Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គ​លិកអ​គ្គិស​នីម្នាក់ ជិះម៉ូតូ​បើកលឿ​នចំផ្លូ​វកោ​ងបុកដើមឈើបណ្តា​លឱ្យ​ស្លាប់ នៅក្នុង​ករ​ណីគ្រោះថ្នា​ក់ចរា​ចរ​នៅក្រុងស្វា​យរៀង​

spot_img

ខេត្តស្វាយរៀងៈបុរស​ជាបុគ្គ​លិកអ​គ្គិស​នីស្វា​យរៀងម្នា​ក់ បានស្លា​ប់នៅក្នុ​ងករណី​គ្រោះថ្នាក់​ចរា​ចរមួយ ដោយសា​រជិះម៉ូ​តូបុក​ដើមប្រេ​ងខ្យល់។ ហេតុការ​ណ៍នៃគ្រោះថ្នាក់ខាងលើនេះបា​នកើ​តឡើង​កាលពី​វេលាម៉ោ​ង ១៩និង៥០ នាទី យប់ថ្ងៃទី​៣ ខែ កញ្ញា ឆ្នាំ ២០១៩ ។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានករណីអ្នកបើកបរម៉ូតូ​បុក​ដើមប្រេង​ខ្យល់​ស្លាប់ដោ​យខ្លួន​ឯងនៅ​លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈ ម៉ូតូជ​នរង​គ្រោះម៉ា​កYamaha Filano ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេ​ញ ១GK ១៣៨៧ បើកបរដោយឈ្មោះ ឈូក​ ចិត្រា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិក អគ្គិសនី រស់នៅភូមិ ឫស្សីព្រៃ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង មិនពាក់មួក​សុវ​ត្ថិភាព បើកបរពីកើ​តទៅ​លិច​ ( អ្នកបើកបរ​ស្លាប់នៅ​កន្លែ​ងកើត​ហេតុ ​) ម៉ូតូខូ​ចខា​តធ្ង​ន់។
សមត្ថ​កិច្ចបាន​ឱ្យដឹ​ងទៀត​ថាៈ បច្ចុប្ប​ន្នម៉ូ​តូ​ និង សពត្រូវបានប្រគល់​ឲ្យក្រុមគ្រួ​សារយ​កទៅធ្វើ​បុណ្យតា​មប្រពៃ​ណី ហើយមូ​លហេតុ ដោយសារផ្លូ​វកោង អ្នកបើកបរប្រើ​ប្រាស់​ល្បឿនលឿ​ន ៕ដោយ៖ វ៉ៃកូ

spot_img
×