​បាញ់​ត្រី​ចាញ់​អស់ ហើយ​រូបគេ​ទាំងពីរ​នាក់ ធ្លាប់ធ្វើ​សកម្មភាព​លួច​ជាមួយគ្នា ០៣​លើក​: លើក​ទី​១ ក្នុងអំឡុង​ចុងខែ​មិថុនា ឆ្នាំ​២០១៩ បានធ្វើ​សកម្មភាព​លួចបាន​ម៉ូតូ ០១​គ្រឿង ម៉ាក វ៉េវ ពណ៌​ទុំ​ព្រីង នៅ​ចំណុច​ភូមិ​ព្រៃ​ស យកទៅលក់​នៅ​ម្តុំ​វត្ថ​អង្គ​តា​ម៉ិ​ញ បាន​តម្លៃ​២៥០​ដុល្លា​អាមេរិក ,​លើក​ទី​២ លួចបាន​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ឡើង​តែម ២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​ស លក់បាន​តម្លៃ​១៥០​ដុល្លា​អាមេរិក ,​លើក​ទី​៣ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ បានធ្វើ​សកម្មភាព​លួចបាន​ម៉ូតូ ០១​គ្រឿង ម៉ាក​ឌូ​ក ពណ៌​ខ្មៅ លាយ​ក្រហម នៅ​ចំណុច ភូមិ​ព្រៃ​ល្វា ហើយ​ឈ្មោះ យក្ស បាន​ប្រាប់​ឲ្យ​រូបគេ​ជិះ​ម៉ូតូ​នោះ ចេញពី​ម្តុំ​រោងចក្រ​៦​ជាន់ ទៅ​លក់​នៅ​ម្តុំ​ច្បារអំពៅ លុះ​ពេល​រូបគេ​ជិះ​ដល់​ម្តុំ​ផ្សារ​ដើមថ្កូវ ក៏​វង្វេងផ្លូវ ហើយ​ម៉ូតូ​ក៏​ខូច រូបគេ​បាន​អូស​ម៉ូតូ​នោះ ទៅ​ផ្ញើរ​នៅ​កន្លែង​លេង​ហ្គេម​នៅក្បែរនោះ ហើយ​រូបគេ​បាន​ជិះ​កង់​បី​ត្រឡប់មក​រោងចក្រ​៦​ជាន់​វិញ​។ រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩:០០​នាទី ខណៈដែល​រូបគេ​កំពុង​លេង​ហ្គេម​ម្តុំ​រោងចក្រ​៦​ជាន់​នោះ ក៏មាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះមក​ឃាត់ខ្លួន​រូបគេ​តែម្តង​។​
​ឈ្មោះ ធី រឹទ្ធ ហៅ​ខ្មៅ បាន​ប្រាប់​ឲ្យ​ដឹងថា តាំងពី​ឆ្នាំ ២០១៣ រហូតដល់​បច្ចុប្បន្ន រូបគេ​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ ជាមួយ​បក្សពួក ០៤​នាក់​ទៀត មានឈ្មោះ ឆន ដា​វីដ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,​ឈ្មោះ ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,​ឈ្មោះ ព្រំ ស្រី​ម៉ៅ ភេទ​ស្រី អាយុ ១៩​ឆ្នាំ ,​ឈ្មោះ ភ័​ក្ក្រ អាយុ ២៨​ឆ្នាំ​។ កាល​អំឡុង​ឆ្នាំ​២០១៥ រូបគេ និង​បក្ខពួក ខាងលើ បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ យក​ទ្រព្យសម្បត្តិ ចំនួន ០៤​លើក​៖ លើក​ទី​១ ធ្វើ​សកម្មភាព​លួច​គាល់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ លួចបាន​សម្ភារៈ​មួយចំនួន លក់បាន​ប្រាក់ ១០​ម៉ឺន​រៀល ចែកគ្នា ,​លើក​ទី​២ ធ្វើ​សកម្មភាព​លួច​គាល់​បន្ទប់​ជួល​នៅ​ម្តុំ​អាគារ​លឿង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ យកបាន​កង្ហារ ចង្ក្រាន​ហ្កា​ស និង​សម្ភារៈ​ផ្សេងទៀត យកទៅ​លក់បាន​ប្រាក់ ០៨​ម៉ឺន​រៀល ,​លើក​ទី​៣ ធ្វើ​សកម្មភាព​លួច​គាស់​បន្ទប់​ជួល​នៅមុខ​រោងចក្រ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ យកបាន កង្ហារ ចង្ក្រាន​ហ្កា​ស យកទៅ​លក់បាន​ប្រាក់ ១០​ម៉ឺន​រៀល ,​លើក​ទី​៤ ធ្វើ​សកម្មភាព​លួច​គាល់​បន្ទប់​ជួល​នៅមុខ​រោងចក្រ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ លួច​មាន​កង្ហារ ចង្ក្រាន​ហ្កា​ស លក់បាន​ប្រាក់ ០៧​ម៉ឺន​រៀល​។ បន្ទាប់មក​រូបគេ និង​បក្ខពួក​ទាំង ០៤​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅក្នុង​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខ​ណ្ដ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដាក់​ឲ្យ​ជាប់ពន្ធនាគារ​ព្រៃ​ស រយៈពេល ០៤​ឆ្នាំ​។ រហូតមកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ រូបគេ បាន​ចេញពី​ពន្ធនាគារ​មកវិញ បន្ទាប់មក​ក្នុង​ខែកក្កដា​-​សីហា ឆ្នាំ​២០១៩ រូបគេ​បានធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោរ​បង្អួច​តែម្នាក់ឯង ចូលក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង​លួច​យក​ទូរស័ព្ទដៃ​តាម​បន្ទប់ ចំនួន ៣០​លើក បានសម្រេច​ប្រហែល​១០​លើក ហើយ​បាន​យក​ទូរស័ព្ទ​ដែល​លួចបាន​ទៅ​លក់​នៅ​ផ្សារ​ត្រពាំង​ថ្លឹង បាន​ប្រាក់​ចំនួន ៣០​ដុល្លា​អាមេរិក ទៅ​៥០​ដុល្លា​អាមេរិក​។ រហូតដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ រូបគេ​បានធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោរ​បង្អួច​បន្ទប់​ជួល​នៅ​ចំណុច​រោងចក្រ​ប្រាំមួយ​ជាន់ ភូមិ​ត្រពាំង​ថ្លឹង លួចបាន​ទូរស័ព្ទ​ម៉ាក រី​វ៉ូ ពណ៌​ក្រហម យកទៅលក់​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​បាន​ប្រាក់ ៣០​ដុល្លា​អាមេរិក រួច​រូបគេ​បាន​ទៅ​ទិញ​គ្រឿងញៀន​យកទៅ​ប្រើប្រាស់​ក្នុង​បន្ទប់​ជួល​។ លុះដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩:៤៥​នាទី ខណៈពេលដែល​រូបគេ​កំពុង​ជក់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល ស្រាប់​តែមាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះមក​ឃាត់​រូប​ខ្លួន​តែម្តង​។​

​ឈ្មោះ ម៉ៅ សុខ ហៅ​ជា ,​ឈ្មោះ សាន្ត ភារៈ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​មិនដែល​ធ្វើ​សកម្មភាព​លួច​នោះទេ ប៉ុន្តែ​ពួកគេ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ជាមួយ ឈ្មោះ ភាន់ សុខា ហៅ​ផាន់ ឌី​(​ឃាត់ខ្លួន​) ,​ឈ្មោះ ធី រឹទ្ធ ហៅ​ខ្មៅ​(​ឃាត់ខ្លួន​)​តែប៉ុណ្ណោះ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×