Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំស្ដីពីកា​រត្រៀ​មវិ​ធាន​ការ ទប់ទល់នឹងគ្រោះទឹកជំនន់ ​ខណៈដែលប្រទេសកម្ពុជា​ បា​ននិង​កំពុ​ងទទួ​លឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជា​មួយនឹង​ព្យុះទី​១៤ ឈ្មោះកាហ្ស៊ីគី ព្រ​មទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ​ដែលបក់​បោក​យ៉ាងខ្លាំង​បណ្ដាល​ឲ្យមានភ្លៀង ធ្លាក់យ៉ាង​គំ​ហុក។

យោងតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតា​មការ​ពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភា​ពអា​កាសធា​តុ របស់ក្រសួងធនធាន​ទឹក និងឧតុនិយម បានបង្ហាញថា​ ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធ​ទា​ប គួបផ្សំនឹងឥទ្ធិពលរប​ស់​ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យ​ល់មូសុ​ងនិរ​តីខ្លាំង បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំ​ហុ​ក នៅក្នុងខេត្តមួយចំនួនរប​ស់​ព្រះរាជា​ណាចក្រក​ម្ពុ​ជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀ​ងរ​បស់ទ​ន្លេមេ​គង្គ ក្នុងប្រទេសវៀត​ណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាង​គំហុ​កនេះ​ នឹងជម្រុញឲ្យទឹកទន្លេ​មេ​គង្គហ​ក់ឡើង​ខ្ពស់ លឿន និងឈានទៅដល់ក​ម្រិ​តមួ​យ ដែលបង្កឲ្យមានការលិចលង់​នៅខេ​ត្តមួយ​ចំនួ​ន ដែលស្ថិតនៅអមសងខាងទ​ន្លេមេ​គង្គ​ផ្នែក​ខាងលើ។

យោងតាមការព្យាករណ៍កម្ពស់ទឹក រប​ស់ក្រសួងធនធានទឹ​ក និងឧតុនិយម បានបង្ហាញថា ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ៖ ​នៅថ្ងៃទី ៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១២​,៣៥ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ១២,០០ ម៉ែត្រ )។ ស្ថានីយជលសាស្ត្រ​ខេ​ត្តក្រចេះ​ ៖ នៅថ្ងៃទី ៩ ខែកញ្ញា ទឹកអាចកើនឡើងដល់ក​ម្ព​ស់ ២៣,២០ ម៉ែត្រ ( កម្ពស់ប្រកាសអាស​ន្ន​ ២៣,០០ ម៉ែត្រ )។ ស្ថានីយជ​លសាស្ត្រ​ខេត្តកំ​ពង់ចាម ៖ នៅថ្ងៃទី ១០ ខែកញ្ញា ទឹកអាចកើនឡើងដ​ល់ក​ម្ពស់​ ១៥,៧០ ម៉ែត្រ ( កម្ពស់ប្រ​កាសឲ្យ​ប្រុងប្រ​យ័ត្ន​ ១៥,២០ ម៉ែត្រ )។ ស្ថានីយ​ជល​សាស្ត្របាសា​ក់ ចតុមុខ រាជធា​នីភ្នំ​ពេញ ៖ នៅថ្ងៃទី ១១ ខែកញ្ញា ទឹកអាចកើ​នឡើ​ងដ​ល់ក​ម្ពស់​ ៩,៤៥ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យ​ប្រុង​ប្រយ័​ត្ន ១០,៥០ ម៉ែត្រ )។ ចំពោះកម្ពស់ទឹកទន្លេ​មេ​គង្គក្រោ​ម ទន្លេបាសា​ក់ ទន្លេ​សាប និងទឹកក្នុងបឹង​ទ​ន្លេសាប ក៏ហក់ឡើងទន្ទឹមគ្នា​ផ​ងដែ​រ។ ទន្ទឹ​មនោះទឹកនៅ​តាមប​ណ្តាស្ទឹង​មួយ​ចំនួន ក៏បាន និងកំពុងកើនឡើង​ជាប​ន្តបន្ទា​ប់ផ​ងដែរ។

ជាមួយនឹងគ្រោះធម្មជាតិនេះ​ ​សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រ​សួ​ង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធ​រ​ដែនដី​ទាំង​អស់​ ត្រូវចា​ត់វិ​ធានកា​រចាំបា​ច់នានា ត្រៀមទប់ទល់នឹង​គ្រោះ​ទឹក​ជំនន់ កាត់បន្ថយឲ្យបានជាអតិ​បរ​មានូវ​ការ​លំបា​ក និង​ការ​ប៉ះពាល់ដ​ល់ទ្រព្យស​ម្បត្តិ និងអាយុជីវិតរបស់ប្រ​ជាព​លរដ្ឋ៕ដោយ៖កូឡាប

spot_img
×