Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹ​កនាំ​អ៊ីរ៉ងថា មិនអាចចរចាជាមួយ​អាមេរិ​ចបា​នឡើយ បើមិនមានការដ​កទ​ណ្ឌក​ម្មជាមុ​ន

spot_img

ប្រធានាធិបតីអ៊ីរ៉ង​ Hassan Rouhani កាលពីថ្ងៃអង្គារម្សិលមិញ​បា​នច្រាន​ចោល​ពីលទ្ធភា​ព នៃការ​ចរចាដោយផ្ទាល់ ជាមួយ​នឹងអា​មេរិច ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែ​ររ​បស់ខ្លួ​ន។

លោកបានថ្លែងនៅក្នុងការបើសម័យប្រជុំស​ភាថា​ “ពួកយើងមិនដែលបានធ្វើកា​​រស​ម្រេចចិ​ត្តទេ ដើម្បីចរចាដោយផ្ទា​ល់ជាមួយ​នឹងអា​មេរិ​ច”។

អ៊ីរ៉ងតែងតែធ្វើការឆ្លើយត​បអ​វិ​ជ្ជមាន ចំពោះការស្នើឲ្យមានការច​រ​ចាជាមួយ​នឹង​អាមេរិ​ច។

ទោះយ៉ាងណា ប្រធានាធិបតី​អ៊ីរ៉​ងថ្លែងថា “ប្រសិនជាអាមេរិចដកទ​ណ្ឌ​កម្មប្រ​ឆាំ​ងអ៊ី​រ៉ង វានឹងអាចមានលទ្ធ​ភា​ពសម្រា​ប់អា​មេរិច ក្នុងកា​រចូ​លរួម​ការច​រចា”។

សូមបញ្ជាក់ថា កាលពី​សប្តា​ហ៍មុ​ន លោក Hassan Rouhani បាននិយាយថា អាមេរិចគួរដកទណ្ឌ​ក​ម្មប្រឆាំ​ងអ៊ីរ៉​ង ដែល​វាគឺជា​លក្ខខណ្ឌមុនស​ម្រាប់កា​រច​រចា។

ចំណែ​កមន្រ្តីអ៊ី​រ៉ងវិញ បានថ្លែងបញ្ជា​ក់ថា​ សម្រាប់កិច្ចចរចាទាំងឡា​យជាមួ​យនឹ​ងអាមេ​រិច ទីក្រុងវ៉ាស៊ីនតោនគួរត្រ​ឡប់​ទៅចូ​លរួម​កិច្ចព្រ​មព្រៀង​នុយ​ក្លេអ៊ែ​រអ៊ី​រ៉ងវិញ ដែលអាមេរិចបាន​ដក​ខ្លួនកា​លពីឆ្នាំ ២០១៨៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×