Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា អ្នកដែ​លមានងា​រពីរ ​គឺឱ្យ​​សម្រេច​ចិត្តជ្រើស​រើស​យក​តែមួយ ដើម្បីក្រ​សួងកា​​រ​​ពារជាតិ​ធ្វើបែ​បបទ​ទៅប្រ​​មុ​ខរ​​ដ្ឋាភិ​​បាល

spot_img

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា​តិ បា​នថ្លែងថា ការកែទម្រ​ង់ ដ៏ធំមួយពាក់ព័ន្ធនឹងកម្លាំងប្រដា​ប់អា​វុធ​ទាំងកងយោធព​លខេម​រភូមិន្ទ ក៏ដូចជាខាងនគរបា​លជា​តិផងដែរ គឺ គោរម្យងារ ជាឧកញ៉ា និងមុខតំណែង គ្រ​ប់ប​ណ្តាអ​ង្គភាព​ទាំងអ​ស់ត្រូ​វរៀប​ចំឲ្យបា​នឆា​ប់រហ័ស និងប្រុងប្រយ័ត្នដើម្បីឲ្យគេ​សម្រេ​ចចិត្តជ្រើ​សរើ​ស យកមួ​យណាតា​មតម្រូ​វការ គឺឲ្យទុកតែមួយប៉ុណ្ណោះ។

ការថ្លែងនេះបានធ្វើឡើង នៅក្នុ​ង ពិធីសម្ពោធបន្ទាយ និងអគារស្នាក់នៅរបស់កងឯកភាពកងកិត្តិ​យសត្រែ​ទ័ពនៅ​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ សម្តេចពិជ័យសេ​នា ទៀ បាញ់ បានបញ្ជាក់ថា យើងនិយា​យគ្នា​ឲ្យច្បាស់​តាម​តម្រូវការ គឺឲ្យទុកតែមួយទេ ងារជាឧកញ៉ា យើងនេះឃើញថា វាក៏កិត្តិយសខ្ពង់ខ្ពស់​ដែរ គឺបើយើងទុកទទួល​យ​កងារឧកញ៉ា គឺត្រូវតែ​ លះបង់មុខតំណែងនៅក្នុងកងទ័ព​ឬឋា​នន្តរ​ស័ក្តិ នៅក្នុងកងទ័ព​តាមខ្ញុំ​ដឹង គឺទុកតែមួយទេត្រូវ​គិ​តគូរ យកមែនទែនរ​ហូត​ដល់​ សម្តេចនាយករដ្ឋ​មន្ត្រី បានណែនាំឱ្យរៀបចំបែបបទបញ្ឈ​ប់នូវ​មុខតំ​ណែងនោះ​ រួចជាស្រេចទៅហើ​យ​។ ខ្ញុំបានប្រាប់ទៅខាង​បុគ្គិល​ហើយឱ្យ​ទាក់ទ​ងគ្នាទាំងអស់ធ្វើទិន្នន័យឱ្យ ច្បាស់លាស់ពី​បណ្តាបុ​គ្គលិក​ទាំងអស់។ ឥឡូវគឺធំជាងគេ ​នៅក្រសួង នៅអគ្គបញ្ជា​ការ នៅបញ្ជាការដ្ឋានអង្គរក្ស និង​ប៉េអឹម​ខ្លះដែរ ហើយអង្គភាពតូចៗ ​បើមានក៏​មាន​តិចដែរ។ ពីមុនធ្លាប់មានតែមួយទេគឺ​ងារ ឧកញ៉ាផងងារជាទីប្រឹក្សា​ផ​ងចុះ​ទៅរាតត្បា​តនៅ​ភូមិភា​គ៥ ដូចជាសារ៉េអស់​ហើ​យ។ តាមនៅធំៗ ដែរនៅ​គ្រាក់ៗដែរហ្នឹង មិនធម្មតា​ទេ។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា​ បាន​ស្នើឲ្យគ្រ​ប់បញ្ជា​ការ ទាំងអស់ត្រូវធ្វើស្ថិតិចំនួ​នអ្ន​កដែលមា​​នងា​រជា​ឧកញ៉ា ឡើងវិញឱ្យបានច្បាស់លាស់និ​​ង​ជួ​បជាមួ​យ អ្នកដែលមានងា​រពី​រ​គឺឱ្យ​សម្រេចចិត្តជ្រើសរើស​យក​​តែមួយ ដើម្បីក្រសួងកា​រ​ពារជាតិ​​ធ្វើបែ​​បប​ទ​ទៅ​ប្រ​មុ​ខរ​ដ្ឋាភិ​បាល។ ខ្ញុំមានអារម្ម​ណ៍ថា​ ច្បាស់ណាស់មិនអាចជៀសផុតពី​ការ​ប៉ះពា​រខ្លះ​ហើយ ខ្ញុំនិយាយនេះគឺចង់និយាយអ្នកដែ​លគេ​សុខ​ចិត្ត។ ហើយត្រូវតែជួបផ្ទាល់ជា​មួយ​អ្នក​ទាំ​ងនោះ ឱ្យគេសម្រេចចិត្តជ្រើសរើសថា​ តើ​យកមួយណាទុកមួ​យ​ណា? ព្រោះអ្នកខ្លះមា​ន​តំណែង​គួរ សមដែរ ​ដូច្នេះបើ​ទៅយកឧកញ៉ាគឺមុខ​តំណែ​ងឋា​នន្តរស័​ក្តិត្រូវ​តែលា​ដែរ។

