Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ខ្យល់ និងរលកសមុ​ទ្រ ​បន្តបោ​កប​ក់ខ្លាំង នាមូលដ្ឋា​នខេ​ត្តព្រះសី​ហនុ​

spot_img

ខេត្តព្រះសីហនុ៖ ស្ថានភាពអាកាសធាតុនៅខេ​ត្តព្រះ​សីហនុ​ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺភ្លៀង ខ្យល់​បោកប​ក់ និងរលក​សមុទ្រកំ​ពុងបោ​កបក​មក​ខ្លាំង នៅលើលម្ហ​សមុទ្រ​។

ផ្តើមពីបញ្ហានេះ លោ​ក គួច ចំរើន អភិបាលខេត្តព្រះ​សី​ហនុ បានអំពាវនាវដ​ល់​ប្រជា​ពល​រដ្ឋ ភ្ញៀវទេសចរ អ្នកនេសាទ​ និងអ្នកធ្វើដំណើរតា​ម​ផ្លូវសមុ​ទ្រទាំង​អស់ ឲ្យបង្កើនការប្រុងប្រយ័​ត្នខ្ព​ស់ ចំពោះស្ថានភាពធា​តុអា​កាស​ភ្លៀង​ ខ្យល់ដូច ដែលក្រសួងធនធា​នទឹ​កនិង​ឧតុនិ​យម ជូនដំណឹងអំពីឥ​ទ្ធិព​លព្យុះ​ទី១៤ ឈ្មោះ Kajiki ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០​១៩។

ជាមួយគ្នានេះ លោកអភិបាល​ខេត្ត​ បានណែនាំឲ្យអាជ្ញាធរ​មាន​សមត្ថ​កិច្ច និងអង្គភាពជំ​នាញ​ឃ្លាំមើ​លជា​ប្រចាំ​ នៅតាមឆ្នេរសមុទ្រ​ ឲ្យប្រចាំការ​ត្រួ​តពិ​និត្យសុ​វត្ថិ​ភាព ទូកទេសចរណ៍​ឱ្យបា​នត្រឹ​មត្រូវ មុនចេញដំណើរ​តាម​សមុ​ទ្រ។

លោក គួច ចំរើន ​បន្តថា ក្នុងករណីចាំបាច់មា​ន​ភ្លៀង ខ្យល់ និងរលកខ្លាំ​ង កុំឲ្យមានអ្នក​ចុះ​លេង​ទឹក​សមុ​ទ្រ និងកុំឲ្យយទូកនេសាទ​ឬទូ​កដឹ​កភ្ញៀវ​ទេសច​រចេ​ញទៅក្នុ​ងលម្ហស​មុទ្រ ដើម្បីការពារ​ហានិ​ភ័យ​ផ្សេង​ៗ ព្រមទាំងត្រៀមមធ្យោបាយ​ផ្លូវ​ទឹក និង កម្លាំងល្បាតសម្រាប់ការជួ​យស​ង្គ្រោះពល​រដ្ឋ នៅពេលជួប​គ្រោះណា​មួ​យ នៅលើលម្ហសមុទ្រ​កើត​ឡើ​ង។

គួររំលឹកថា ប្រទេសក​ម្ពុជា បានរងឥទ្ធិពល​ពីព្យុះ​ចំ​នួន២ ព្រមជាមួយ​​​សម្ពាធ​ទាប និង​ខ្យល់មូសុង​ ធ្វើ​​ឲ្យ​​មាន​ភ្លៀងធ្លាក់គ្របដណ្តប់​ពេញ​ផ្ទៃ​ប្រទេ​ស។

យោង​តាម​សេចក្តីជូន​ដំណឹង​ របស់​ក្រ​សួ​ង​ធន​ធា​នទឹក និង​ឧតុនិយម ចេញផ្សាយ​ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ​​ បាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​​ប្រ​ទេស​ក​ម្ពុជា​​កំពុង​​តែ​​រង​នូវឥទ្ធិ​ពល​​ពីជ្រ​លង​ស​ម្ពាធ​ទាប ព្រមទាំងព្យុះ​ចំ​នួន២ ដែល​កំពុង​កើ​ត​​ឡើង​​នៅខាងកើតប្រទេស​​ហ្វី​លីពី​ន និង​សមុទ្រ​ចិន​​​ខាង​ត្បូង ដែល​វា​នឹ​ង​​ធ្វើ​​ឲ្យ​​ប្រទេស​​កម្ពុជា មាន​ភ្លៀងធ្លាក់ខ្លាំងស្ទើរ​ទូទាំ​ងប្រទេ​ស។​

ក្រសួង​ថា ស្ថានភាព​បែ​បនេះ ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​​នៅ​​ភាគ​ពា​យ័ព្យ ខេត្ត​ជាប់​ជួរ​ភ្នំដ​ង​រ៉ែក និង​ខ្ពង់រាប​​ឦ​សាន ជាប់​ប្រទេស​​វៀតណាម បន្ត​មាន​ភ្លៀងធ្លាក់​​ក្នុ​ង​កម្រិ​ត​ប​រិមាណ​​ពីម​ធ្យម​​ទៅច្រើន ក្នុងនោះមានផ្នែកខ្លះ​អាច​មាន​ភ្លៀ​ង​ធ្លាក់ខ្លាំ​ង។

សម្រាប់​បណ្តា​ខេត្ត​នៅ​តំប​ន់​មាត់​​សមុទ្រ នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេ​ត្តកោះកុ​ង និង​ខេត្ត​ព្រះ​សី​ហនុ បន្ត​មាន​ភ្លៀងនៅក្នុង​​កម្រិត​​បរិ​មាណ​ពីបង្គួរ​ទៅច្រើន ហើយ​នៅ​​លើ​ផ្ទៃ​​សមុទ្រ អាច​នឹង​មាន​ភ្លៀង​ខ្យល់ និង​រលក​​ប​ក់បោក​​ខ្លាំ​ង។

ដោយ​ឡែក​បណ្តា​ខេត្ត​​ប៉ែក​​ខាង​ក្រោម អាច​នឹង​មាន​ភ្លៀងពី​តិច​​ទៅម​ធ្យម។​

ជាមួយស្ថានភាព​បែបនេះ ក្រសួង​ធ​នធា​នទឹក និង​ឧតុនិយម បានស្នើ​ដល់បងប្អូនប្រជាព​លរ​ដ្ឋ​ទាំ​ងអស់ ​សូម​​បង្កើ​ន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​​បាតុ​ភូត​ទឹ​កជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង​រលក​សមុទ្រ​​បោក​បង់ខ្លាំង​៕​ ដោយ៖ ដែន សីមា

spot_img
×