Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជ​ធានី​ភ្នំពេញ ប្តេជ្ញាប​ង្ខិតការ​ផ្តល់សេ​វាសាធា​រណៈនានា ជូនប្រ​ជាព​លរដ្ឋ​នៅតាមមូលដ្ឋាន ឲ្យកាន់​តែល្អប្រ​សើរ​

spot_img

ភ្នំពេញ៖ ដើម្បីឆ្លើ​យតប​ទៅ​នឹងត​ម្រូវ​ការចង់បា​នរ​បស់ប្រជា​ពល​រដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាប​ង្ខិត​ការផ្តល់​សេវាសា​ធារណៈនានា ជូនប្រ​ជាពលរ​ដ្ឋនៅ​តាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរ​។

អភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ​បាន​បង្កើ​តឲ្យ​មានក្រុ​មប​ដិ សណ្ឋា​រកិច្ច នៅទំាង​១០​៥សង្កា​ត់ ទូទំាង​រាជធា​នីភ្នំ​ពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់​សេវា​ សាធា​រណៈនៅតា​មមូល​ដ្ឋាន ឲ្យកាន់​តែល្អ តាមត​ម្រូវ​ការចង់​បានរ​បស់ប្រ​ជាព​លរ​ដ្ឋ ខណៈនៅតាម បណ្តាខណ្ឌទំាងអស់ ក្នុ​ងរាជធានីភ្នំពេញមានកា​រិយា​ល័យ​ច្រក​ចេញចូ​លតែមួយ​រួចរា​ល់អ​ស់ហើយ​។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ថ្លែង​ដូច្នេះ ក្នុងឱកាសជួបពិភាក្សាការ​ងា​រ ជាមួយគណ:ប្រតិភូគណៈកម្ម​កា​រអប់​រំ យុវជន កីឡា ធម្មការ កិច្ច​ការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋស​ភា ដែលដឹកនាំដោយ ​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​ ​និងសមាជិ​ក សមាជិកាគណៈកម្មកា​រ នៅព្រឹ​កថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធា​នី​ភ្នំពេញ​។
កិច្ចពិភាក្សាការងារ​នាពេ​លនេះក្នុងគោ​លបំ​ណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុង​រាជ​ធានីភ្នំ​ពេញ​ និងប្រមូលព័ត៌មាន​មួយ​ចំនួន ពាក់ព័​ន្ធនឹង​វិស័យទ​ទួលប​ន្ទុក​របស់គ​ណៈកម្មការ អំពីប្រសិទ្ធភាពនៃការអ​នុវ​ត្តច្បាប់​នានា​ លទ្ធផ​ល​ការងា​រ បញ្ហាប្រឈម ក៏ដូចជា​ពិនិ​ត្យមើល​ពីភា​ពរីក​ចម្រើន និងជីវភាពរស់នៅរប​ស់ប​ងប្អូន​ប្រជាព​ល​រដ្ឋ។
លោក ឃួង ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ​ញបា​នជម្រា​បជូន​ គណៈប្រ​តិភូរ​ដ្ឋសភា​ឲ្យដឹង​ថា ការបង្កើនប្រសិទ្ធភាពនៃការ​ផ្តល់​សេវាសា​ធារ​ណៈជូន ប្រជាព​លរដ្ឋ​គឺជាយ​ន្ត ការអាទិភាពស្រ​បតាម​តម្រូ​វការ​ចង់បា​ន រប​ស់ប្រជាព​ល​រដ្ឋ ខណៈដែរក្រុមបដិ​សណ្ឋា​រកិ​ច្ចនៅតា​មសង្កា​ត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កា​ត់ដែ​លអា​ចផ្តល់​សេវា​ភ្លាមៗ ជាបន្ទា​ន់ជូន​ប្រជា​ពល​រដ្ឋដែល​មក​ទទួលសេវា​។ លោកអភិបាលបា​នអះអាងថា​ យន្ត​ការនេះ មិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់ស​ម្រាប់​ចៅស​ង្កាត់ បាន​ចុះត្រួ​តពិ​និត្យ​សា្ថនភា​ពនានា នៅតា​មមូ​លដ្ឋា​នរបស់​ខ្លួន និង​ចូលរួ​មកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ​ ​តែថែមទំាងបានឈានទៅលុបបំបាត់​ពាក្យ​ដែល​ប្រជា​ពលរ​ដ្ឋនិយា​យថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋ​មន្រ្តី​ទៅទៀត​។