ថ្លែង​ក្នុង​ពិធី​​សម្ពោធ​បន្ទា​យ​កង​​ឯក​​ភាព​កង​កិត្តិយស​ ត្រែ​ទ័ព​ នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ បាន​បញ្ជា​ក់​ទៀត​ថា​៖ ​កង​ឯក​ភាព ​កង​កិត្តិយស ​ត្រែ​ទ័ព ​បាន​ចូល​រួម​ចំ​ណែ​ក​​យ៉ាង​​សកម្ម ​ក្នុង​ការ​ថែ​រក្សា​ការ​ពា​រ​​សុខ​​សន្តិភាព​ ស្ថេរ​ភាព​ជាតិ​ និង​ស​ណ្តាប់​​ធ្នា​ប់សង្គម​ និង​វាយ​ឲ្យ​បរាជ័យ​រាល់​​ឧបា​យកល​​ពិស​​ពុល​​រប​ស់​​ពួក​អមិត្ត​ ដែល​បាន​ឃុប​​ឃិត​​ជា​​មួយ​​បរទេស​ ប៉ុន​ប៉ង​ផ្តួល​​រំ​លំ​​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​​ តាម​បែប​ផែន​ប​ដិ​វត្តន៍​​ពណ៌​ ​ដណ្តើម​យក​អំណាច​ផ្ទុយ​​​ពីគោល​​ការណ៍​ នៃ​លទ្ធិប្រជាធិប​​តេយ្យ​​។​ សម្តេចប​ន្ត​​ថា៖​ កង​កិត្តិយស​ត្រែ​ទ័​ព​នឹង​​ប​ន្ត​បំពេញ​ ​តួនាទី​ភារកិច្ច​របស់​​​ខ្លួន​​កាន់​​តែ​ល្អ​​ប្រសើរ​​ឡើង​​ថែម​ទៀត​ ក្នុង​ការ​ពង្រឹង ​ពង្រីក​សមត្ថភា​ព​​លើ​គ្រ​ប់​​ផ្នែក​ក្នុ​ងបេសកកម្ម​របស់​ខ្លួ​ន​ ប្រកប​ដោយ​ការ​ទទួល​ខុ​ស​​ត្រូ​វ ដើម្បី​បុព្វ​ហេតុ ​ឯករាជ្យ ​អធិបតេយ្យ​​​ភាព​ បូរណភាព​​​ដែន​ដី​ ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​​ជូ​ន​សង្គ​ម​ជាតិ​ មាតុភូមិ​​នៃ​​យើង​​។ សម្តេច​ពិ​ជ័​យ​​សេនា​​ ទៀ​ បាញ់ ​បាន​ចាត់​ទុក​​ការ​​សម្ពោ​ធ​ប​ន្ទាយ​ កង​ឯក​ភាព​ កង​កិត្តិយស​ត្រែ​​ទ័​ព​នា​ពេល​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ពី​កា​រ​​យក​ចិ​ត្ត​ទុក​ដា​ក់ ការ​គិត​គូរ​កា​រ​​លំបាក​​រ​បស់​រា​ជ​​រដ្ឋាភិបាល​ ក្រសួង​ការ​ពា​រ​​ជាតិ​ អគ្គ​បញ្ជាការ​​ដ្ឋាន​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ និង​ពល​ទា​ហា​ន​ទាំ​ង​អ​ស់ ដែ​លធ្លាប់​ឆ្លង​កាត់​ការ​​លំ​បាក​​រាប់​​មិន​អស់​ ចូល​រួម​ធ្វើ​ឲ្យ​​ប្រទេស​​ជា​តិ​ និង​ប្រជាជន ​ទទួល​បា​ន​​សន្តិភាព ​និង​មាន​ការ​អភិ​វ​ឌ្ឍន៍​ ប្រកប​ដោយ​មោទនភាព​​​នា​ពេ​ល​ប​ច្ចុ​ប្បន្ន​៕ ដោយ៖កូឡាប

spot_img
×