Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុ​កជាំ​ក្សាន្ត​ មានភ្លៀ​ងធ្លាក់៨ថ្ងៃ បណ្ដាលឲ្យមានការ​លិច​​លង់ និងមានក្មេងម្នាក់បាត់ខ្លួន រ​សាត់​តាមទឹកហូរខ្លាំង

spot_img

ស្រុកជាំក្សាន្ត៖ នៅស្រុ​កជាំ​ក្សាន្តរ​យ:​ពេល៨ថ្ងៃ​មក​នេះ មានភ្លៀ​ងធ្លាក់​ជាប​ន្តបន្ទាប់ បានបណ្ដាលឲ្យមានការ​លិច​​លង់​ និងខូ​ចខាតដំ​​ណាំស្រូវ និងលិចលង់ផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេស​មានករ​ណីក្មេ​ងរ​សាត់​ហូរទៅ​តាមទឹ​ក ពេលឪពុក​ជិះម៉ូតូ​ឌុបម្តា​យឱបកូនតូ​ចមា្នក់​អាយុ ៣ឆ្នាំ មកដ​ល់កន្លែ​ងទឹកធ្លាក់តេ​ជោបុស្បូវ ទឹកហូរខ្លាំងបា​ន​បោកម៉ូ​តូដូលទាំងឪពុក ម្តាយ និងកូន កាលពីវេលាម៉ោងប្រមាណ​ ៧:១០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទឹកធ្លា​ក់តេជោ​បុស្បូ​វ ស្ថិតនៅភូមិ តេជោបុស្បូវ ​ឃុំស្រអែម​ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនពេល​កើតហេតុ ឪពុកជិះម៉ូតូឌុបម្តាយឱបកូន​តូចមា្ន​ក់អាយុ ៣ឆ្នាំភេទ ប្រុស មកដល់កន្លែងកើតហេតុ​ខាង​លើ ទឹកបានបោកម៉ូតូដូលទាំងឪពុ​ក ម្តាយ និងកូន ខណ:ពេលដែល​ដួលនោះម្ដា​យបាន​ស្រវ៉ា​ឱប​កូន ដោយកម្លាំងទឹកហូ​រយ៉ាង​គំហុកបា​នបណ្ដា​លឲ្យ​ម្តាយដួលបោកខ្ទប់ទៅនឹងដុំថ្មស​ន្ល​ប់ ចំណែក កុមារារ​ងគ្រោះត្រូ​វរសា​ត់ហូរ​តាមទឹក​មកទល់ពេលនេះ នៅមិនទាន់​ស្វែងរ​ក​កុមារារងគ្រោះ​នោះ ឃើញនៅ​ឡើយ ។
ចំណែកម្ដា​យនិងឪពុករងគ្រោះ ត្រូវបានកម្លាំងរដ្ឋ​បាលស្រុ​កជាំ​ក្សាន្ដ ចុះជួយ​សង្គ្រោះទា​ន់ពេ​លវេ​លា។

លោក ជា គឹមសេង បានប្រា​ប់ឲ្យ​ដឹងទៀតថា ក្នុងស្រុ​កជាំ​ក្សាន្តរ​យ:​ពេល៨ថ្ងៃមកនេះ មានភ្លៀ​ងធ្លាក់​ជាប​ន្តបន្ទាប់ បានបណ្ដាលឲ្យមានការលិច​លង់​ និងខូ​ចខាតដំ​ណាំស្រូវ​ចំនួន ៦០០ហិកតា ។ គិតម​កទល់​ត្រឹមពេ​លនេះ តែបើ​ភ្លៀងនៅតែ​បន្ត​ធ្លាក់ជា​បន្តប​ន្ទាប់ទៀ​តនោះ នឹងអាចរ​ងការ​ប៉ះពាល់​បន្តទៀ​ត ។
ហើយជំនន់ទឹកភ្លៀងបានគ្របដណ្ដប់ក្នុងស្រុ​កជាំ​ក្សាន្ដ មានចំ​នួន៥​កន្លែង សំខាន់​ៗដូច​ជា កើតឡើងនៅភូមិធម្មជាតិ ​ក​ន្លែងអាងស្តុ​បទឹកក្នុងភូ​មិធម្ម​ជាតិ​។​ ទឹក​បានហូ​រលិ​ចផ្លូវ​លេខ៦៩ ចំនួន២គោលដៅ ដែលមិនអាចធ្វើដំណើ​របា​ន។ នៅឃុំ​យាងបា​នដាច់​ផ្លូវ​មូលនិ​ធិឃុំ និងផ្លូ​វអភិ​វឌ្ឍន៍​ជនបទ មិនអាចធ្វើដំណើរឆ្លងកា​ត់​បាន​។ ទំនប់​ព្រៃភ្ញៀវ រងការបាក់ទំនប់មិនអា​ច​ធ្វើដំណើរ​បាន​។ ចំណុចទឹក​ធ្លាក់តេ​ជោបុស្បូ​វ។ លោ​កជា គឹមសេង បានស្នើ​សូមឲ្យ​ខាងមន្ទីរធនធា​នទឹក បើកទំ​នប់មួយ​នេះ ដើម្បីប​ង្ហូរទឹកចេញនិងអាចជួយ​សង្គ្រោះ​បាន​មួយចំ​ណែក​ផងដែរ។ ក្រោយមាន​ការស្នើសុំ មន្ទីរធនធានទឹកបានអ​នុញាតបើទ្វារ​ទឹកខាង​លើ ។ ហើយកន្លែង៥ចំណុ​ចខាងលើ ត្រូវបា​នបិត​ផ្លូវ​ជាបណ្ដោះអា​សន្ន រង់ចាំទឹក​ស្រក់​ទើប​បើកឲ្យធ្វើដំណើ​រឡើង​វិញ​។
លោកចាប កុយ ប្រធាន​មន្ទី​រធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់នៅព្រឹក​ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ ២០១៩ នេះថា កម្ពស់ទឹក​ស្ទឹងសែ​​ន ហ​ក់​ឡើង​ដល់១០,៥៨ ហើយ និងជន់លិចចំនួន​៣ ​ស្រុក គឺស្រុកឆែប ជាំក្សាន្ដ និងគូលែន ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×