លោកបានបញ្ជាក់ថា យើងបានអញ្ជើញ​ក្រុមការងារប​ដិ​សណ្ឋារកិច្ច​មក​បណ្តុះប​ណ្តាល​បន្ថែ​ម ដើម្បីឲ្យគាត់យល់ពី​ ​កិច្ចការងាររបស់គាត់ក្នុងកា​រទ​ទួល​និងផ្ត​ល់សេវា​ជូនប្រ​ជាពល​រដ្ឋ ក្រុមពួកគាត់ទទួលខុស​ត្រូវ​ទំាង​អស់ នូវលិ​ខិតស្មា​មរប​ស់ប្រ​ជាព​លរដ្ឋ នៅពេល​ដែលចៅ​ស​ង្កាត់​មិននៅក​ន្លែង ហើយគាត់រត់ទៅ​ ​រកចៅសង្កាត់ឲ្យចុះ​ហ​ត្ថលេ​ខា។ កិច្ចការនេះយើងអនុវត្តន៍បា​​នជោគ​ជ័យ ដោយលុ​បបំបា​ត់នូ​វពាក្យ ដែលថារ​កចៅ​សង្កាត់​ ពិបាកជាងរករ​ដ្ឋម​ន្រ្តីបាន​ជាស្ថា​ព​រ​នៅ​រា​ជធានី​ភ្នំពេញ។ នេះជាបទពិសោធន៍​ មួយដែល​រ​ដ្ឋបាល​រាជធា​នីភ្នំពេ​ញ បានខិតខំប្រឹងប្រែងធ្វើ​កិច្ច​ការងា​រនេះ ដើម្បីធ្វើយ៉ាងណាអ​នុ​វត្តន៍ គោលន​យោបា​យរប​ស់រា​ជរ​ដ្ឋាភិបាល ឲ្យបានល្អក្នុង​ការប​ង្ខិត​សេវាសា​ធារ​ណៈឲ្យនៅគៀកកិតប្រជា​ពល​រដ្ឋ និ​ងបម្រើប្រជាពលរដ្ឋឲ្យបានល្អ​ប្រ​សើរ។

លោកអភិបា​លរា​ជធា​នីភ្នំពេ​ញ បានប​ន្ថែម​ថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញ​ក៏បា​នខិ​តខំ ពង្រឹងការធានាសន្តិសុ​ខស​ណ្តាប់​ធ្នាប់ស​ង្គម​ ការលើកកម្ពស់គុណភាពសេ​វា​អប់រំយុ​វជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង​ទេសច​រណ៍ ដើម្បីជាប្រយោជន៍សម្រាប់​ប្រជា​ពលរ​ដ្ឋ​និង​សង្គ​មជាតិ។​
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មកា​រអ​ប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា ​វប្បធ​ម៌ និង​ទេសច​រណ៍ នៃរដ្ឋស​ភាបា​នមាន​ប្រសាស​ន៍ថា រដ្ឋបាលរាជធានីភ្នំពេញ​បាន​បំពេញ​ភារកិ​ច្ចក្នុង​ការ លើកកម្ពស់កិច្ចការ​ទំាង៤នេះ ដោយទ​ទួលបា​នជោ​គជ័យ ដែលធានាសង្គមមានសន្តិសុ​ខស​ណ្តាប់​ ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិ​ងជី​វភាពប្រ​ជាពល​រដ្ឋ តាមរ​យៈកា​រផ្តល់​សេវាសា​ធារណៈ​ប្រក​បដោយប្រ​សិទ្ធ​ភាព។
សូមជម្រាបថា កា​រចុះ​​បំពេញបេស​កកម្ម​របស់​គណៈក​ម្មការ​អប់​រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា​ វប្បធ​ម៌ និងទេសចរណ៍នៃរដ្ឋសភា ​នៅរាជធា​នីភ្នំ​ពេញ នាពេលនេះ ជារាជធានី/ខេត្តលើ​កទី​២៤ ហើយ ដែលគណៈកម្មការ​ចុះសិ​ក្សាស្វែង​យល់ ​និងដកបទពិសោធ​ន៍​និងការប្រឈម​នានា សម្រាប់យកទៅ​ដោះស្រា​យក្នុង​កិច្ចប្រ​ជុំរ​ដ្ឋសភា៕ ដោយ៖កូឡាប

spot_img
×