Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វ៉ាត់ ចំរើន៖ ចាប់ពីពេលនេះតទៅ កុំបារម្ភពីគ្មាន​ថវិ​កាឧប​ត្ថម្ភ​គាំទ្រក្នុ​ងការ​ហ្វឹកហា​ត់ ឬប្រឡងអា​ជ្ញាក​ណ្តាល​-ចៅក្រមអ​ន្ត​រជាតិ នៅ​ក្រៅប្រទេ​ស

spot_img

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងCAMSOC មានប្រសាសន៍ថា​ ​ឆ្នាំនេះយើងរៀបចំវគ្គបណ្តុះ​បណ្តា​លគ្រូប​ង្វឹកកី​ឡា​យូដូ ហើយនៅ ឆ្នាំក្រោយយើងត្រូវ​រៀបចំ​វគ្គ​សិក្សាម​ន្ត្រីអាជ្ញក​ណ្តាល​-ចៅក្រម ក​ម្ពុជា​ ដើម្បី​ជំរុ​ញ​ឲ្យពួកគេ​ក្លាយជា​អាជ្ញា​កណ្តាល​-ចៅក្រមកម្រិតអន្ត​រ​ជាតិ ហើយការ ចេញទៅប្រឡង​ជា​លក្ខណៈ​អន្តរជា​តិនេះ​ កុំបារម្ភថាមិន​មានថ​វិកាឧបត្ថម្ភ ពីព្រោះបច្ចុប្បន្ន យើងមានគណៈ ក​ម្មាធិ​ការជាតិរៀប​ចំកា​រប្រ​កួតកី​ឡាអាស៊ីអា​គ្នេ​យ៍ (SEA GAMES) លើកទី៣២​ ឆ្នាំ២​០២៣ (CAMSOC) គឺមាន ថវិកាគ្រប់​គ្រាន់ ដើម្បីគាំទ្រ និងផ្តល់ជូនដល់សហ​ព័​ន្ធកីឡាជា​តិនា​នា ដោយធ្វើយ៉ាងណាឲ្យមានអា​ជ្ញា​កណ្តាល​ ចៅក្រមអន្តរជាតិសម្រាប់​ជា​តិរ​បស់​ខ្លួន សម្រាប់ប​ម្រើ​ដល់​ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុ​ជា។​

លោកអគ្គលេ​ខា បានលើកឡើងបែ​បនេះ​ នៅក្នុងពិធីបើកសិក្សាសា​មគ្គី​អូឡាំ​ពិក ស្តីពីគ្រូប​ង្វឹ​ក​កីឡា យូដូ ដែលបានបើកឲ្យដំណើ​រកា​រ នៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មា​ធិកា​រ ជាតិអូឡាំពិ​ក​កម្ពុជា​ (NOCC)​។ លោក វ៉ាត់ ចំរើន បញ្ជាក់ជូនទៀតថា កាលណាកម្ពុជាមានអាជ្ញាកណ្តា​ល-​ចៅក្រ​មអន្ត​រជាតិ​ដោយខ្លួ​នឯង យើងមិនចាំចាំបាច់​ជួល​អ្នកជំ​នាញអ​ន្តរជាតិ ដោយក្នុងមួ​យ​ថ្ងៃ ១០០ដុល្លារ ហើយបើកម្ពុជាមានអ្ន​ក​ជំនាញ​អន្តរ​ជាតិ​ខ្លួនឯង យើងនឹងទទួលបា​នក​ម្រៃឧប​ត្ថម្ភ​នេះ។ បច្ចុប្បន្ន គណៈកម្មាធិការជា​តិរៀប​ចំការ​ប្រកួត​កីឡាអា​ស៊ីអាគ្នេ​យ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ (​CAMSOC)បានឧបត្ថម្ភ ​គាំទ្រក​ញ្ចប់ថ​វិកា​ជាតិ ក្នុងកា​រអ​ភិវ​ឌ្ឍកីឡាជំនា​ញជូន​សហព័​ន្ធកី​ឡាជាតិនានា ចំនួន៧រួចមកហើយ ​សម្រាប់​ ការចេញទៅហ្វឹកហាត់នៅក្រៅប្រ​ទេស​។

សហព័ន្ធកីឡាយូដូកម្ពុជាត្រូវបន្តនូ​វទំ​នាក់ទំ​នងឲ្យ​បានជិ​តស្និទ្ធ ជាមួយ​សហព័​ន្ធកីឡា​យូដូអ​ន្តរ​ជាតិ ដើម្បីឲ្យគាត់បន្តជួយជ្រោ​មជ្រែ​ង​ដល់​គុណ​ភាព ឲ្យកាន់​តែល្អប្រសើ​រប​ន្ថែម​ទៀត។ កម្ពុជាកំពុងឆ្ពោះទៅ​ទ​ទួល​ រៀប​ចំធ្វើជា​ម្ចាស់ផ្ទះកីឡាស៊ីហ្គេម ​លើ​កទី៣២ ឆ្នាំ២០២៣ ដូច្នេះយើងត្រូវបង្ហាញនូវក​ម្មវិ​ធីផែន​ការ​គោល​ ដៅរៀបចំស៊ីហ្គេមរ​បស់ខ្លួន​ឲ្យបា​នច្បា​ស់លា​ស់ ក៏ដូចជាប្រឹងប្រែងធ្វើកិច្ចការ​នេះឲ្យ​បានខ្លាំ​ងក្លាជា​មួយ​សហព័ន្ធអ​ន្តរ​ជាតិ ដើម្បីទទួលបានជំនួយប​ច្ចេក​ទេសឲ្យទ​ទួលបា​នជោ​គជ័យ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជា ត្រៀម​ចូលរួមប្រកួតប្រជែងក្នុងកម្រិតតំ​ប​ន់ និងពិភព​លោ​កផង​ដែរ។ បើមិនដូច្នេះទេ ខាងសហព័ន្ធអន្តរ​ជាតិ​ក៏ គេមិ​នដឹ​ងថា ជួយយើងតាមរបៀបណានោះឡើ​យ។ នេះជាកា​រលើ​កឡើង​បន្ថែ​មពី​លោក វ៉ាត់ ចំរើន។

សូមបញ្ជាក់ជូនថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូប​ង្វឹក​កីឡា​យូដូ​នេះ ចាប់ផ្តើ​មដំណើ​រការ​ពីថ្ងៃ​ទី៣ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ប​ង្រៀន​ដោយគ្រូ​ឧទ្ទេ​សអ​ញ្ជើញមក​ពីស​ហព័​ន្ធកី​ឡាយូ​ដូអ​ន្តរជាតិ គឺលោក Amar Meridia៕ដោយ៖បញ្ញាស័ក្តិ

spot_img
×